Episode 7 : ខកចិត្ត.!

1.9K 231 3
                                    


បន្ទាប់ពីប្រើRubyរួចថេយ៉ុងក៏ដកដង្ហើមធំ បិទភ្នែកងើយក្បាលឡើងទៅខាងលើទល់ជាមួយសាឡុងទាំងទឹកមុខស្មុកស្មាញ ខណៈពេលដែលអ្នកគ្រប់គ្នានាំគ្នាសម្លក់ជុងហ្គុកមិនឈប់ ក្នុងចិត្តម្នាក់ៗមិនដឹងគុំកម្រិតណានោះទេ ចំណែកថេយ៉ុងវិញបិទភ្នែកសង្ងំគេងមិនទាន់បានប៉ុន្មានផងទូរស័ព្ទរបស់គេក៏ស្រាប់តែរោលឡើងទើបថេយ៉ុងរហ័សយកមកមើលព្រោះដឹងថាជាភ្ញៀវVIPរបស់គេមិនខាន។

« សួស្តីលោកKang.! »Taehyungទទួលទូរស័ព្ទស្របពេលដែលខ្លួនក៏ងើបពីសាឡុងរួចបោះជំហ៊ានយ៉ាងរហ័សរហួនឡើងទៅជាន់ខាងលើដែលជាបន្ទប់ធ្វើការរបស់ខ្លួនដោយមានជំនួយការស៊ូរត់ទៅតាមពីក្រោយ ជំនួយការស៊ូតែងតែជួយរកដំណោះស្រាយនិងធ្វើជាដៃជាជើងរបស់ថេយ៉ុងគ្រប់ពេលដែលថេយ៉ុងជួបបញ្ហា បើគ្មាននាងម្លេះហើយពេលនេះថេយ៉ុងច្បាស់ជាផ្ទុះខួរស្លាប់មិនខាន។

« យ៉ាងមិចហើយPresident? លោកKangផ្តល់ឱកាសអោយពួកយើងទេ? »គ្រាន់តែឃើញថេយ៉ុងដាក់ទូរស័ព្ទចុះពីដៃភ្លាមជំនួយការស៊ូក៏រហ័សសួរទៅកាន់ចាហ្វាយខ្លួនទាំងព្រួយបារម្ភ។

« ហឹម.! គាត់យល់ព្រមហើយប៉ុន្តែគាត់ទុកពេលអោយពួកយើងត្រឹមមួយថ្ងៃប៉ុណ្ណោះក្នុងការផ្លាស់ប្តូរម៉ូតឡានថ្មីជូនគាត់បើមិនដូចច្នេះទេគាត់នឹងប្តឹងពួកយើងមិនខាន »Taehyungងាកមកប្រាប់ជំនួយការស៊ូទាំងញញឹមតិចៗដាក់នាងធ្វើដូចជាគ្មានកង្វល់សោះអ៊ីចឹងទាំងដែលក្នុងចិត្តរបស់នាយស្មុកស្មាញស្ទើរស្លាប់ នាយហត់នឹងដោះស្រាយបញ្ហាខ្លាំងណាស់ នេះហើយជាជំនួញដែលមានគូរប្រជែងច្រើន មិនដឹងថ្ងៃណាចេះមានក្តីសុខនឹងគេទេ។

« ស្លាប់ហើយមួយថ្ងៃធ្វើម្តេចនឹងទាន់ទៅ? គេដូចជាហួសហេតុពេកហើយ »ជំនួយការស៊ូគ្រាន់តែឮភ្លាមចង់សន្លប់ជំនួសថេយ៉ុងបាត់ទៅហើយ ម៉ូតឡានដែលបែកធ្លាយនោះថេយ៉ុងខំឆ្នៃទម្រាំរួចគេត្រូវប្រើរយៈពេលជាងមួយខែឯណ្ណោះទម្រាំបានប៉ុណ្ណឹង ចុះរយៈពេលត្រឹមមួយថ្ងៃនេះអោយថេយ៉ុងធ្វើបានយ៉ាងមិច? នេះមនុស្សណាមិនមែនម៉ាស៊ីនទេ។

« ពួកយើងជាអ្នកខុស.! ដូចច្នេះពួកយើងត្រូវមានទំនួលខុសត្រូវលើអតិថិជន ខ្ញុំបានសន្យារួចហើយថានឹងច្នៃម៉ូតឡានថ្មីដែលល្អជាងអាមុនជូនគេ...! ជំនួយការស៊ូកុំបារម្ភអីខ្ញុំប្រាកដជាអាចធ្វើបាន »Taehyungថាហើយក៏ដើរទៅអង្គុយនៅតុធ្វើការរបស់ខ្លួនរួចទាញក្រដាស់និងខ្មៅដៃមកចាប់ផ្តើមគូរម៉ូតឡានសារជាថ្មីយ៉ាងស្ងៀមស្ងាត់។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now