Episode 37 : ម៉ាក់របស់ឯងស្លាប់បាត់ហើយ!

1.4K 140 4
                                    


   Taehyungបណ្តេញគំនិតអវិជ្ជមានចេញពីខួរក្បាលមុននឹងបោះជំហ៊ានចូលទៅខាងក្នុងផ្ទះដែលមានសភាពងងឹតនោះ មកដល់ខាងក្នុងថេយ៉ុងក៏ក្រលេកមើលជុំវិញផ្ទះនោះយ៉ាងយកចិត្តទុក្ខដាក់ព្រោះចាប់ពីថ្ងៃនេះតទៅ គេនឹងត្រូវរស់នៅក្នុងផ្ទះមួយនេះតែម្នាក់ឯងក្នុងសភាពជាបិសាចជញ្ជួកឈាមដ៏កាចសាហាវ ហើយត្រូវការផឹកឈាមតែមិនអាចផឹកបាន គេនឹងត្រូវទទួលរងការឈឺចាប់ ទុក្ខវេទនាម្នាក់ឯងរាប់ថ្ងៃរាប់ខែរាប់ឆ្នាំ មិនដឹងថ្ងៃណាអាចចេញទៅវិញបាននោះទេ ថាមិនត្រូវអាចស្លាប់ក្លាយជាខ្មោចយាមផ្ទះមួយនេះផងក៏មិនដឹង។

« នូវពេលដែលឯងក្លាយជាបិសាច ឯងនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ...ឯងនឹងប្រៀបដូចជាបិសាចដែលឆ្កួតយ៉ាងចឹងនូវពេលដែលមិនបានផឹកឈាម.! ឯងនឹងមានថាមពលពិសេសអាចបំបាំងខ្លួនបានប៉ុន្តែកុំបារម្ភអីខ្ញុំនឹងយកខ្សែរវេទមន្តមកចងខ្លួនឯង វារាងឈឺចាប់សម្រាប់ឯងបន្តិចហើយតែនេះជាជម្រើសតែមួយគត់.! ឯងត្រូវតែទ្រាំរហូតដល់បិសាចដែលនៅក្នុងខ្លួនរបស់ឯងស្លាប់បាត់ »បុរសចំណាស់និយាយពន្យល់ថេយ៉ុងបន្ថែមមុននឹងលើកខ្សែរវេទមន្តមកបង្ហាញថេយ៉ុង ខ្សែរនេះនឹងចងថេយ៉ុងមិនអាចអោយគេបំបាំងខ្លួនបានឡើយក្នុងករណីដែលបិសាចជញ្ជួកឈាមកំពុងតែគ្រប់គ្រងខ្លួនរបស់គេ។

« ហើយនេះជាថ្នាំដែលឯងត្រូវលេប.! នូវពេលដែលលេបចូលទៅបិសាចនឹងចាប់ផ្តើមគ្រប់គ្រងលើខ្លួនរបស់ឯង ហើយក៏ចាប់ផ្តើមកាចសាហាវនៅពេលយប់.! នេះឆាប់លេបវាទៅ ហើយហុចដៃរបស់ឯងអោយមកខ្ញុំ »បុរសចំណាស់ហុចគ្រាប់ថ្នាំមូលពណ៌ខ្មៅមួយអោយទៅថេយ៉ុងមុននឹងចាប់ដៃរបស់ថេយ៉ុងយកមកចងជាមួយខ្សែរវេទមន្តហើយភ្ជាប់ជាមួយបង្កាន់ដៃជណ្តើរដោយគ្រាន់តែចងហើយភ្លាមវាក៏កិបជាប់ដៃរបស់ថេយ៉ុងនិងបង្កាន់ដៃជណ្តើរតែម្តង ខ្សែរវេទមន្តនេះមើលត្រឹមភ្នែកទទេរឃើញថាខ្លីប៉ុន្តែធាតុពិតវាមានសភាពយឺតដែលអាចអោយថេយ៉ុងដើរបានជុំវិញផ្ទះនេះទាំងអស់តែមិនអាចចេញក្រៅផ្ទះបានឡើយ គួរតែបញ្ជាក់ផងដែរ នូវពេលដែលថេយ៉ុងលេបថ្នាំនោះគេនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយនៅពេលយប់តែគេនឹងអាចគ្រប់គ្រងខ្លួនឯងបាននៅពេលថ្ងៃប៉ុន្តែសារធាតុជាបិសាចនៅតែចេញមកគ្រប់គ្រងខ្លួនរបស់គេបានម្តងៗដូចច្នេះហើយទើបតម្រូវអោយចងបែបនេះ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now