Episode 19 : រៀបការជាមួយបងណា៎.!

1.8K 201 21
                                    


បន្ទាប់ពីរៀបចំសម្លៀកបំពាក់រួចJungkookក៏មិនភ្លេចឆ្លៀតផ្ញើរសារប្រាប់ជីមីនបន្តិចផងដែរមុននឹងអូសវ៉ាលីចុះទៅជាន់ខាងក្រោមព្រោះថេយ៉ុងនិងជុនគីចុះទៅចាំនាយនៅខាងក្រោមអស់ហើយ។

« ... »នូវពេលដែលJungkookចុះមកដល់ខាងក្រោមនាយមិនបានមាត់អ្វីឡើយរួចក៏ដើរទៅឈរនៅជ្រុងម្ខាងព្រោះឃើញថាថេយ៉ុងកំពុងតែរវល់ស៊ីញ៉េឯកសារញាប់ដៃឆ្មេរលើសាឡុងដោយមានជំនួយការស៊ូឈរចាំយកទើបមិនចង់រំខាន ចំណែកជុងស៊ុកវិញក៏កំពុងតែអង្គុយប្រឡែងលេងជាមួយជុនគីដោយភ្នែកចេះតែលួចសម្លឹងថេយ៉ុងមិនឈប់។

« ប៉ាៗ »Junkiគ្រាន់តែឃើញជុងហ្គុកចុះមកភ្លាមគេក៏ប្រញាប់ហៅហើយក៏រំកិលខ្លួនចុះពីលើភ្លៅឪពុកបង្កើតរត់ទៅអោបជើងជុងហ្គុកភ្លាមៗ ក្រោយឃើញកាយវិការកូនបែបនេះជុងស៊ុកក៏សម្លឹងមុខរបស់ជុងហ្គុកទាំងមុខស្មើរ ស្មានមិនត្រូវពីជ្រៅចិត្តរបស់នាយ។

« ថ្ងៃនេះជុនគីសង្ហារដល់ហើយ.! »Jungkookលើកពរក្មេងឡើងរួចក៏សរសើរហើយប្រលែងលេងជាមួយតាមទម្លាប់ដោយយកដៃទៅចាក់ក្លៀករបស់ជុនគីធ្វើអោយគេរមួលខ្លួនប្រកាច់ប្រកិនលើដៃរបស់ជុងហ្គុក សើចឮពេញវិមាន។

« សើចសប្បាយណាស់ណ៎អាក្បាលខូច.! »Taehyungដែលទើបតែបង្ហើយការងាររួចក៏ដើរមកចាប់ថើបជុនគីដែលកំពុងតែនៅលើដៃរបស់ជុងហ្គុកនោះធ្វើអោយជុងហ្គុកបុកពោះរំភើបតិចៗដែរព្រោះមួយរយៈនេះនាយមិនសូវបាននៅជិតថេយ៉ុងឡើយ។

« តោះដល់ពេលត្រូវទៅហើយ »Jongsukឃើញបែបនេះក៏ស្ទុះក្រោកឈររួចហៅកាត់ចង្វាក់របស់ពួកគេ ខណៈពេលនោះថេយ៉ុងក៏ងក់ក្បាលហើយដើរជ្រែងហោប៉ៅចេញទៅមុនបាត់ទើបអ្នកទាំងបីតាមទៅពីក្រោយ។( ខ្លួនBttទេតែកាងសាឡប់🌚 )

   ពួកគេក៏បានឡើងយន្តហោះធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងដោយជិះយន្តហោះផ្ទាល់ខ្លួនរបស់ថេយ៉ុង ដោយតាំងពីឡើងយន្តហោះមករហូតជាងកន្លះម៉ោងទៅហើយថេយ៉ុងមិនបានធ្វើអ្វីក្រៅពីអង្គុយមើលការងារក្នុងLaptopឡើយ ចំណែកជុងហ្គុកក៏កំពុងតែអង្គុយនៅកៅអីម្ខាងទៀតជួរផ្សេងពីថេយ៉ុងតែក៏អាចមើលឃើញថេយ៉ុងច្បាស់ ហើយពេលនេះនាយកំពុងតែអង្គុយអណ្តែតអណ្តូងម្នាក់ឯងដោយមានជុនគីកំពុងតែគេងលក់លើភ្លៅ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now