Episode 13 : ចេញពីផ្ទះរបស់ខ្ញុំ!!

1.7K 182 1
                                    


   បន្ទាប់ពីសន្ទនាចប់Jungkookក៏យកទូរស័ព្ទទៅដាក់លើតុដែលនៅក្បែរដៃរួចក៏ទម្លាក់ខ្លួនមួយទំហឹងទៅលើកៅអីទាំងស្មុកស្មាញ តាមពិតនាយឆ្លើយយល់ព្រមគ្រាន់តែអោយHanwolស្ងប់ចិត្តប៉ុណ្ណោះ នាយគ្មានបំណងយកមនោសញ្ចេតនារបស់ថេយ៉ុងមកលេងសើចដូចដែលនិយាយឡើយ។

« ហឹម...តើខ្ញុំគួរតែធ្វើអ្វីឥឡូវនេះ? »Jungkookសួរខ្លួនឯងទាំងរិះគិតក្នុងចិត្ត កាន់តែគិតក្បាលរបស់នាយក៏កាន់តែឈឺខ្លាំងឡើងទើបជុងហ្គុកសម្រាច់ចិត្តឈប់គិតដោយយកថ្នាំងងុយគេងមកលេបម្តងពីរគ្រាប់រួចក៏ដាក់ខ្លួនគេងទាំងព្រឹកតែម្តង នាយតែងតែលេបថ្នាំងងុយគេងនូវពេលដែលស្មុកស្មាញខ្លាំង នាយធ្លាប់លេបថ្នាំម្តង20គ្រាប់រហូតប៉ិសស្លាប់ថែមទៀតប៉ុន្តែនាយនៅតែមិនឈប់លេបដដែល ទោះដឹងថាវាប៉ះពាល់សុខភាពក៏ដោយ។

រំលងរហូតដល់ថ្ងៃត្រង់ទើបជុងហ្គុកភ្ញាក់វិញទាំងធីងធោងឈឺក្បាលស្ទើរផ្ទុះតែក៏ទ្រាំងើបដើម្បីចេញទៅខាងក្រៅជួយការងារគេឯងវិញ មកដល់ខាងក្រៅជុងហ្គុកក៏ប្រទេះឃើញRubyកំពុងតែអង្គុយលេងកូនឡានជាមួយជុនគីដោយនាងចេះតែសួរជីកកកាយរឿងរបស់ថេយ៉ុងទៅក្មេងមិនដឹងអីនោះមិនឈប់ ចំណែកក្មេងក៏ចេះតែឆ្លើយៗទៀត។

« ជុនគីធ្លាប់ទៅលេងជាន់ងងឹតនោះទេ? តើនៅទីនោះមានអ្វីខ្លះទៅ មីងដូចជាចង់ដឹងដល់ហើយ »Rubyសួរទៅកាន់ជុនគីដែលកំពុងជក់លេងកូនឡានរបស់គេនោះព្រោះនាងដឹងថានូវពេលដែលជុនគីជាប់ចិត្តលេងអ្វីមួយនោះគេនឹងឆ្លើយរាល់សំណួរដែលនាងបានសួរ តែបើមិនជក់លេងវិញទោះច្របាច់.កសួរទៀតក៏មិនឆ្លើយដែរ។

« ជុនគីធ្លាប់ទៅទីនោះម្តង...គឺវា... »Junkiឆ្លើយមិនទាន់នឹងចប់ផងក៏ត្រូវឈប់វិញនូវពេលដែលឮសម្លេងហៅរបស់មនុស្សដែលគេចូលចិត្ត។

« ជុនគី.!!! »Jungkookហៅកាត់សម្តីរបស់ជុនគីដោយចេតនាព្រោះមិនចង់អោយក្មេងនិយាយអ្វីប្រាប់ទៅកាន់ស្រីពិសពុលដូចជាRubyឡើយ ចំណែកជុនគីគ្រាន់តែឮជុងហ្គុកហៅភ្លាមគេសុខចិត្តបោះឡានចោលហើយរត់ទៅរកអ្នកដែលកំពុងឈរត្រដាងដៃចាំគេរត់ទៅអោបនោះភ្លាមៗ។

« សឺត.! កូនអ្នកណាអីក៏ក្រអូបយ៉ាងនេះ? »គ្រាន់តែជុនគីរត់មកដល់ភ្លាមជុងហ្គុកក៏ប្រញាប់លើកពរក្មេងឡើងរួចក៏យកមកថើបខ្សឺតៗទាំងខ្នាញ់នឹងថ្ពាល់ប៉ោងៗក្រហមៗរបស់ក្មេងតូច។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now