Episode 25 : បបរអីផ្អែមយ៉ាងនេះ.!

1.9K 216 8
                                    


Jungkookក៏បានបីថេយ៉ុងចូលឡានមុនដោយអោយអ្នកបម្រើជាអ្នករៀបចំឥវ៉ាន់ដាក់គូថឡាននិងយកជុនគីមកផងដែរ បន្ទាប់ពីរៀបចំរួចរាល់ពួកគេក៏ចាប់ផ្តើមចេញដំណើរទៅប្រលានយន្តហោះភ្លាមៗព្រោះឃើញថាថេយ៉ុងមិនស្រួលមែនទែនហើយ។

« ហ៊ើយ.! សន្លប់បាត់ហើយធ្វើយ៉ាងមិចទៅ? »Jungkookចាប់ផ្តើមស្លន់ជាងមុនទៅទៀតនូវពេលដែលឃើញថេយ៉ុងខាំដៃខ្លួនឯងរហូតដល់សន្លប់ស្តូកស្តឹង ខណៈពេលនោះនាយក៏ចាប់អោបថេយ៉ុងទាំងបារម្ភ នាយធ្វើអ្វីមិនត្រូវនោះទេនូវពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់មកកើតអ្វីមិនដឹងបែបនេះ។

« ... »Jungkookភ័យឡើងញ័រដៃអស់ទៅហើយប៉ុន្តែក៏ព្យាយាមតាំងអារម្មណ័ហើយលើកដៃទៅដកដៃរបស់ថេយ៉ុងចេញពីមាត់របស់គេខ្លួនឯងនោះ នូវពេលដែលដកចេញមកក៏ឃើញមានឈាមហូរចេញមកយ៉ាងច្រើនព្រោះដៃមុតចង្កូមខ្លួនឯងជ្រៅពេក ចំណែកជុងហ្គុកក៏កាន់តែឆ្ងល់នូវពេលដែលឃើញដៃថេយ៉ុងមុតដូចជាស្នាមចង្កូម ហើយឈាមរបស់ថេយ៉ុងពណ៌ឡើងក្រម៉ៅប្លែកថែមទៀត។

« នេះ...នេះគេ?? »Jungkookដោយហេតុចង់ដឹងការពិតនាយក៏លើកដៃសន្សឹមៗទៅបើកមាត់របស់ថេយ៉ុងដើម្បីអោយឃើញផ្ទាល់ភ្នែក នូវពេលដែលនាយបង្ហើបបបូរមាត់តូចឡើងក៏ឃើញមានចង្កូមស្រួចពីរនៅក្នុងមាត់របស់ថេយ៉ុងពិតមែន។

« គេជាបិសាចមែនទេ? »Jungkookគិតក្នុងចិត្តទាំងសម្លឹងមុខរបស់ថេយ៉ុងមិនដាក់ភ្នែក មូលហេតុដែលគេដឹងព្រោះគេទើបតែនឹកឃើញថាថេយ៉ុងបានស្ទុះទៅបឺតឈាមរបស់គេនូវពេលដែលគេមុតកាំបិទមុននេះ អ៊ីចឹងមានន័យថាថេយ៉ុងត្រូវការឈាម។

« ទោះជាលោកម្ចាស់ជាអ្វី.! ជានរណា មានប្រវត្តិបែបណាក៏ខ្ញុំមិនខ្វល់ អ្វីដែលសំខាន់គឺខ្ញុំស្រឡាញ់លោកម្ចាស់ ចង់ថ្នាក់ថ្នមចង់មើលថែរលោកម្ចាស់ »Jungkookគិតក្នុងចិត្តទាំងញញឹមឡើងតិចៗមុននឹងអោនទៅថើបមាត់របស់ថេយ៉ុងមួយខ្សឺត នាយមិនខ្លាចនោះទេទោះបីជាដឹងថាថេយ៉ុងមិនមែនដូចមនុស្សទូទៅក៏ដោយ នាយស្រឡាញ់ថេយ៉ុងពិត នាយព្រមទទួលគ្រប់យ៉ាងដែលជាថេយ៉ុង។

« ... »ដោយយូរទៅថេយ៉ុងកាន់តែស្លេកស្លាំងខ្លាំងទៅៗធ្វើអោយជុងហ្គុកអស់ជម្រើស នាយក៏សម្រេចចិត្តយកកាំបិទមកឆូតដៃខ្លួនឯងដើម្បីយកឈាមរបស់គេអោយថេយ៉ុងផឹកព្រោះគិតថានឹងអាចជួយថេយ៉ុងបានខ្លះ បន្ទាប់ពីឆូតដៃនឹងកាំបិទរួចជុងហ្គុកក៏យកដៃម្ខាងទៀតទៅបង្ហើបបបូរមាត់របស់ថេយ៉ុងដើម្បីអោយឈាមស្រក់ចូលប៉ុន្តែគ្រប់យ៉ាងខុសពីការគិតរបស់ជុងហ្គុកទាំងស្រុង។

🖤Dark Palace🍃[ ចប់ ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα