Episode 14 : ប៉ាបង្កើតរបស់កូនមកហើយមែនទេ?

1.9K 218 3
                                    


   បន្ទាប់ពីធ្វើបាបជុងហ្គុករហូតដល់សន្លប់ហើយ ពួកនាងក៏បាននាំគ្នាចាប់ជុងហ្គុកយកទៅចងភ្ជាប់ជាមួយបង្កាន់ដៃអាងហែលទឹករួចនាំគ្នាដោះអាវជុងហ្គុកចេញដោយទុកអោយស្លៀកតែខោរប៉ុណ្ណោះហើយក៏ដាក់អោយនាយក្រាស់នៅអង្គុយហាលក្តៅជិតអាងទឹកទាំងសន្លប់ម្នាក់ឯង។

ឆ្វាច់~

« អូយ.! »Jungkookភ្ញាក់ច្រង៉ាងនូវពេលដែលត្រូវនារីម្នាក់យករំពាត់មកពីណាមិនដឹងមកវាយលើពោះប្រាំមួយកង់របស់គេមួយទំហឹងធ្វើអោយគេស្វាងពីការសន្លប់ភ្លាមៗ ចំណែកពួកអ្នកបម្រើផ្សេងទៀតគ្រាន់តែឮសម្លេងជុងហ្គុកភ្លាមក៏នាំគ្នាមកឈរមើលដោយក្រសែរភ្នែកមិនគួរអោយទុក្ខចិត្តគ្រប់គ្នា។

« វាភ្ញាក់ហើយពួកឯង.! គួរតែរកហ្គេមសប្បាយៗលេងជាមួយវាទៅ!! »Rubyដើរអោបដៃមកឈរចំពោះមុខរបស់ជុងហ្គុកដែលកំពុងប្រឹងបើកភ្នែកទាំងគ្មានកម្លាំងនោះទាំងញញឹមចុងមាត់ ចំណែកអ្នកផ្សេងទៀតក៏ប្រញាប់យល់ស្របព្រោះពួកគេស្អប់ជុងហ្គុកខ្លាំង បើអាចចង់តែចាប់ប្រលះសាច់ទេ។

បកស្រាយ : ឃើញបែបច្បាស់ជាឆ្ងល់ហើយមែនទេថាហេតុអ្វីអ្នកបម្រើស្រីទាំងនោះស្អប់ជុងហ្គុកដល់ម្លឹង? តាមពិតទៅពួកនាងមិនមែនស្អប់ជុងហ្គុកតែមួយមុខនោះទេប៉ុន្តែពួកនាងស្អប់មនុស្សប្រុសច្រើនជាង បើសារភាពអោយស្មោះត្រង់ទៅតាមពិតមូលហេតុដែលថេយ៉ុងមានអ្នកបម្រើច្រើនហើយសុទ្ធតែមនុស្សស្រីព្រោះពួកនាង90%សុទ្ធសឹងតែជាមនុស្សស្រីដែលជាជនរងគ្រោះដោយសារការរំលោភបំពាន ខ្លះទៀតក៏មានបញ្ហាសតិអារម្មណ៍ឃើញប្រុសមិនបានទើបថេយ៉ុងយកពួកគេមកនៅជាមួយដោយផ្គត់ផ្គង់ផ្តល់ការងារអោយហើយអោយប្រាក់ខែច្រើនៗ ហើយតាមការពិតថេយ៉ុងក៏មិនសូវខ្លាចប្រុសប៉ុន្មានដែរប៉ុន្តែដោយសារគេមិនចង់អោយមានមនុស្សប្រុសមកនៅវិមានរបស់គេនាំអោយប៉ះពាល់ដល់អារម្មណ៍របស់ពួកនាងទើបគេត្រូវមានពាក្យចាមរាមថាខ្លាចប្រុសបែបនេះ ហើយម្យាងទៀតថេយ៉ុងគេក៏ស្រឡាញ់មនុស្សប្រុសប៉ុន្តែគេមិនចង់មានស្នេហាជាមួយនរណានោះទេទើបព្យាយាមដកខ្លួនចេញអោយឆ្ងាយៗពីមនុស្សប្រុស ហេតុដូចនេះហើយទើបពួកអ្នកបម្រើទាំងនោះអោយតែឃើញប្រុសណាក្រៅពីថេយ៉ុងនិងជុងគី ពួកនាងមួយចំនួនច្បាស់ជាដូចជ្រូលពុលមិនខាន។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now