Episode 23 : គេហ្នឹងឬជាKim Taehyung?

1.9K 203 3
                                    


គ្រាន់តែបបូរមាត់ប៉ះគ្នាភ្លាមថេយ៉ុងក៏ចាប់ផ្តើមបើកភ្នែកធំៗរួចព្យាយាមរើខ្លួនចេញនូវពេលដែលជុងហ្គុកចាប់ផ្តើមកម្រើកបបូរមាត់ហើយរុលអណ្តាតចូលទៅក្នុងក្រអូមមាត់របស់គេយ៉ាងក្លាហាន។

« ... »Taehyungឈប់រើហើយក៏បិទភ្នែកព្យាយាមសម្របខ្លួនតាមការថើបរបស់ជុងហ្គុកដោយបើកបបូរមាត់អោយជុងហ្គុករុលអណ្តាតចូល គេមានអារម្មណ៍ថាចម្លែកនូវពេលដែលត្រូវជុងហ្គុកថើបគេបែបនេះព្រោះយប់មិញគេត្រូវថ្នាំមិនសូវជាដឹងខ្លួនដូចពេលនេះឡើយ ចំណែកជុងហ្គុកបានថេយ៉ុងបើកដៃអោយបែបនេះនាយក៏ទាញចង្កេះរបស់ថេយ៉ុងមកផ្អឹបនឹងខ្លួនអោយកាន់តែស្និតស្នាលដោយដៃម្ខាងអោបចង្កេះរបស់ថេយ៉ុងហើយដៃម្ខាងទៀតចាប់កញ្ចឹង.កថេយ៉ុងជាប់។

« ខ្ញុំស្រឡាញ់លោកម្ចាស់.! »Jungkookចាប់ផ្តើមនិយាយឡើងបន្ទាប់ពីចាប់ថើបថេយ៉ុងអស់មួយសន្ទុះធំ ហើយពេលនេះថ្ងាស់ពួកគេក៏កំពុងតែទល់គ្នាដោយថេយ៉ុងឯណ្ណេះបើកភ្នែកភ្លឹសៗសម្លឹងមើលមាត់របស់ជុងហ្គុកទាំងដែលមាត់របស់គេឡើងហើមហើយប្រឡាក់សុទ្ធតែទឹកមាត់របស់ជុងហ្គុក ចំណែកមុខរបស់គេវិញឡើងក្រហមគួរអោយខ្នាញ់។

« អឹម~ »Taehyungក្រហឹមឡើងក្នុងបំពង់.កតិចៗនូវពេលដែលសុខៗជុងហ្គុកក៏ស្ទុះមកបឺតមាត់របស់គេម្តងទៀតទាំងតក់ក្រហល់ដូចស្រេកឃ្លានមកពីណាអ៊ីចឹង ប៉ុន្តែប៉ុន្មានវិនាទីក្រោយគេក៏ស្រាប់តែថើបតបជុងហ្គុកវិញយ៉ាងរោលរាល។

ដើមឡើយជុងហ្គុកគ្មានបំណងថាថើបទៀតនោះទេប៉ុន្តែដោយហេតុខ្នាញ់ទឹកមុខគួរអោយស្រឡាញ់របស់ថេយ៉ុងពេក ទ្រាំមិនបានក៏ចាប់ថើបទាំងតក់ក្រហល់បែបនេះ បន្ទាប់មកជុងហ្គុកក៏បានរុញថេយ៉ុងសន្សឹមៗអោយដួលទៅលើសាឡុងរួចក៏តាមទៅថើបមិនលែងព្រោះជក់ចិត្តនឹងបបូរមាត់តូចច្រមិចមួយនេះខ្លាំងណាស់ នាយបន្តខាំបបូរមាត់របស់ថេយ៉ុងរហូតដល់បែកឈាមរួចក៏ថើបបង្អូសទៅកញ្ចឹង.កហើយបឺតកញ្ចឹង.ករបស់ថេយ៉ុងរហូតចេញស្នាមមួយដុំពីលើស្នាមចាស់កាលពីយប់មិញ។

« ចង់ធ្វើស្អីនឹង? »Taehyungរាងមានសត្តិឡើងវិញទើបលើកដៃរុញទ្រូងជុងហ្គុកចេញហើយសួរទាំងជ្រួញជញ្ជើមព្រោះឃើញថាជុងហ្គុកដូចជាចង់រំលោភគេទាំងព្រឹក ទាំងដែលគេឯណ្ណេះឈឺខ្លួនដើរមិនទាន់រួចផង មកចង់ស្អីទៀតហើយ?

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now