Episode 8 : ឯងបានលួចFirst Kissរបស់ខ្ញុំ.!

2.1K 228 3
                                    


Taehyungក្អួតៗយកឡើងចុកពោះទៅហើយព្រោះមិនទាន់បានញ៊ាំអ្វីចូលក្រពះបន្តិចផងក៏ត្រូវមកក្អួតបែបនេះទៀត ចំណែកជុងហ្គុកឯណ្ណេះវិញឃើញស្ថានការណ៍មិនស្រួលនាយក៏ប្រញាប់រត់ចូលបន្ទប់ទឹកដើម្បីស្លៀកពាក់វិញបើមិនដូចច្នេះទេច្បាស់ជាមានអ្នកមើលឃើញគេថាជាប្រុសមិនខាន។

« កុំប៉ះយើង.! »Taehyungងើបមុខឡើងស្រែកដាក់អ្នកបម្រើរបស់ខ្លួនទាំងខឹងមុខឡើងក្រហមនូវពេលដែលពួកគេបម្រុងចូលមកប៉ះនាយ មកជិះទឹកស្អុយលើគេហើយនៅមានមុខមកចង់ប៉ះគេទៀត។

« លោកម្ចាស់មិនអីទេឬ? »Jungkookប្រញាប់រត់ចេញមកមើលថេយ៉ុងបន្ទាប់ពីស្លៀកពាក់រួច នាយដើរមកចាប់ស្មាររបស់ថេយ៉ុងទាំងសងខាងដើម្បីជួយទប់រាងកាយដែលទន់ដោយសារក្អួតនោះ។

« មិនអីយ៉ាងមិច? មិនឃើញក្អួតឡើងចង់ធ្លាក់សួតទេអី? »Taehyungដោយសារតែមួលម៉ៅទើបស្រែកដាក់ដោយទាំងជុងហ្គុកទៀតទាំងដែលមុននេះជុងហ្គុកសួរធម្មតាសោះ បន្ទាប់ពីស្រែកដាក់ជុងហ្គុករួចគេក៏ក្រវាស់ដៃរបស់ជុងហ្គុកចេញពីស្មាររួចងាកមកស្តីអោយអ្នកបម្រើរបស់ខ្លួនម្តង។

« ហើយរាល់ថ្ងៃនឹងខ្ញុំអោយពួកបងទំនេរពេកមែនទេបានជានាំគ្នាអត់ប្រយោជន៍មកជះទឹកស្អីដាក់ខ្ញុំបែបនេះ? »Taehyungសួរទៅកាន់ពួកនាងទាំងឆេះឆួលសឹងហុចផ្សែងចេញមកតាមត្រចៀកទៅហើយ គេដឹងថាពួកនាងគ្មានបំណងជះគេទេប៉ុន្តែពួកនាងក៏មានបំណងជះជុងហ្គុករបស់គេ។🌚🔥

« លោកម្ចាស់គឺ..គឺតាមពិតពួកខ្ញុំមានបំណងចង់ជះទឹកនោះដាក់វា ប៉ុន្តែមិននឹកស្មានថាលោកម្ចាស់មកទីនេះនោះទេ »អ្នកបម្រើស្រីម្នាក់ក្នុងចំណោមអ្នកបង្កបួនប្រាំនាក់ដាច់ចិត្តក្លាហាននិយាយតបតជាមួយថេយ៉ុងទាំងភ័យរដាប់រដុបហើយថែមទាំងលើកដៃចង្អុលទៅជុងហ្គុកដើម្បីបញ្ជាក់ថានាងចង់ជះដាក់ជុងហ្គុកមិនមែនថេយ៉ុងនោះទេ។

« ហេតុអ្វីក៏ចង់ធ្វើបាបគេ? គ្នាមួយហ្វូងធ្វើបាបមនុស្សតែម្នាក់គិតថាសមឬអត់? វិមានមួយនេះលែងមានសន្តិភាពទៀតហើយមែនទេ? ខ្ញុំហត់រឿងការងារមួយតង់ហើយកុំមកធ្វើអោយខ្ញុំស្មុកស្មាញនៅទីនេះមួយតង់ទៀតអី »Taehyungដកដង្ហើមធំបន្តិចមុននឹងនិយាយជាមួយអ្នកបម្រើដោយសម្លេងរាបស្មើរវិញ តាមពិតមនុស្សថេយ៉ុងនេះមិនងាយស្រែកដាក់អ្នកបម្រើនោះទេ គេមិនងាយនិយាយតែពេលនិយាយម្តងៗគឺផ្អែមល្ហែមណាស់ប៉ុន្តែពេលនេះគេឈឺក្បាល គេហត់ គេស្មុកស្មាញ គេមួលម៉ៅទើបបញ្ចេញកំហឹងស្រែកដាក់គេដាក់ឯងបែបនេះ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now