ភាគបញ្ចប់ : រៀបការនឹងបងបានទេ?

1.8K 123 2
                                    


« នេះ? ផឹប!! »Taehyungហើបមាត់ប្រុងសួរទៅហើយប៉ុន្តែក៏ត្រូវជុងហ្គុករត់មកអោបមួយទំហឹងស្ទើរតែអស់ជំហរដួលទាំងពីរនាក់ទៅហើយ។

« អូយ...អូន បងឈឺ »រកតែស្វីតបន្តិចមិនបាន ជុងហ្គុកក៏ត្រូវស្រែកឡើងព្រោះត្រូវប្រពន្ធដែលរត់ចោលប្តីអស់មួយឆ្នាំចាប់មួលស្លឹកត្រចៀករបស់នាយហើយថែមទាំងខាំធ្មេញស្រែកញ៉ែតៗដាក់នាយថែមទៀត។

« យកអាណាគេមកនៅជាមួយនឹងហាស៎? បងឯងឆ្កួតហើយ...ហិកៗ...មើលចុះៗ អោយគេកែមុខអោយដូចអូនទៀត.! ហេតុអ្វីគ្រប់គ្នាធ្វើបែបនេះដាក់អូន? ហ៊ឺរៗ »Taehyungដោះវែនតាខ្មៅគប់ចោលហើយក៏ចាប់ផ្តើមស្រែកយំវាយទ្រូងជុងហ្គុកខ្លាំងៗទាំងខឹង អារម្មណ៍រំភើបនូវពេលដែលបានឃើញមុខប្តីទាំងប៉ុន្មានត្រូវរលាយអស់នៅពេលដែលមកដល់ឃើញគ្រប់គ្នាធ្វើបែបនេះដាក់គេ ទោះគេបាត់ទៅ1ឆ្នាំតែគេមានហេតុផលមិនមែនគេមិនចង់មកវិញនោះទេ។

« បេប៊ីស្តាប់បងបកស្រាយសិនណា៎.! បងមិនបានធ្វើរឿងទាំងនេះទេ »Jungkookព្យាយាមបកស្រាយហើយចាប់កាន់ដៃស្រឡូនរបស់ថេយ៉ុងថ្នមៗទាំងក្រសែរភ្នែកនឹករលឹក ចង់អោបអោយយូរ ចង់រៀបរាប់រឿងក្នុងចិត្តប្រាប់ ចង់សួរហេតុផលពីគេប៉ុន្តែមើលគេពេលនេះចុះ គេកំពុងយល់ច្រឡំលើនាយហើយ ចំណែកអ្នកបម្រើក៏គ្មាននរណាហ៊ានលូកមាត់ព្រោះដឹងចរឹកញេញរបស់ថេយ៉ុងស្រាប់។

« ហិកៗ អូនខំលំបាកដើម្បីនរណា? អូនទ្រាំនៅម្នាក់ឯងទាំងវេទនាទាំងកាយទាំងចិត្តដើម្បីនរណា? ហេតុអ្វីបងដាច់ចិត្តធ្វើបែបនេះដាក់អូន? ឆាប់ប្រាប់ភ្លាមមកបើមិនចង់អោយអូនទៅស្លាប់ឥឡូវនេះទេ »Taehyungគិតតែពីយំព្រោះនឹកស្មានមិនដល់ថាមកដល់នឹងឃើញទិដ្ឋភាពទាំងនេះ ខណៈពេលនោះស្រាប់តែTaeyangដែលឈរមើលគ្រប់យ៉ាងទាំងរអៀសចិត្តនោះស្រាប់តែលត់ជង្គង់ចុះនៅចំពោះមុខថេយ៉ុង ធ្វើអោយនាយតូចដែលកំពុងយំរករឿងនាយក្រាស់នោះឈប់យំភ្លាមៗ។

« អោយខ្ញុំសុំទោស.! គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសរបស់គាត់ទេ.! ខ្ញុំជាអ្នកកែសម្ផសហើយបន្លំខ្លួនមកទីនេះ គាត់មិនបានដឹងរឿងអ្វីឡើយ »Taeyangនិយាយប្រាប់ថេយ៉ុងនៅចំពោះមុខគ្រប់គ្នាទាំងដឹងកំហុសមុននឹងអោនក្រាបសំពះថេយ៉ុងទាំងញ័រខ្លួនទទ្រើត ចំណែកថេយ៉ុងឮបែបនេះក៏ខឹងប្រុងហក់ទៅរករឿងTaeyangតាមចរឹកកាចឆ្នាស់របស់គេទៅហើយប៉ុន្តែក៏ត្រូវជុងហ្គុកចាប់អោបជាប់បានមុន។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now