Episode 32 : រៀបការនឹងបងណា៎?

1.4K 169 10
                                    


   បន្ទាប់ពីដើរតាមថេយ៉ុងរហូតមកដល់ជាន់ខាងលើក៏ឃើញថានៅជាន់ខាងលើនេះមានសភាពងងឹតនិងត្រជាក់ហើយស្ងាត់ច្រងុំដូចវាលកប់សពយ៉ាងចឹង បូករួមជាមួយដំណើរមួយៗទាំងមិនមាត់.ករបស់ថេយ៉ុងទៀតធ្វើអោយគ្រូពេទ្យព្រឺសម្បុលតែម្តង នាងភ័យរហូតលែងហ៊ានដើរតាម។

« លោកគីមខ្ញុំ...ខ្ញុំថានិយាយនៅខាងក្រោមវិញល្អជាង.! ទីនេះងងឹតខ្លាំងណាស់ »អ្នកគ្រូពេទ្យឈប់ហើយក៏ហៅថេយ៉ុងទាំងញ័រមាត់ទទ្រើត ខណៈពេលនោះថេយ៉ុងក៏ងាកមុខយឺតៗមករកនាងវិញ។

« នាងខ្លាចមែនទេ? »Taehyungសួរនាងទាំងសម្លេងស្រទន់ហើយថែមទាំងញញឹមតិចៗដាក់នាងថែមទៀតធ្វើអោយនាងរហ័សងក់ក្បាលញាប់ឆ្មេរ។

« មែនហើយលោក...អាយ~ »អ្នកគ្រូពេទ្យត្រូវស្រែកអស់សំឡេងនូវពេលដែលសុខៗថេយ៉ុងស្រាប់តែស្ទុះមកច្របាច់.ករបស់នាងមួយទំហឹងខ្ទប់នឹងជញ្ជាំងហើយបង្ហាញពន្លឺពណ៌ក្រហមជាបិសាចចេញពីកែវភ្នែករបស់គេអោយនាងឃើញ។

« ខ្ញុំជួលនាងអោយមកមើលថែរអ្នកជំងឺ.! នាងគួរតែយល់ពីតួនាទីរបស់ខ្លួនឯងច្បាស់! ខ្ញុំធ្លាប់តែឮថាធ្វើជាគ្រូពេទ្យគោលបំណងដ៏ធំរបស់ពួកគេគឺព្យាបាលអ្នកជំងឺអោយជា ប៉ុន្តែនាង...នាងបែរជាព្យាយាមសម្លាប់អ្នកជំងឺរបស់ខ្លួនឯងទៅវិញ! »Taehyungស្រែកសម្លុតដាក់នាងដូចកម្រោលចូលខណៈពេលដែលដៃច្របាច់.ករបស់នាងមិនលែង។

« លោក...លោកនិយាយពីអ្វី? ខ្ញុំមិនយល់ទេ »អ្នកគ្រូពេទ្យព្យាយាមធ្វើមិនដឹងរឿងទាំងភិតភ័យរហូតដល់ថ្នាក់ហូរទឹកភ្នែក ពេលនេះនាងបានឃើញថេយ៉ុងដុះចង្កូមហើយមានសាច់ស្លេកស្លាំងគួរអោយខ្លាច។

« នាងមិនយល់ឬធ្វើជាមិនយល់អោយប្រាកដ? នាងបានធ្វើអ្វីខ្លះគួរតែដឹងខ្លួនឯងច្បាស់ហើយ.! ឬក៏ចាំអោយខ្ញុំសម្លាប់នាងសិនទើបនាងព្រមសារភាព? »Taehyungលែងដៃពីករបស់នាងវិញនូវពេលដែលឃើញនាងចាប់ផ្តើមត្រដរខ្យល់ ចំណែកគ្រូពេទ្យគ្រាន់តែត្រូវថេយ៉ុងលែងភ្លាមនាងក៏ទន់ជង្គង់ដួលទៅលើឥដ្ឋក្បែរជើងរបស់ថេយ៉ុង។

« ហិកៗ...ខ្ញុំ..ខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់គេតែប៉ុណ្ណោះ...កុំសម្លាប់ខ្ញុំអី សូមអង្វរ!! »អ្នកគ្រូពេទ្យលើកដៃសំពះអង្វរថេយ៉ុងទាំងញ័រខ្លួនទទ្រើត។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now