Episode 2 : ស្លុតចិត្ត.!

2.3K 257 7
                                    


ជុងហ្គុករើចុះរើឡើងប៉ុន្តែនៅតែគ្មានតម្រុយដដែលទើបនាយសម្រេចចិត្តរៀបចំឯកសារទុកវិញព្រោះខ្លាចថេយ៉ុងភ្ញាក់ទាន់ នាយរៀបនឹងយកឯកសារទៅទុកនៅកន្លែងដើមទៅហើយប៉ុន្តែស្រាប់តែសម្លេងបើកទ្វាក៏បន្លឺឡើងធ្វើអោយជុងហ្គុករហ័សរត់ទៅពួនកៀនទូរយ៉ាងលឿន។

« Aww.! ហេតុអ្វីក៏ឯកសាររញេរញៃពេញឥដ្ឋបែបនេះ? »សម្លេងធំរបស់មនុស្សប្រុសបន្លឺឡើងនៅខាងមុខទ្វាដោយការងឿយឆ្ងល់ព្រោះថេយ៉ុងមិនចូលចិត្តបន្ទប់ដែលមានសភាពរញេរញៃនោះទេ។

« គេងបាត់ហើយ? ព្រះអើយមើលចុះគេងលក់ស្រួលដល់ហើយមនុស្សល្អរបស់បង »កម្លោះមាឌធំYoongiដែលមាននាមជាបងប្រុសក្រៅខោររបស់ថេយ៉ុងបានដើរមកមើលអ្នកជាប្អូនក្រៅខោរកំពុងគេងលក់លើកគ្រែយ៉ាងស្កប់ស្កល់នោះប្រកបដោយស្នាមញញឹមជាប់មាត់។

« ប្រហែលជាហត់នឿយខ្លាំងហើយ.! »Yoongiរអ៊ូតិចៗមុននឹងបោះជំហ៊ានទៅក្រៅវិញព្រោះមិនចង់រំខានដំណេកថេយ៉ុង ដោយមុននឹងចេញទៅនាយក៏មិនភ្លេចប្រមូលឯកសាររបស់ថេយ៉ុងយកទៅដាក់នៅកន្លែងដើមវិញផងដែរ។

« អាម្នាក់នេះជានរណាអញ្ចេះ? ឬជាប្តីរបស់គេ? »គ្រាន់តែYoongiចេញទៅផុតភ្លាមJungkookក៏ដកដង្ហើមធំទាំងធូរទ្រូងព្រោះមុននេះគេខំពួនសឹងតែដង្ហើមក៏មិនហ៊ានដកផង ហើយនាយក៏មិនភ្លេចឆ្ងល់ពីទំនាក់ទំនងរវាងថេយ៉ុងនិងយ៉ុនហ្គីផងដែរព្រោះថាថេយ៉ុងខ្លាចមនុស្សប្រុសចុះហេតុអ្វីយ៉ុនហ្គីចូលមកងាយម្លេះ? ហើយនៅនិយាយបងជាមួយថេយ៉ុងទៀត កាន់តែគិតជុងហ្គុកកាន់តែចង់ដឹង។

   Jungkookឈរគិតបន្តិចមុននឹងប្រញាប់ចេញពីបន្ទប់របស់ថេយ៉ុងវិញ ចុះមកដល់ខាងក្រោមជុងហ្គុកក៏បានឃើញអ្នកបម្រើប្រហែល4_10នាក់កំពុងតែនាំគ្នាឈរនិយាយលេងជាមួយយ៉ុនហ្គីហាក់ដូចជាស្និតស្នាលនឹងគ្នាមែនទែន មើលទៅក៏ដឹងថាយ៉ុនហ្គីមកទីនេះញឹកញាប់យ៉ាងណា។

« យ៉ាងមិចហើយ? គេមានបានធ្វើអ្វីឯងឬអត់? »Jiminគ្រាន់តែឃើញជុងហ្គុកចុះមកភ្លាមនាយក៏រហ័សរត់ទៅសួរមិត្តយ៉ាងលឿនដោយក្តីបារម្ភ។

« មិនអីទេៗ.! ពួកគេកំពុងមើលមកយើងហើយ »Jungkookឆ្លើយខ្សឹបៗមុននឹងយកដៃកេះជីមីនតិចៗព្រោះមុននេះជីមីនរត់មករកគេហើយក៏ស្រែកសួរឮៗទាំងភ្លេចខ្លួនធ្វើអោយយ៉ុនហ្គីនិងអ្នកបម្រើផ្សេងទៀតនាំគ្នាងាកមកមើលពួកគេពេញនឹង។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now