Episode 10 : ជុនគីសុំទោស.!

2.1K 247 4
                                    


« ជុនគីមិនមែនជាកូនរបស់ខ្ញុំទេ.! គេជាកូនរបស់ប្អូនស្រីខ្ញុំដែលគេបានចែកឋានទៅតាំងពីថ្ងៃបង្កើតជុនគីមកម្លេះ នាងស្លាប់ទាំងវ័យក្មេងនៅឡើយ »Taehyungដឹកដៃជុងហ្គុកមកដល់កន្លែងស្ងាត់គេក៏ប្រាប់ជុងហ្គុកទាំងដាក់ដៃចូលហោប៉ៅងាកមុខមើលទៅទេសភាពខាងក្រៅវិមានទាំងទឹកមុខស្រង៉ូស្រង៉ាត់នូវពេលដែលនឹកឃើញដល់ប្អូនស្រី។

« ចុះហេតុអ្វីគេហៅលោកម្ចាស់ថាMommy? »Jungkookបន្តសួរទាំងសម្លឹងមុខថេយ៉ុងមិនដាក់ភ្នែក ជ្រុលជាសួរទៅហើយគេសួរអោយអស់ចម្ងល់តែម្តងទៅ។

« កាលពីមុនខ្ញុំក៏ព្យាយាមហាមគេណាស់ដែរប៉ុន្តែគេនៅតែហៅខ្ញុំបែបនោះដដែល គេប្រាប់ខ្ញុំថាគេចង់មានប៉ាម៉ាក់ហៅដូចក្មេងដទៃទៀតទើបខ្ញុំព្រមអោយគេហៅបែបនេះរហូតក្លាយជាទម្លាប់.! ហើយខ្ញុំក៏មិនខ្មាស់គេដែរដែលគេហៅខ្ញុំបែបនេះ...ហ៊ឹសៗ ឮគេហៅខ្ញុំបែបនេះមានអារម្មណ៍ក្តីសុខណាស់ដឹងទេ? »Taehyungនិយាយបណ្តើរញញឹមបណ្តើរទាំងសប្បាយចិត្ត រយៈពេលពីរឆ្នាំដែលគេរស់នៅជាមួយជុនគីគេស្រឡាញ់ជុនគីដូចកូនបង្កើតរបស់គេចឹង។

« មកពីបែបហ្នឹងសោះទើបគេហៅខ្ញុំថាប៉ាៗ »Jungkookនិយាយទាំងងក់ក្បាលបែបយល់សាច់ការហើយក៏មានអារម្មណ៍ថាសប្បាយចិត្តខុសធម្មតានូវពេលដែលដឹងថាជុនគីមិនមែនជាកូនបង្កើតរបស់ថេយ៉ុងខំតែភ័យស្មានថេយ៉ុងមានប្តីហើយ។

« ហាស៎គេហៅលោកថាប៉ាឬ?...ហ៊ើយ ចំមែនកូននេះ អោយខ្ញុំសុំទោសផងណាគេនៅក្មេងមិនសូវដឹងអ្វីខុសអ្វីត្រូវនៅឡើយ »Taehyungឮជុងហ្គុកប្រាប់បែបនេះគេស្រែកឡើងទាំងភ្ញាក់ផ្អើលព្រោះជុនគីមិនចេះធ្វើបែបនេះពីមុនមកទេ។

« ហឹម! មិនអីទេ..ចុះគេដឹងឬអត់ថាគេមិនមែនជាកូនបង្កើតរបស់លោកម្ចាស់ »Jungkookញញឹមទទួលការសុំទោសព្រោះគេក៏មានអារម្មណ៍ថាចូលចិត្តជុនគីដែរ បន្ទាប់មកគេក៏ចាប់ផ្តើមសួរបន្តចង់ដឹងថាក្មេងដឹងខ្លួនឬអត់ថាគេមិនមែនជាកូនបង្កើត។

« ខ្ញុំក៏មិនដឹងដូចគ្នា.! រឿងនេះខ្ញុំមិនដែលប្រាប់គេទេប៉ុន្តែគេតែងតែទៅនៅជាមួយអ្នកម៉ាក់ជាញឹកញាប់ មិនដឹងគាត់និយាយអ្វីខ្លះជាមួយគេទេ.! ប៉ុន្តែខ្ញុំគិតថាគេប្រហែលជាមិនទាន់ដឹងទេមើលទៅ »Taehyungឮសំណួរហើយគេស្រាប់តែទម្លាក់ទឹកមុខចុះហើយឆ្លើយជាមួយជុងហ្គុកធម្មតា និយាយអោយស្មោះត្រង់ទៅអ្នកដែលថេយ៉ុងហៅម៉ាក់នោះមិនមែនជាម៉ាក់បង្កើតរបស់គេទេ គាត់ជាម៉ាក់ចុងរបស់គេដែលត្រូវជាម្តាយរបស់ប្អូនស្រីគេហ្នឹងហើយ គាត់មិនសូវត្រូវជាមួយគេប៉ុន្មានទេ គាត់មកលេងម្តងៗចង់តែដណ្តើមជុនគីពីគេរហូតទាំងដែលកាលជុនគីកើតដំបូងគាត់មិនព្រមទទួលស្គាល់ជុនគីផង។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now