Part 15:និយាយទៅ..ឯងជារបស់នរណា?

4.9K 308 7
                                    

Warning...🔥
------------
ត្រលប់ទៅប៉ុន្មានម៉ោងមុន

"ទៅហាងនំជាយក្រុងទៅ"ជុងហ្គុកបោះទូរស័ព្ទដែលមានអាស័យដ្ឋានហាងទៅអោយហានវ៉ូលដែលរៀបនឹងបញ្ឆេះឡានចេញទៅអាផាត៏មិនរបស់ម៉ូរ៉ាទៅហើយ

"ប៉ុន្តែ…ក្រែងចាហ្វាយថាទៅ.. "គេប្រុងសួរថាហេតុអីក៏ប្តូរចិត្តតែបែរជាទទួលបានក្រសែរភ្នែកមិនពេញចិត្តដែលជុងហ្គុកសម្លឹងដាក់ទៅវិញ

"ទៅតាមយើងប្រាប់ទៅ"

"អ៏…បាទ"ហានវ៉ូលរហ័សបើកឡានចេញទៅតាមទីតាំងមិនហ៊ាននិយាយបន្តព្រោះដឹងថាចាហ្វាយមិនចូលចិត្តអោយនរណាមកសួរនាំដេញដោលផ្តេសផ្តាសឡើយ ចំណាយពេលយូរគួរសមទម្រាំតែទៅដល់សំណាងហើយដែលហាងគេបិទម៉ោង10យប់ ទម្រាំតែបកមកវិញផ្លូវស្ទះទៀតទើបម៉ោង9ជិតម៉ោង10 យប់ទើបបានមកដល់ផេនហោស៏វិញ ហើយពេលដែលមកដល់ភ្លាមអ្នកកម្លោះដែលតែងតែនិយាយមិនដាច់ពីមាត់ថាមិនខ្វល់ពីអ្នកនៅក្នុងផេនហោស៏ បែរជារត់ឡើងទៅដូចប្រញាប់ទៅណាយ៉ាងចឹង ទុកអោយហានវ៉ូលដែលចុះពីឡានតាមក្រោយត្រូវភ្លឹកសម្លឹងមើលកាយវិការប្លែកៗរបស់ចាហ្វាយអស់មួយសន្ទុះធំ

"គាត់សន្យាអីជាមួយថេយ៉ុងមែនទេ ទើបប្រញាប់យ៉ាងនេះ? "ហានវ៉ូលនិយាយតិចៗមុននឹងបើកភ្នែកធំៗក្រោយចាប់ពាក្យដែលខ្លួនឯងនិយាយមុននេះ

"ឈប់សិន!! ក្រែងចាហ្វាយស្អប់ថេយ៉ុង ហើយមិនចូលចិត្តនំខេកមិនចឹង?ចុះ… "ហានវ៉ូលសម្លឹងមើលទៅខាងក្នុងដោយស្នាមញញឹមចម្លែកៗលើផ្ទៃមុខ កុំប្រាប់ថាចាហ្វាយរបស់ហានវ៉ូលចាប់ផ្តើមរង្គោះរង្គើរចិត្តចំពោះថេយ៉ុងបណ្តើរៗអោយសោះណា

ត្រលប់មកវិញ

ក្រោយញ៉ាំខេកនិងប្រមូលអាហារដែលនៅលើតុទុកដាក់រួចរាល់ នាយតូចសន្សឹមរុញទ្វារចូលបន្ទប់ដែលជុងហ្គុកគេទើបតែចូលមុននេះ ឃើញថាគេងូតទឹកផ្លាស់សម្លៀកបំពាក់ហៀបនឹងចូលគេងទៅហើយ

"ម៉ោងថ្មាលនេះហើយ មិនចូលមកដេកទេហ្ហេស? "ជុងហ្គុកងាកមកសួរហើយប្រាសគេងធ្វើមិនដឹង ទុកអោយអ្នកដែលត្រូវនាយបន្ទោសក៏បានតែធ្វើមុខស្អុយព្រោះដឹងច្បាស់ថាបើសិនជាសុំទៅគេងបន្ទប់ផ្សេង ជុងហ្គុកច្បាស់ជាមិនព្រមដាច់ខាត

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now