Episode 1 : ជាទេវបុត្រមែនទេ?

2.5K 292 5
                                    


   គ្រាន់តែឃើញថេយ៉ុងឡើងទៅផុតភ្លាមអ្នកបម្រើស្រីមិនក្រោយ10នាក់នោះទេនាំគ្នារត់មកប្រមូលម្តុំសួរនាំជុងហ្គុកទាំងម្នាក់ៗមានរឹកពារដូចជារំភើបជាងជុងហ្គុកទៅទៀត។

« លោកម្ចាស់បាននិយាយអ្វីខ្លះជាមួយនាង? ហ៊ើយ~ ខ្ញុំច្រណែននាងណាស់ »អ្នកបម្រើស្រីម្នាក់ពោលឡើងទាំងរឹកពារឆ្លេឆ្លា ស្របពេលដែលមាត់ក៏ពេបច្រណែននឹងស្រីសាច់ដុំម្នាក់នេះ>,<។

« លោកម្ចាស់ថាបន្តិចទៀតអោយខ្ញុំទៅជួបគាត់ »Jungkookក៏ប្រាប់ទៅកាន់ពួកនាងវិញទាំងញញឹមហែកមាត់ ក្នុងចិត្តក៏មិនបានឆ្ងល់ថាហេតុអ្វីពួកនាងជ្រួលជ្រើមដល់ម្លឹងដែរព្រោះសូម្បីតែគេជាប្រុសនៀក ក៏ចង់លង់នឹងម្ចាស់វិមានម្តងៗបាត់ទៅហើយចុះទម្រាំតែពួកនាងជាស្រីទៀតនោះ?

« អូ.! អ៊ីចឹងនាងគួរតែប្រញាប់ទៅជួបគាត់ភ្លាមទៅប្រយ័ត្នគាត់ខឹង »អ្នកបម្រើស្រីឮភ្លាមក៏រហ័សដេញជុងហ្គុកភ្លែតព្រោះពួកនាងស្គាល់ចរឹកថេយ៉ុងច្បាស់ណាស់ និយាយរួមអ្វីដែលពាក់ព័ន្ធនឹងទម្លាប់របស់ថេយ៉ុងគឺអ្នកបម្រើទាំងអស់សុទ្ធតែដឹង។

« បាទ..អូស៎...ចា៎~ »Jungkookឆ្លើយលឿនពេកក៏ភ្លាត់មាត់ឆ្លើយបាទប៉ុន្តែនាយក៏រហ័សប្តូរវិញយ៉ាងលឿន បន្ទាប់មកនាយក៏ឡើងទៅជាន់ទី1ដើម្បីជួបថេយ៉ុង ទាំងដែលនាយមិនស្គាល់ទីតាំងភូមិសាស្រ្តនៅទីនេះច្បាស់ហើយ ប៉ុន្តែដោយសារខ្លាចអ្នកបម្រើសង្ស័យថានាយជាជនបន្លំខ្លួនទើបនាយធ្វើខ្លាំង មករកដោយខ្លួនឯង។

« គេនៅទីណាអញ្ចេះ? »Jungkookរអ៊ូតិចៗស្របពេលដែលក្បាលក៏ងាកចុះឡើងសម្លឹងរកមើលបន្ទប់របស់ថេយ៉ុង នាយដើរបណ្តើរសម្លឹងមើលវិមានបណ្តើរទាំងចម្លែកចិត្តទៀតហើយ! ព្រោះជាន់ទី1នេះមិនបានប្រើអំពូលទាន់សម័យដូចជាន់ផ្ទាល់ដីនោះទេ ពោលគឺជំនួសវិញដោយទៀនអុចបំភ្លឺជាជួរគួរអោយចម្លែកចិត្ត។

តុកៗ~

« លោកម្ចាស់ចា៎~ ខ្ញុំជុងហ្គុក »Jungkookលើកដៃគោះទ្វាតិចៗបន្ទាប់ពីដើរមកដល់ខាងមុខបន្ទប់មួយដែលមានក្លិនក្រអូបខ្លាំងចេញមកពីខាងក្នុងបន្ទប់នោះដែលជាហេតុធ្វើអោយជុងហ្គុកដឹងភ្លាមថាជាបន្ទប់របស់ថេយ៉ុងព្រោះនាយចំណាំបានថាក្លិននេះជាក្លិនខ្លួនរបស់ថេយ៉ុងដែលបានដើរកាត់នាយមុននេះ។

🖤Dark Palace🍃[ ចប់ ]On viuen les histories. Descobreix ara