Part 45:ល្ងាចមកជួបយើងបានដែរទេ

4.2K 288 6
                                    

"អង្គុយចុះមួយៗណា"ថេយ៉ុងផ្តេកខ្លួនជុងហ្គុកអោយអង្គុយថ្នមៗលើគ្រែវិញដោយមានជំនួយពីហូសុកនិងហានវ៉ូលដូចគ្នា នាយកម្លោះក៏បានតែបង្ហាញស្នាមញញឹមស្រាលដាក់ថេយ៉ុងជាការអរគុណតែក៏មិនភ្លេចងាកមកសម្លក់សុកជីន និងហូសុកដែលសើចញឹមៗមិនសូវសមដាក់គេដូចគ្នា

"អ្នកទាំងអស់គ្នាអាចទៅសម្រាកសិនក៏បានដែរណាទុកអោយខ្ងុំជាអ្នកមើលថែគាត់វិញម្តងក៏បាន"ថេយ៉ុងងាកមកប្រាប់អ្នកទាំងបីអោយទៅសម្រាកព្រោះគិតថាពួកគាត់អាចនឹងមានការហត់នឿយដែលមើលថែជុងហ្គុកមកប៉ុន្មានថ្ងៃនេះប៉ុន្តែពួកគេរហ័សគ្រវីក្បាលបដិសេធយ៉ាងលឿន

"មិនអីទេថេយ៉ុង ពួកយើងនៅមើលថែគេបានតើ"

"តែខ្ងុំថាមិនចាំបាច់ទេ! "ជុងហ្គុកសង្កត់សម្លេងសម្លឹងមើលមុខអ្នកទាំងបីមិនដាក់ភ្នែកអោយនៅមើលថែបន្តទៀតមុខជាទក់សាច់មិនខានឡើយ បើលេងសុតតែធាក់ទម្លាក់ចុះពីលើគ្រែអីបែបនេះ

"ហេតុអ្វីទៅ?លោកកំពុងឈឺបើពួកគាត់មិនមើលបាននរណាថែទាំលោក"

"ថេយ៉ុងនិយាយត្រូវណាចាហ្វាយ"

"បិតមាត់ឯងទៅអាហានវ៉ូល! "

"បាទ....."ហានវ៉ូលយកដៃខ្ទប់មាត់ខ្លួនឯងងក់ក្បាលយល់ស្របតិចៗ

"ស្រែកដាក់គាត់ធ្វើអី?ខ្ងុំក៏គិតមិនមិនខុសពីគាត់ប៉ុន្មានទេ"

"ប៉ុន្តែយើងចង់អោយឯងមើលថែយើងជំនួសវិញ"

"ខ្ងុំម៉េចនឹងអាចទំនេរមើលលោកបានរហូតនោះ ជុងហ្គុក"ហូសុកនិងសុកជីនរហ័សរំកិលខ្លួនមកក្បែរនាយតូចក្រសោបស្មារគេតិចៗ

"ពេលឯងចេញពីធ្វើការ ក៏អាចជួយមើលថែគេបានដែរតើមិនចឹង?មុននេះគ្រូពេទ្យមកប្រាប់ដូចគ្នាថាត្រូវឧស្សាហ៏នាំអ្នកជម្ងឺរៀនដើរខ្លះទើបជើងឆាប់ជាមិនចឹងមិនងាយនោះឡើយ"ហូសុកនិយាយឡើងមកព្រោះមានតែវិធីនេះទេទើបអាចបើកឱកាសអោយទាំងពីរនាក់បានក្បែរគ្នាបាន

"ស្អែកនេះយើងចេញពីមន្ទីរពេទ្យ ឯងទៅធ្វើការតាមធម្មតាចុះចាំពេលចេញពីធ្វើការចាំមកបង្រៀនយើងដើរក៏បាន"ថេយ៉ុងភ្ញាក់មិនស្ទើរពេលលឺប្រយោគរបស់ជុងហ្គុក ងើបពីសន្លប់មិនទាន់បានអង្គុយត្រង់ខ្លួនផងទារចង់ទៅផ្ទះវិញ?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now