Episode 20 : យប់នេះគេត្រូវតែក្លាយជារបស់ខ្ញុំ.!

2.1K 209 3
                                    


   នូវពេលដែលឃើញអ្នកគ្រប់គ្នានាំគ្នាស្រែកអោយថេយ៉ុងយល់ព្រមបែបនេះជុងស៊ុកក៏លួចញញឹមចុងមាត់ម្នាក់ឯង ខណៈពេលដែលថេយ៉ុងឈរធ្វើមុខស្មើរទាំងគ្មានអារម្មណ៍រំភើបឬខឹងអ្វីទាំងអស់។

« ខ្ញុំនឹងរៀបការប្រសិនបើលោកជាមនុស្សដែលខ្ញុំស្រឡាញ់ ប៉ុន្តែពេលនេះលោកមិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់ទេ »Taehyungឆ្លើយតបវិញទាំងមុខស្មើរតាមទម្លាប់ ខណៈពេលដែលចម្លើយរបស់គេបំបាក់មុខជុងស៊ុកស្រស់ៗកណ្តាលកម្មពិធីតែម្តង ចំណែកជុងស៊ុករាងខឹងបន្តិចដែរប៉ុន្តែក៏ព្យាយាមញញឹមរួចក្រោកឈរឡើងវិញ។

« ហាៗ...គឺខ្ញុំគ្រាន់តែសម្តែងដើម្បីអោយអ្នកចូលរួមកម្មពិធីប្លែកអារម្មណ៍ប៉ុណ្ណោះមុននឹងកម្មពិធីកាត់ខ្សែរបូរកើតឡើង.! សង្ឃឹមថាថេយ៉ុងមិនប្រកាន់ខ្ញុំទេណា? »Jongsukយកមេក្រូមកកាន់រួចក៏និយាយទាំងសើចផងញញឹមផងដាក់ថេយ៉ុងធ្វើដូចជាមុននេះគ្មានរឿងអ្វីកើតឡើង នាយយកលេសថាជាការសម្តែងទាំងដែលការពិតមុននេះនាយសុំមែនទែន។

« ហឹម.! ខ្ញុំដឹងថាវាជាការសម្តែងស្រាប់ហើយ »Taehyungនិយាយបញ្ឆិកបញ្ឆៀងដូចចង់ឌឺអោយជុងស៊ុកយ៉ាងមិចមិនដឹងព្រោះគេដឹងថាជុងស៊ុកសម្តែងធ្វើជាសើចទាំងដែលក្នុងចិត្តមិនដឹងឆេះឆួលកម្រិតណាទេ ប៉ុន្តែគេក៏មិនខ្វល់ច្រើនព្រោះនាយជាម្ចាស់កម្មពិធីនាយចង់និយាយអ្វីក៏សម។

« .... »Jongsukមិនមាត់ប៉ុន្តែទឹកមុខក៏ញញឹមលែងសូវសមរួចហុចមេក្រូអោយMCវិញមុននឹងដើរចេញទៅណាបាត់យ៉ាងលឿន ចំណែកជុងហ្គុកដែលឈរថ្មឹងមើលសកម្មភាពរបស់ពួកគេអស់រយៈពេលជាយូរនោះក៏បានធូរទ្រូងនូវពេលដែលថេយ៉ុងប្រកែក។

« តោះទៅវិញ! »Taehyungងាកមកប្រាប់ជុងហ្គុកដែលឈរមិនឆ្ងាយពីខ្លួនប៉ុន្មាននោះរួចក៏ដើរទៅរកកូនដែលត្រូវជុងស៊ុកយកទៅដាក់ចោលអោយអង្គុយញ៊ាំការ៉េមតែម្នាក់ឯងឡើងចង់រីកពោះនោះ ក្រោយឃើញកូនហើយថេយ៉ុងក៏ពរកូនដើរចេញពីកម្មពិធីទាំងមានជុងហ្គុកដើរតាមពីក្រោយ គេគ្មានអារម្មណ៍នៅទីនេះទៀតនោះទេ។

   ឡានចាប់ផ្តើមចេញដំណើរអស់ខ្ទង់10នាទីទៅហើយប៉ុន្តែថេយ៉ុងហាក់ដូចជាស្ងាត់ខុសប្លែកពីធម្មតា ទោះជុនឡីនិយាយជាមួយក៏គេឆ្លើយចុងមាត់ចុង.កជាមួយកូនវិញដែរ គេអង្គុយអោបដៃមើលទេសភាពដោយជុងហ្គុកនិងជុនគីនិយាយគ្នាតាមឡានមិនឈប់ប៉ុន្តែជុងហ្គុកក៏មិនភ្លេចលួចមើលថេយ៉ុងទាំងឆ្ងល់ផងដែរតែក៏មិនហ៊ានសួរអ្វីឡើយ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now