Episode 15 : ប្រាប់ហើយថាខ្ញុំមិនបានបារម្ភ.!

1.9K 200 1
                                    


   បន្ទាប់ពីសន្លប់អស់រយៈពេលជាងកន្លះថ្ងៃ ជុងហ្គុកក៏បានដឹងខ្លួនឡើងម្តងទៀតប៉ុន្តែលើកនេះនាយមិនបាននៅមាត់អាងទឹកដូចមុនទៀតនោះទេ គឺនាយកំពុងតែគេងនៅក្នុងបន្ទប់មន្ទីពេទ្យទៅវិញ។

« ហឹម.!! ជុនគី.! »Jungkookក្រហឹមតិចៗអោយស្រឡេះបំពង់.កបន្តិចមុននឹងចាប់ផ្តើមងាកមើលជុំវិញខ្លួនវិញម្តង នូវពេលដែលងាកទៅជំហ៊ាងខ្លួនអ្វីដែលនាយឃើញមុនគេនោះគឺជុនគី កំពុងតែអង្គុយបត់ជើងលើគ្រែក្បែរខ្លួននាយទាំងមុខស្អុយ ហើយក៏ឃើញមានថេយ៉ុងកំពុងអង្គុយចុចកុំព្យូទ័រនៅលើសាឡុងឆ្ងាយពីគ្រែរបស់គេ។

« ប៉ាៗ.! »Junkiគ្រាន់តែឃើញជុងហ្គុកភ្ញាក់ភ្លាមគេក៏សប្បាយចិត្តរហូតស្រែកលាន់ពេញបន្ទប់ផ្អើលដល់ទាំងថេយ៉ុងទៀត មិនអោយគេសប្បាយចិត្តយ៉ាងមិចបើគេអង្គុយយំចាំជុងហ្គុកភ្ញាក់រាប់ម៉ោងទៅហើយ ទោះគេរកឃើញប៉ាបង្កើតរបស់គេវិញក៏ដោយក្តីប៉ុន្តែមិនដឹងយ៉ាងមិចគេនៅតែមានអារម្មណ៍ស្រឡាញ់ជុងហ្គុកដដែល។

« ជុនគី.! សឺត...ប៉ាស្មានថាលែងបានជួបកូនទៀតហើយតើ »Jungkookមានអារម្មណ៍ស្រស់ស្រាយជាងមុននូវពេលដែលឃើញជុនគីមិនបានប្រែប្រួលចិត្តចំពោះនាយ បន្ទាប់មកនាយក៏ព្យាយាមលើកដៃដែលឈឺនិងញ័រៗរបស់នាយទៅចាប់អោបហើយថើបក្មេងតូចខ្សឺតៗក្នុងរង្វង់ដៃ។

« ភ្ញាក់ហើយ? »Taehyungដាក់កុំព្យូរទ័រទុកលើសាឡុងរួចដើរជ្រែងហោប៉ៅមកឈរជិតគ្រែពេទ្យរបស់ជុងហ្គុកទាំងមុខស្មើរហើយក៏សួរបែបគ្មានជាតិ។

« លោកម្ចាស់!! »Jungkookមិនឆ្លើយហើយក៏បែរជាហៅថេយ៉ុងវិញបែបយកគួរ នាយព្យាយាមញញឹមខ្សោះដាក់ថេយ៉ុងព្រោះនាយឈឺពេញខ្លួនអស់ទៅហើយ សូម្បីតែនិយាយក៏ឈឺមាត់របស់ព្រោះត្រូវគេវៃបែកមាត់ដូចគ្នា។

« ដោយសារជុនគីយំរកលោកខ្លាំងពេកទើបខ្ញុំជូនគេមក.! គ្មានបំណងថាចង់មកមើលនោះទេ »Taehyungនិយាយប្រាប់ទាំងដែលជុងហ្គុកមិនបានសួរអ្វីទាំងអស់ប៉ុន្តែនាយប្រាប់ព្រោះចង់បញ្ជាក់ថានាយមិនបានចង់មកមើលនាយក្រាស់នោះទេ គេគ្រាន់តែជូនកូនមកប៉ុណ្ណោះ។

« បាទ! »Jungkookមិនដឹងនិយាយថាមិចក៏ចេះតែឆ្លើយបាទទៅ នាយមិនបានខឹងនឹងសម្តីរបស់ថេយ៉ុងឡើយ បានថេយ៉ុងទុកជីវិតអោយក៏ចាត់ទុក្ខថាជាគុណបុណ្យដ៏ធំធេងមួយបាត់ទៅហើយ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now