Episode 3 : អង្វរ.!

2.3K 272 6
                                    


   Jungkookពេលនេះក៏ត្រូវបានស្រីបម្រើទាំងនោះយកគេទៅដាក់ក្នុងបន្ទប់របស់ថេយ៉ុងតាមបញ្ជា បន្ទាប់ពីដាក់អោយជុងហ្គុកគេងលើគ្រែរបស់ថេយ៉ុងរួចពួកនាងក៏ប្រញាប់ចេញទៅវិញ។

ក្រាក~

ប៉ុន្មាននាទីក្រោយថេយ៉ុងក៏បោះជំហ៊ានចូលមកឈ្ពោះទៅអង្គុយចុងគ្រែក្បែរជុងហ្គុក បន្ទាប់មកគេក៏អង្គុយសម្លឹងជុងហ្គុកពីចុងគ្រែទាំងមិនសូម្បីតែព្រិចភ្នែក សកម្មភាពបែបនេះធ្វើអោយជុងហ្គុកដែលកំពុងធ្វើជាសន្លប់នោះមានអារម្មណ៍ចម្លែក។

« ... »Taehyungសម្លឹងមុខជុងហ្គុកអស់មួយសន្ទុះធំមុននឹងលើកទូរស័ព្ទរបស់ជុងហ្គុកឡើងដើម្បីឆែកមើលប៉ុន្តែនូវពេលដែលបើកឡើងក៏ឃើញថាទូរស័ព្ទនោះជាប់Passwordបាត់ទៅហើយ។

« ចង្រៃ~ »Taehyungប្រទិចឡើងតិចៗទាំងខឹងចិត្តដែលបើកទូរស័ព្ទរបស់ជុងហ្គុកមិនបានមុននឹងទម្លាក់ទូរស័ព្ទចោលទៅចុងគ្រែ បន្ទាប់មកគេក៏ស្ទុះក្រោកដើរចេញទៅខាងក្រៅវិញបាត់។

« ហ៊ើយ...រួចខ្លួនមួយពេលទៀតហើយអាហ្គុក »គ្រាន់តែTaehyungចេញផុតភ្លាម ជុងហ្គុកក៏ដកដង្ហើមធំចេញមកទាំងធូរទ្រូងមុននឹងស្ទុះក្រោកអង្គុយ ងាកឆ្វេងងាកស្តាំរកមើលទូរស័ព្ទរបស់ខ្លួន។

   បន្ទាប់ពីរកឃើញទូរស័ព្ទភ្លាមមិនចាំយូរនោះទេជុងហ្គុកក៏ស្រវ៉េស្រវ៉ាប្រញាប់រត់ចេញពីបន្ទប់របស់ថេយ៉ុងភ្លាមៗ ប៉ុន្តែរឿងដែលកាន់តែស៊យចំពោះជុងហ្គុកនោះគឺនូវពេលដែលនាយបើកទ្វាឡើងក៏ឃើញថាថេយ៉ុងកំពុងតែឈរមើលផ្កានៅខាងមុខបន្ទប់សោះ ចំណែកថេយ៉ុងវិញគ្រាន់តែឮសម្លេងបើកទ្វាភ្លាមនាយក៏រហ័សងាកមើលយ៉ាងលឿន។

« ភ្ញាក់ហើយ? ល្អ...ខ្ញុំកំពុងមានរឿងចង់និយាយជាមួយឯងល្មម »Taehyungញញឹមចុងមាត់រួចក៏បោះជំហ៊ានទៅរកជុងហ្គុកដែលកំពុងឈរគាំងនៅមាត់ទ្វា មិនហ៊ានសូម្បីកម្រើកខ្លួន។

« លោកម្ចាស់.! មានការអ្វីជាមួយខ្ញុំឬ? »Jungkookព្យាយាមធ្វើមុខមាំមិនអោយថេយ៉ុងចាប់ពិរុទ្ធបាន ហើយក៏សួរបកថេយ៉ុងវិញទាំងទឹកមុខធម្មតា ទាំងដែលតាមការពិតនាយភ័យស្ទើររាគនោមទៅហើយព្រោះថេយ៉ុងបានហៅនាយថាឯង អ៊ីចឹងមានន័យថាថេយ៉ុងដឹងហើយថានាយជាប្រុស។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now