Episode 12 : បោកប្រាស់ទំនុកចិត្ត.!

1.8K 213 1
                                    


   បន្ទាប់ពីរៀបចានអោយម្តាយកូនពីរនាក់រួចជុងហ្គុកក៏ប្រញាប់ដើរចេញទាំងមិនសម្លឹងមើលជុនគីដែលកំពុងពេបមាត់យំនោះសូម្បីបន្តិច ចំណែកថេយ៉ុងក្រោយឃើញកូនបែបនេះគេក៏ចាប់បង្វិលកូនអោយអង្គុយលើភ្លៅហើយបែរមុខទៅរកចានបាយដើម្បីកុំអោយសម្លឹងជុងហ្គុកបានតទៅទៀត។

« ឈប់សម្លឹងគេទៀតទៅ »Taehyungប្រាប់ជុនគីទាំងមុខស្មើរហើយក៏ដួសបាយបញ្ចុកកូនទាំងដែលជុនគីឯណ្ណេះខំលេបបាយទាំងអួលដើម.ក។

« កូនឈប់ញ៊ាំហើយ! »Junkiស្រាប់តែលើកដៃរុញស្លាព្រាដែលថេយ៉ុងបម្រុងនឹងបញ្ចុកនោះចេញទាំងដែលគេទើបតែញ៊ាំបានមួយម៉ាត់សោះ។

« ហេតុអ្វីឈប់ញ៊ាំ? នេះកូនទើបតែញ៊ាំបានមួយម៉ាត់ទេណា៎ កំពុងខ្សោយស្រាប់ផងប្រយ័ត្នឈឺទៅ.! »Taehyungឃើញកូនធ្វើបែបនេះគេក៏រាងពិបាកចិត្តបន្តិចដែរប៉ុន្តែក៏ព្យាយាមធ្វើធម្មតាហើយលួងលោមកូន នាយគិតថាមិនយូរទេជុនគីអាចនឹងបំភ្លេចគំនិតដែលចង់បានជុនហ្គុកធ្វើជាប៉ានោះចោលឆាប់ៗ។

« អត់ចង់ញ៊ាំទេ...ហិកៗ »Junkiស្រាប់តែងក់ងរស្រែកយំកាច់.កមួយរំពេចនូវពេលដែលត្រូវថេយ៉ុងសួរនាំច្រើនទាំងដែលគេមិនស្រួលក្នុងខ្លួន។

« អា៎ៗ ក៏បានៗ...កុំយំអីMommyមិនបង្ខំកូនទេ »Taehyungរហ័សចាប់អោបលួងលោមកូនរួចរលាក់គោះខ្លួនគេតិចៗនូវពេលដែលឃើញគេស្ងាប់ទាំងដែលទើបតែងើបសោះ មើលទៅប្រហែលជាមិនស្រួលខ្លួនហើយទើបថេយ៉ុងសម្រាច់ចិត្តអង្អែលលួងលោមគេរហូតដល់ជុនគីគេងលក់លើដៃតែម្តង។

« ជួយយកគេទៅគេងក្នុងបន្ទប់របស់ខ្ញុំផង.! »Taehyungប្រាប់ទៅកាន់អ្នកបម្រើដែលឈរក្បែរនោះរួចក៏លើកកូនអោយទៅនាងយ៉ាងថ្នមដៃបំផុត បន្ទាប់ពីអ្នកបម្រើយកជុនគីទៅបាត់ថេយ៉ុងក៏ចាប់ផ្តើមញ៊ាំអាហារតែម្នាក់ឯងទាំងដកដង្ហើមធំជារឿយៗ។

   ក្រោយញ៊ាំអាហាររួចថេយ៉ុងក៏ឆ្លៀតចូលទៅមើលការងារនៅក្នុងបន្ទប់ធ្វើការរបស់គេព្រោះជំនួយការស៊ូបានយកឯកសារជាច្រើនមកអោយគេស៊ីញ៉េសរុបតែម្តងព្រោះថ្ងៃស្អែកថេយ៉ុងនឹងមិនបង្ហាញខ្លួនអោយគ្រប់គ្នាឃើញគេឡើយ ហើយស្អែកជាថ្ងៃពេញបូណ៌មី ជាថ្ងៃដែលថេយ៉ុងទៅសង្ងំនៅជាន់ខាងលើនៃវិមានដែលមានសភាពងងឹតស្លុបនោះ គេមិនញ៊ាំបាយហើយក៏មិនផឹកទឹករហូតផុតថ្ងៃពេញបូណ៌មីទើបគេបង្ហាញខ្លួនធម្មតា នេះជាទម្លាប់របស់គេ ហើយក៏គ្មាននរណាដឹងថាគេធ្វើដើម្បីអ្វីដែរ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now