Episode 6 : សង្ស័យ.!

2.1K 225 2
                                    


បន្ទាប់ពីឈរឆ្ងល់អស់មួយសន្ទុះជុងហ្គុកក៏ប្រញាប់ចុះទៅជាន់ខាងក្រោមវិញដើម្បីធ្វើការងាររបស់គេបន្តទៀតប៉ុន្តែនូវពេលនាយចុះមកដល់ខាងក្រោមក៏ឃើញអ្នកបម្រើនាំគ្នាឈរមើលថេយ៉ុងពេញហ្នឹងព្រោះថាថេយ៉ុងផឹកស្រាឡើងស្រវឹងស្រែកឡូឡាកូរពេញវិមាន ពេលស្រវឹងគេប្រៀបដូចជាជ្រូលពុលមួយក្បាលយ៉ាងអ៊ីចឹង គ្មាននរណាចាប់ឈ្នះទេ។

« ចាំមើលយើងនឹងសម្លាប់ឯង.! អាចង្រៃ...ហិកៗ »Taehyungស្រែកយំផងជេផងមិនដឹងថាអោយនរណានោះទេ គេកាន់ដបស្រាដើរព័ន្ធជើងទាំងលើកដៃរាបរកផ្លូវដើរព្រោះបើកភ្នែកមិនចង់រួច ចំណែកអ្នកបម្រើក៏នាំគ្នាចង់ជួយទប់ថេយ៉ុងដែលប៉ុន្តែថេយ៉ុងមិនអោយប៉ះនោះទេ ប៉ះស្រែកៗ។

« មានរឿងអ្វីនឹងបង? ថ្ងៃនេះគេកើតអ្វីទៅ? »JungkookដើរមកសួរRubyខណៈពេលដែលភ្នែកសម្លឹងមើលថេយ៉ុងដែលកំពុងដើរព័ន្ធជើងសម្តៅទៅជណ្តើរនោះទាំងអស់សំណើចនឹងកាយវិការស្រវឹងរបស់ថេយ៉ុង។

« បងក៏មិនដឹងដូចគ្នា.! អេស៎លោកម្ចាស់ប្រយ័ត្ន »Rubyឆ្លើយជាមួយជុងហ្គុកបានបន្តិចក៏ប្រញាប់ស្ទុះទៅចាប់ថេយ៉ុងដែលកំពុងលើកជើងប្រុងឡើងជណ្តើរ បើឡើងធម្មតាក៏គ្មាននរណាថាអីដែរប៉ុន្តែនេះគេលើកជើងឡើងម្តងបីកាំហើយថែមទាំងដាក់ជើងខុសជណ្តើរទៀតបើមិនចាប់ទេច្បាស់ជាត្រូវបែកមុខសង្ហារៗនោះមិនខានឡើយ។

« ខ្ញុំមិនអីទេ »Taehyungក្រវាស់ដៃRubyចេញហើយឆ្លើយថាមិនអីទាំងដែលខ្លួនឯណ្ណេះឈរលែងចង់កើតទៅហើយ មួយសន្ទុះក្រោយមកគេក៏ស្រាប់តែយំហ៊ូចេញមកទាំងគ្មានមូលហេតុដែលជាហេតុធ្វើអោយRubyឯណ្ណោះភ័យខ្លួនមិនស្ទើរទេ។

« ហិកៗ...ហេតុអ្វីគេមិនស្រឡាញ់ខ្ញុំ?? ខ្ញុំមិនល្អត្រង់ណា? ខ្ញុំស្អាតប៉ុណ្ណឹងហើយគេនៅមើលមិនឃើញទៀតមែនទេ?...ហិកៗ ហេតុអីទៅ? »Taehyungស្រែកយំរៀបរាប់រួចក៏ដាក់គូថអង្គុយយំអោបជណ្តើរតែម្តង គេស្រវឹងដល់ថ្នាក់លែងដឹងថាខ្លួនឯងកំពុងតែនិយាយអ្វីចេញមក ចំណែកជុងហ្គុកឯណ្ណេះវិញគ្រាន់តែឮបែបនេះភ្លាមនាយក៏ចាប់ផ្តើមប្រែទឹកមុខពីចង់សើចមកជាស្មើរវិញ។

« ពួកបងទៅសម្រាកចុះ ចាំខ្ញុំយកគេទៅខាងលើ »Jungkookថាហើយក៏ដើរមកចាប់លើកបីថេយ៉ុងឡើងរួចយកឡើងទៅជាន់ខាងលើបាត់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកបម្រើផ្សេងទៀតយ៉ាងខ្លាំងព្រោះថាជុងហ្គុកហ៊ានពេកហើយ ឬក៏មកពីនាយមិនទាន់ស្គាល់ថេយ៉ុងច្បាស់ថាគេមានចរឹកបែបណានូវពេលដែលគេស្រវឹង?

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now