Episode 30 : តើបងមានរឿងអ្វីលាក់អូនដែរទេ?

1.7K 171 2
                                    


   បន្ទាប់ពីនិយាយត្រូវគ្នារួច គូរស្នេហ៍ដែលទើបតែមាននាមជាសង្សារថ្មីថ្មោងក៏អង្គុយអោបគ្នាលើសាឡុងដោយថេយ៉ុងអង្គុយមើលការងារលើភ្លៅរបស់ជុងហ្គុក ចំណែកជុងហ្គុកក៏អង្គុយអោបពីក្រោយដោយដៃបន្លំអង្អែលរាងកាយថេយ៉ុងមិនឈប់។

« រសើបណាស់ជុង~ »Taehyungនិយាយបង្អូសសម្លេងប្រាប់ទៅកាន់នាយក្រាស់ដែលដៃនៅមិនចេះស្ងៀមលូករាវដូចរកកំណប់ ហើយមាត់ក៏ថើបខ្សឺតៗលើកញ្ចឹង.ករបស់ថេយ៉ុងស្រាលៗ រកតែថេយ៉ុងផ្តោតអារម្មណ៍មើលការងារមិនបាន។

« ជួយមិនបាន! នរណាប្រើអោយសាច់របស់អូនទន់ហើយក្រអូបថ្នាក់នេះធ្វើអី »Jungkookនិយាយបែបហីៗហើយក៏នៅតែបន្តអោបរឹតស្ទាបអង្អែលថេយ៉ុងដដែលរហូតដល់ថេយ៉ុងអស់វាចាបានត្រឹមក្រវីក្បាលបណ្តោយអោយជុងហ្គុកស្ទាបអង្អែលតាមចិត្ត។

« ដឹងទេ? ថាបងចង់បានបែបនេះយូរណាស់មកហើយ ចង់អោបអូនបែបនេះ ចង់ថើបអូនបែបនេះ ចង់ហៅអូនបែបនេះ ចង់ថ្នាក់ថ្នមអូនបែបនេះ »Jungkookនិយាយឡើងបន្ទាប់ពីស្ងាត់អស់មួយសន្ទុះធំ បើនិយាយពីទឹកមុខរបស់នាយវិញគឺញញឹមជាប់រហូតតាំងពីថេយ៉ុងព្រមធ្វើសង្សារមកម្លេះ។

« ហ៊ឹសៗ ចឹងអូនប្រហែលជាសំណាងស្លាប់ហើយមើលទៅ »Taehyungសើចតិចៗហាក់ដូចជាមានរឿងអស់សំណើចនៅក្នុងចិត្ត ទើបជុងហ្គុកចាប់ផ្តើមឆ្ងល់ថាថេយ៉ុងអស់សំណើចរឿងអ្វី។

« ហេតុអី? »Jungkook

« ព្រោះអូនបានស្រីសាច់ដុំធ្វើជាសង្សារនោះអី...ហិៗ »Taehyungថាហើយក៏សើចកាច់.កដូចជាកូនក្មេងនូវពេលដែលបានបង្អាប់ជុងហ្គុកបែបនេះ។

« ក្មេងចម្កួតឈប់និយាយពីវាទៅ »Jungkookរាងខ្មាស់ថេយ៉ុងបន្តិចដែរនូវពេលដែលនឹកឃើញដល់ពេលដែលគេបន្លំខ្លួនធ្វើជាមនុស្សស្រី តាមពិតទៅគេក៏អស់សំណើចនឹងខ្លួនឯងដែរ>,<។

« បងខ្មាស់មែនទេ? អីយ៉ា...ទៅខ្មាស់ធ្វើស្អីទៅ នឹកឃើញកាលនោះបងដូចជាមិនខ្មាស់អ្វីផង ហើយបងថែមទាំងនិយាយថា ខ្ញុំគឺជា ជុងហ្គុកចា៎!! ហ៊ឹសៗ ដឹងទេថាពេលបងឆ្លើយចា៎ម្តងៗវាពិរោះកម្រិតណា? »Taehyungបានដៃក៏និយាយបង្អាប់ជុងហ្គុកថែមរហូតដល់នាយក្រាស់ស្ពឹកមុខតបលែងចេញព្រោះវាសុទ្ធតែជាការពិត។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now