Episode 26 : ធ្វើអ្វីដែលលោកចង់ទៅ!

2K 200 9
                                    


បន្ទាប់ពីត្រូវកូននិងជុងហ្គុកញោះរហូតដល់អៀនរួច ថេយ៉ុងក៏បន្តញ៊ាំបបរដោយជុងហ្គុកជាអ្នកបញ្ចុកដូចដើមរហូតដល់អស់ ថេយ៉ុងសឹងតែអួលបបរម្តងៗទៅហើយព្រោះជុងហ្គុកនិងជុនគីត្រូវដៃត្រូវជើងគ្នាសម្បើមណាស់ព្រួតគ្នាញោះគេមិនឈប់សោះ។

« អស់ហើយ.! លោកម្ចាស់ឆ្អែតឬនៅ? ឬត្រូវការថែមទៀតទេ? »Jungkookសួរបន្ទាប់ពីបញ្ចុកបបរថេយ៉ុងអស់ពីចានរួច គេសួរស្របពេលដែលដៃលូកទៅវាសបបរដែលនៅជាប់មាត់ថេយ៉ុងនោះរួចក៏យកម្រាមដៃដែលវាសនោះមកដាក់ចូលមាត់។

« ឆ្អែតហើយ »Taehyungឆ្លើយជាមួយជុងហ្គុកវិញទាំងញញឹមអឹមអៀន បង្ហាញទឹកមុខចេញមកយ៉ាងគួរអោយស្រឡាញ់ដែលជុងហ្គុកមិនធ្លាប់ឃើញពីមុនមក ហើយក៏មិនងាយមានអ្នកបានឃើញផងដែរ។

« បើឆ្អែតហើយMommyបង្កើតប្អូនអោយកូនមួយទៅ! »Junkiដែលអង្គុយបត់ជើងមើលម៉ាក់ៗគេញ៊ាំបបរជាយូរនោះក៏ប្រញាប់លោតទៅអោបថេយ៉ុងបន្ទាប់ពីឃើញថេយ៉ុងញ៊ាំអាហាររួចរាល់ ហើយគេក៏មិនភ្លេចថើបថ្ពាល់ថេយ៉ុងយកចិត្តផងដែរ។

« ហ៊ើយ~ មិនអាចទេកូន »Taehyungគ្រាន់តែឮសម្តីកូនភ្លាមគេស្ទើរតែគាំងបេះដូងទៅហើយ គេអាចស្មានដឹងតាំងពីដំបូងថាជុនគីនឹងរករឿងគេថាចង់បានប្អូនរហូតដល់គេព្រមមិនខាន តែថាមានកូនមិនមែនស្រួលដូចមាត់និយាយឯណា ហើយក៏មិនមែនចង់បានភ្លាមចេញមកភ្លែតដូចជប់ដែរ។

« ហេតុអ្វីមិនអាច? ប៉ាៗថាអាចសោះនឹង Mommyកុហកជុនគីច្បាស់ណាស់...ហិកៗ Mommyឈប់ស្រឡាញ់ជុនគីហើយមែនទេ? »Junkiស្រាប់តែពេបមាត់យំមួយរំពេចហើយក៏លេងម្រាមដៃខ្លួនឯងទាំងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗ លឿនដូចតួសម្តែង ចំណែកជុងហ្គុកវិញអង្គុយស្ងៀមថ្មឹងព្យាយាមទប់សើចនូវពេលដែលត្រូវថេយ៉ុងងាកមកសម្លក់មុខនាយថ្មែរដូចគុំចង់វៃយ៉ាងចឹង។

« ជុនគីហា៎ស្តាប់Mommyណា៎.! Mommyជាប្រុសមិនអាចមានប្អូនអោយកូនបានទេ ហើយមនុស្សពីរនាក់បើចង់មានកូនជាមួយគ្នាលុះត្រាតែពួកគេស្រឡាញ់គ្នាហើយយល់ចិត្តគ្នាសិន មិនមែនចង់បានក៏បានភ្លាមដូចកូននិយាយទេ »Taehyungព្យាយាមនិយាយណែនាំកូនដោយលើកកូនមកអោយអង្គុយលើភ្លៅ ចំណែកភ្នែកចេះតែដៀងសម្លក់ជុងហ្គុកមិនឈប់ព្រោះខឹងដែលជុងហ្គុកជាអ្នកនាំអាតជុនគីអោយមានគំនិតឆ្កួតៗបែបនេះ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now