Episode 39 : វិលវិញមកបងសូមអង្វរ...

2.5K 226 24
                                    


Jungkookបន្តស្រែកត្រហោរយំខណៈពេលដែលភ្លើងក៏កាន់តែឆេះខ្លាំងឡើងៗរហូតហុយផ្សែងងងឹតមេឃអស់ទៅហើយ ចំណែកជីមីននិងយ៉ុនហ្គីបានត្រឹមឈរមើលទាំងស្រក់ទឹកភ្នែកអាណិតជុងហ្គុកនិងថេយ៉ុងដែលត្រូវព្រាត់គ្នាម្តងទៀត។

« ឯងកុំទាន់គិតច្រើនអី ថាមិនត្រូវថេយ៉ុងអាចគេចផុតក៏ថាបាន...ឯងក៏ឃើញមែនទេថាថេយ៉ុងពូកែប៉ុណ្ណារ? ជឿយើងគេនឹងមិនអីទេ ឯងនិងជីមីនប្រញាប់នាំជុនគីទៅពេទ្យទៅ ទីនេះទុក្ខអោយយើងជាអ្នកចាត់ចែង »Yoongiបន្ទន់ជង្គង់មកជិតជុងហ្គុកដែលកំពុងអង្គុយស្រែកយំផ្ទាល់ដីនោះហើយក៏និយាយលួងលោមដោយប្រាប់ថាថេយ៉ុងនឹងមិនអីទាំងដែលក្នុងចិត្តរបស់នាយគ្មានសង្ឃឹមសូម្បី1%។

« ត្រូវហើយកូន...បើថេយ៍មកវិញដឹងថាខ្ញុំមើលថែរកូនមិនបានល្អ គេច្បាស់ជាខឹងខ្ញុំមិនខាន »Jungkookនិយាយទាំងញ័រមាត់មុននឹងស្រវ៉េស្រវ៉ាក្រោកឈរឡើងទាំងញ័រដៃញ័រជើងហើយក៏ទៅតាមជីមីនដែលកំពុងពរជុនគីដាក់ក្នុងឡាននោះ។

   បន្ទាប់មកជីមីនក៏បើកឡានចេញទៅដោយជុងហ្គុកជាអ្នកអង្គុយទប់ឈាមកូន សំណាងហើយដែលជីមីនបានយកក្រណាត់មករុំទប់ឈាមអោយជុនគីតាំងពីនៅក្នុងឃ្លាំងមកម្លេះទើបឈាមហូរមិនសូវច្រើន ចំណែកយ៉ុនហ្គីវិញនាយនៅចាត់ចែងកន្លែងឆេះដោយខលហៅឡានទឹកនិងប៉ូលីសមកគ្រប់គ្រងស្ថានការដែលកំពុងឆេះព្រៃឡើងសន្ធោសន្ធៅនោះ។

« ជុងហា៎...កុំស្ងាត់បែបនេះអី...បើឯងឈឺក៏យំចេញមក យំអោយអស់មក មិនបាច់ខំទប់នោះទេ »Jiminចាប់ផ្តើមនិយាយឡើងបន្ទាប់ពីចេញឡានបានឆ្ងាយបន្តិច ជីមីនសង្កេតឃើញថាជុងហ្គុកអង្គុយថ្មឹងដូចរូបចម្លាក់ហើយថែមទាំងហូរទឹកភ្នែកទាំងគ្មានសម្លេងថែមទៀត វាឈឺនឹងថប់ក្នុងទ្រូងខ្លាំងណាស់នូវពេលដែលយើងចង់ស្រែកយំតែបានត្រឹមបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់បែបនេះទើបជីមីនប្រាប់អោយជុងហ្គុកយំអោយអស់។

« កុំកើតអីណាកូន.! បន្តិចទៀតMommyរបស់កូនត្រឡប់មកវិញហើយ... »Jungkookមិនឆ្លើយជាមួយជីមីនហើយបែរជាអង្គុយនិយាយម្នាក់ឯងទាំងទឹកភ្នែកស្រក់តក់ៗទៅលើជុនគីដែលកំពុងសន្លប់ស្តូកស្តឹងនោះ មាត់ព្យាយាមនិយាយកុហកចិត្តខ្លួនឯងថាថេយ៉ុងនឹងត្រឡប់មកវិញទាំងទឹកភ្នែកកំពុងហូរដោយក្តីអស់សង្ឃឹម។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now