Part 31:ខ្ងុំមិនយល់ពីលោកសោះ

3.7K 327 8
                                    

បន្ទាប់ពីនិយាយគ្នានៅខាងមុខផ្ទះនោះរួចមក ទាំងពីរអ្នកហាក់រក្សាគម្លាតពីគ្នាជាងមុនបន្តិចបើនិយាយគ្នាក៏និយាយតែមួយម៉ាត់ៗញ៉ាំបាយហើយក៏បំបែកគ្នាធ្វើការរៀងខ្លួន យប់ឡើងក៏ចូលសម្រាកស្ងៀមស្ងាត់មិនហើបមាត់និយាយរកគ្នាមើលទៅអ្នកទាំងពីរដូចជាកំពុងឈ្លោះគ្នាប៉ុន្តែតាមពិតក្នុងចិត្តម្នាក់ៗកំពុងវិលវល់គិតរឿងជាច្រើនដែលមិនហ៊ានរបាយចេញមកឬនិយាយប្រាប់គ្នាទៅវិញទៅមកអោយបានដឹង

ព្រឹកថ្ងៃថ្មីមកដល់ថេយ៉ុងត្រូវទៅជួបស៊ីនហានិងអ្នកមីងអ៊ីយ៉ុនជួយរៀបចំពិធីបុណ្យសមុទ្រនៅទីនេះយប់ស្អែក ចំណែកជុងហ្គុកវិញក៏មកជាមួយសុកជីនព្រោះអ៊ំស៊ីនហៅអោយមកជួយសង់រោងពិធីជាមួយបុរសៗអ្នកភូមិផ្សេងទៀតពួកគាត់នៅអោយសម្លៀកបំពាក់ដល់ថេយ៉ុងនិងជុងហ្គុកម្នាក់មួយសម្រាប់កម្មវិធីយប់នេះដូចគ្នា

"កើតអី?មុខមិនស្រស់បស់សោះ"សុកជីនឈ្ងោកមុខសួរអ្នកដែលលើកអារឈើមិនមាត់មិនក ពោលគឺស្ងាត់តាំងតែពីចេញពីផ្ទះមកម្ល៉េះ

"ឈ្លោះគ្នាជាមួយថេយ៉ុងឬ? "ឃើញថានៅតែស្ងាត់ទើបសុកជីនចេះតែឈ្លេចសួរបន្ត ដៃកំពុងកាន់រណាអារឈើក៏អាក់បន្តិចទើបបន្តអារឈើដោយមិននិយាយអ្វីដដែល

"មិននិយាយបានន័យថាមែនហើយ....ឯងទាស់សម្តីគ្នារឿងអី"

"គ្មានទេ"

"បើគ្មានហេតុអី.... "

"ឈប់សួរទៅ!គ្មានសមាធិធ្វើការទេ"លឺហើយជីនក៏ខ្ជឹបមាត់ចូលគ្នាហើយងាកមកមើលការងាររបស់ខ្លួនវិញ ព្រោះជុងហ្គុកដូចជាអារម្មណ៏មិនសូវល្អមិនហ៊ានសួរទេខ្លាចទក់សាច់

ចំណាយពេលអស់មួយកំណាត់ព្រឹកទើបអាចសាងសង់តុបតែងកន្លែងដែលមានកម្មវិធីយប់នេះបានរួចរាល់ នៅសល់តែការតុបតែងលម្អប៉ុណ្ណោះ ថេយ៉ុងដែលទើបនឹងមកពីរៀនធ្វើប្រទីបនិងគោម ក៏មកជួយតុបតែងក្នុងពិធីជាមួយស៊ីនហានិងអ្នកផ្សេងទៀតហើយចៃដន្យជួបនឹងជុងហ្គុកដែលទើបតែបញ្ចប់ការសាងសង់ជាមួយជីននិងអ្នកផ្សេងទៀត

"ថេយ៉ុងហ្អាជួយលើកយកវាំងននពណ៏សមួយដុំធំនោះបន្តិចមក"

"បាទមីង"នាយតូចរហ័សងើបទៅលើកវាំងននមួយដុំធំនោះយកអោបជាប់ខ្លួន ព្រោះវារាងធ្ងន់ដែរ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now