Part 1:យំធ្វើស្អីអាណាងាប់?

13K 498 13
                                    

គ្រួសារដេវីនសុន…

គ្រាន់តែលឺក៏មានអារម្មណ៏ថារអាបាត់ទៅហើយ ព្រោះគ្រួសារនេះនរណាក៏រអែងគោរពកោតខ្លាចដោយសារតែអំណាចរបស់មនុស្សនៅក្នុងត្រកូលនេះសាយភាយពាសពេញប្រទេសទាំងមូល មិនត្រឹមតែមានទ្រព្យសម្បត្តិដែលចាយដល់ជាតិក្រោយមិនអស់ សេដ្ឋកិច្ចជំនួញដែលសមាជិកគ្រួសារម្នាក់ៗកាន់កាប់ក៏មិនតូចតាចអ្វីនោះឡើយ ។ គ្រួសារកាន់តែមានអំណាចរីកសុះសាយក៏កាន់តែមានសត្រូវដែលប៉ងចង់យាយីមិនឈប់ឈរប៉ុន្តែថា…ប្រាកដចិត្តហើយមែនដែរទេ?នៅពេលដែលចង់ប្រកាសខ្លួនជាត្រូវជាមួយមនុស្សក្នុងត្រកូលដេវីនសុន?..

ឡានទំនើបពណ៏ខ្មៅក្រឹបបើកចូលបរិវេនវិមាននៃគ្រួសារដេវីនសុន តាមដោយអ្នកដែលមើលការខុសត្រូវចុះមកបើកទ្វារអោយរួចស្រេច បង្ហាញពីរាងកាយមាំមួនរបស់អ្នកម្លោះរូបសង្ហារ បបូរមាត់ស្តើងដែលមិនដែលញញឹមទឹកមុខត្រជាក់ស្រេងប្រៀបបានជាទឹកកកតំបន់ប៉ូលបោះសោរឡានអោយមនុស្សក្រោមគំនាប់ទើបបោះជំហានជើងចូលមកខាងក្នុងវិមានដោយរឹកពារក្រអឺតក្រទម មិនខ្វល់ពីអ្នកបម្រើដែលអោនគោរពគេសូម្បីតែបន្តិច

"ចេះដឹងថាខ្លួនឯងមានផ្ទះសម្បែងនៅដែរឬ? "មកដល់មិនទាន់អ្នកដែលមាននាមជាបងប្រុសក៏ផ្លែផ្កាអោយភ្លែត ហើយក៏មិនមាននរណាឆ្ងាយក្រៅពី អេដវឺត ដេវីនសុនកូនប្រុសទីបីនៅក្នុងផ្ទះហើយក៏មានរហ័សនាមជាកម្លោះម្ចាស់សណ្ឋាគារលំដាប់ផ្កាយប្រាំតាំងសាខាស្ទើរតែគ្រប់ប្រទេសនោះឡើយ

"បើមិនដឹងខ្ញុំក៏មិនចូលនាំអោយខាតសាំងឡានទេ"សម្តីផ្ចាញ់ផ្ចាល ធ្វើអោយអេដវឺត សម្លក់មុខប្អូនប្រុសដោយភាពគ្រឺតខ្នាញ់មុខនេះបើមិនមកឈ្លោះជាមួយលោកប៉ាទេអោយគេភ្នាល់លោតពីលើអគារក៏ព្រម

"បើអោយយើងទាយ លោកប៉ាច្បាស់ជាបានឃើញព័ត៏មានតារាម៉ូឌែលម្នាក់នោះមិនខាន បើមិនចឹងក៏មិនមានវត្តមានឯងមកផ្ទះវិញដែរត្រូវទេ? "នរណាមិនល្បីប្អូនប្រុសគេទៅ ជុងហ្គុក ដេវីនសុន កូនប្រុសពៅរបស់លោកអាន់ឌ្រេ ដេវីនសុន និងម៉ាដាម អេបេល៏ ដេវីនសុន ត្រូវបានគេស្គាល់ថាជាកម្លោះគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិដែលមានជើងហោះហើរស្ទើរគ្រប់ប្រទេស ជាបុរសដែលមានទាំងព្រមនិងជាទីប្រាថ្នាដល់ក្រមុំៗគ្រប់ស្រទាប់វណ្ណ:រហូតដល់មានរឿងអាស្រូវព័ត៏មានជាមួយអ្នកប្រុសតូចនៃដេវីនសុនក៏មាន ប៉ុន្តែបានត្រឹមតែមានព័ត៏មានជាមួយហើយក៏ត្រូវបាត់វិញយ៉ាងរហ័សក្រោមស្នារដៃមនុស្សនៅក្នុងគ្រួសារនេះទាំងមូល

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now