Part 42:ចង់មើលផ្កាយដែរទេ?

3.7K 298 7
                                    

"លោក...លោក..ថាម៉េច? "មនុស្សដែលធ្វើអោយនាយមានក្តីសុខ?ចង់សំដៅមកលើគេមែនដែរទេ??

"ឡើងឡានទៅ កុំអោយយឺត"អ្នកកម្លោះញញឹមយកចិត្តអោបឯកសារទុកក្នុងឡានអោយយ៉ាងស្អាត មានទាំងបើកទ្វារឡានអោយទៀត

"ចាហ្វាយចាំខ្ងុំបើកឡានអោយ... "ក្រោយអោយថេយ៉ុងអង្គុយក្នុងឡានរួចបែរមកវិញក៏ឃើញហានវ៉ូលដែលដើរចូលមកព្រោះមាននាទីត្រូវបើកឡានជូននាយទៅអូហ្វីសដូចរាល់ដងតែក៏ត្រូវជុងហ្គុកបែរមកហាមប្រាប់អោយស្ងាត់

"ជិះតាក់ស៊ីទៅថ្ងៃនេះ"

"បាទ? "ហានវ៉ូលចំហរមាត់សម្លឹងមើលអ្នកបើកទ្វារចូលអង្គុយបត់ចង្កូតចេញទៅបាត់ ហ៊ឹមមើលទៅចាប់ពីថ្ងៃនេះទៅប្រហែលជាត្រូវទិញឡានមួយទុកជិះខ្លួនឯងហើយហានវ៉ូលអើយ

-----------------------------

ជាច្រើនថ្ងៃកន្លងផុត

កន្លងមកជាច្រើនថ្ងៃនេះកាយវិការរបស់ជុងហ្គុកកាន់តែប្លែកទៅៗសម្រាប់ថេយ៉ុងព្រោះនាយហាក់មើលទៅយកចិត្តទុកដាក់លើខ្លួនសម្បើមណាស់ទោះជាមើលទៅឆ្គងៗចង់សើចបន្តិចអីបន្តិច ប៉ុន្តែក៏យល់ថារំភើបពេលដែលឃើញគេខំប្រឹងកែប្រែខ្លួន ខំប្រឹងយកចិត្តទាំងជូនទៅធ្វើការ ទៅទទួលត្រលប់មកវិញ ទិញរបស់អោយដូចគូស្នេហ៏ក្នុងរឿងកុនឃើញហើយថេយ៉ុងគ្រវីក្បាលសើចរហូតមិនដឹងគេទៅបានគំនិតមកពីណាឡើយ ចំណែកជុងហ្គុកក៏ហាក់មានសង្ឃឹមឡើងមកច្រើនព្រោះថេយ៉ុងក៏មិនបានតោះតើយឬខឹងគេខ្លាំងដូចកាលដំបូងអាចថានាយតូចចិត្តទន់អោយនាយច្រើនខ្លាំងណាស់

ថេយ៉ុងដើរចេញពីក្រុមហ៊ុននៅពេលមេឃចាប់ផ្តើមងងឹតព្រោះថ្ងៃនេះមានគម្រូម៉ូតដែលបន្ទាន់ច្រើនទើបនៅយូរបែបនេះទើបគេដើរបណ្តើរយកដៃឈ្លីកញ្ចឹងកខ្លួនឯងបណ្តើរ

"កើតអី? "ជុងហ្គុកដែលឈរចាំក្បែរឡានចូលមកសួរនាំព្រោះថ្ងៃនេះឃើញចេះតែយកដៃឈ្លីកញ្ចឹងកខ្លួនឯងមិនឈប់

"អត់អីទេ"ថេយ៉ុងតបដោយសម្លេងហត់នឿយបម្រុងនឹងទាញទ្វារឡានបើកចូលអង្គុយក៏មានអ្វីម្យ៉ាងដូចជាក្រដាសៗមកប៉ះក្បែរដៃ ងាកទៅទើបដឹងថាជាក្រដាសខ្ចប់បាច់ផ្កាមួយបាច់យ៉ាងធំ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now