Episode 16 : រករឿង.!

1.7K 204 3
                                    


បន្ទាប់ពីថេយ៉ុងគេចខ្លួនឡើងទៅខាងលើបាត់ ជុងហ្គុកក៏ត្រូវបានអ្នកគ្រូពេទ្យក្រមុំនិងអ្នកបម្រើម្នាក់ជួយគ្រានាំទៅបន្ទប់តាមក្រោយ ដោយថេយ៉ុងបានអនុញ្ញាតអោយជុងហ្គុកមកស្នាកនៅក្នុងវិមានជាមួយគេផ្ទាល់តែម្តងដោយលើកហេតុផលថាខ្លាចជុនគីពិបាកទៅរកនៅឯផ្ទះតូច អាចថាជុងហ្គុកពិសេសក៏បានព្រោះតាំងពីដើមមកថេយ៉ុងមិនដែលអនុញ្ញាតអោយនរណាមកនៅក្នុងវិមានជាមួយគេនោះទេ។

« ហេតុអ្វីក៏នាំខ្ញុំមកទីនេះ? »Jungkookកើតចិត្តឆ្ងល់ជាខ្លាំងនូវពេលដែលត្រូវគេនាំមកជាន់ទីមួយនៃវិមានប៉ុន្តែនាយមិនទាន់សួរនោះទេរហូតដល់គ្រូពេទ្យនិងអ្នកបម្រើនាំមកដល់ខាងមុខបន្ទប់ដែលមានទ្វាពណ៌ត្នោតទើបគេដាច់ចិត្តសួរ អ្វីដែលសំខាន់បន្ទប់នេះគឺនៅទល់មុខបន្ទប់របស់ថេយ៉ុងថែមទៀត។

« គឺលោកម្ចាស់បញ្ជាអោយពួកយើងរៀបចំបន្ទប់នេះសម្រាប់ឯង.! ដោយគាត់បាននិយាយថាខ្លាចអ្នកប្រុសតូចយំរក ពិបាកនាំទៅជួបនៅឯផ្ទះតូច »អ្នកបម្រើស្រីឆ្លើយសម្រាយចម្ងល់របស់ជុងហ្គុកទាំងគម្រោះគម្រើយព្រោះពួកនាងនៅតែស្អប់ជុងហ្គុកដដែលគ្រាន់តែជួយព្រោះធ្វើតាមបញ្ជាថេយ៉ុង។

« ហេតុផលទៀតហើយ.! »Jungkookគិតក្នុងចិត្តទាំងចង់សើចនូវពេលដែលឮហេតុផលរបស់ថេយ៉ុង គឺថាមួយលានហេតុផលតែម្តងហើយ ហើយលើកណាក៏លើកឈ្មោះជុនគីធ្វើជាលេសដែរ។

បន្ទាប់មកអ្នកគ្រូពេទ្យនិងអ្នកបម្រើក៏បន្តគ្រាជុងហ្គុកចូលទៅខាងក្នុងដាក់អោយអង្គុយលើគ្រែទើបអ្នកបម្រើស្រីម្នាក់នោះចេញទៅវិញ ចំណែកគ្រូពេទ្យក៏នៅពិនិត្យរាងកាយរបស់ជុងហ្គុក។

« ចាំបន្តិចណា៎ ខ្ញុំបានភ្លេចយកថ្នាំនៅក្នុងឡានដូចច្នេះហើយខ្ញុំសុំទៅយកវាបន្តិចសិន »អ្នកគ្រូពេទ្យថាហើយក៏បើកទ្វាដើរចេញមកខាងក្រៅដើម្បីទៅរកចំណងឡានប៉ុន្តែគ្រាន់តែនាងដើរចេញមកដល់ខាងក្រៅភ្លាមស្រាប់តែត្រូវRubyដើរមកស្ទាក់ពីមុខទាំងញញឹមចុងមាត់មិនគួរអោយទុក្ខចិត្ត។

« ខ្ញុំមានរឿងចង់និយាយជាមួយនាង.! »Rubyថាហើយក៏ដើរអោបដៃនាំមុខដោយអ្នកគ្រូពេទ្យក្រមុំក៏តាមទៅពីក្រោយព្រោះគិតថាប្រហែលមានរឿងអ្វីសំខាន់ដែលគេត្រូវពឹងនាងអោយជួយ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now