Part 39:កុំទៅអី....

4.4K 331 7
                                    

ថេយ៉ុងអោបឯកសារដើរត្រលប់ចូលមកផ្ទះវិញដោយស្នាមញញឹមបំផុសលើផ្ទៃមុខយ៉ាងច្បាស់ ពេញមួយថ្ងៃនេះគេទៅសម្ភាសន៏ការងារនៅឯក្រុមហ៊ុនរបស់ប្អូនណាមជូន រួចបង្ហាញស្នារដៃខ្លះៗដល់ពួកគេ ហើយជាលទ្ធផលពេលនេះគេមានការងារជាអ្នកDesignម៉ូតសម្លៀកបំពាក់នៅក្នុងក្រុមហ៊ុននោះហើយចំណែកប្រាក់កម្រៃក៏មិនតិចដូចគ្នាគឺច្រើនគួរសម

"ម៉ាក់ ខ្ងុំមកវិញហើយ!! "ពេលនេះជាពេលថ្ងៃត្រង់នៅឡើយទើបគេរត់ទៅរកម្តាយនៅផ្ទះបាយធំស្រែកហៅគាត់ក្រោមសម្លេងនៃភាពរីករាយព្រោះចង់អោយម្តាយជាអ្នកបានដឹងដំណឹងនេះមុនគេបង្អស់

"យ៉ាងម៉េចហើយកូន... "អ្នកស្រីអេរៀលចោទសួរទាំងលួចភ័យបុកពោះ ថេយ៉ុងធ្វើមុខស្ងួតបែបនេះគាត់កាន់តែភ័យទៀត

"គឺ....ខ្ងុំសម្ភាសន៏ជាប់ហើយម៉ាក់!!! "អាល្អិតស្រែកឡើងស្របពេលត្រូវម្តាយទាញយកទៅអោបលោតជាមួយគ្នាទៅមកក្នុងចង្ក្រានបាយ អ្នកផ្សេងទៀតដែលមានវត្តមាននៅទីនោះបានត្រឹមចូលរួមត្រេកអរដែលថេយ៉ុងអាចរកអនាគតបានយ៉ាងល្អមួយ នាយតូចក៏បាននាំដំណឺងនេះទៅប្រាប់លោកម្ចាស់និងលោកជំទាវព្រោះចង់អរគុណពួកគាត់ក៏ដូចជាអ្នកនាង ហើយអ្នកប្រុសផ្សេងទៀតដែលបានជួយគេតាំងពីរឿងរៀនសូត្ររហូតដល់រឿងការងារថែមទៀត ពួកគាត់បានចូលរួមត្រេកអរហើយសប្បាយចិត្តមិនតិចទេដែលបានឃើញក្មេងដែលពួកគាត់បំពាក់បំប៉នតាំងតែពីក្មេងធំឡើងមានអនាគតល្អបែបនេះ

"ថ្ងៃនេះមិនបាច់ជួយម៉ាក់ទេកូន ទៅងូតទឹកអោយត្រជាក់ខ្លួនទៅចាំម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តអោយញ៉ាំណា"គាត់ដេញនាយតូចអោយទៅផ្ទះតូចដើម្បីសម្រាកសិនមិនអោយគេនៅជួយឡើយអស់ជម្រើសប្រកែកជាមួយម្តាយមិនកើតក៏មានតែធ្វើតាមអ្វីដែលគាត់ប្រាប់នឹងឯង

ថ្ងៃត្រង់ស្មាននេះកូនៗរបស់លោកម្ចាស់និងលោកជំទាវមិនសូវមាននរណាមកញ៉ាំបាយថ្ងៃត្រង់នៅឯភូមិគ្រិះឡើយ ចម្លែកអីតែថ្ងៃនេះមកផ្ទះវិញគ្រប់ៗគ្នា បូករួមទាំងអ្នកប្រុសតូចដែលមិនដែលចូលផ្ទះសោះក៏មកថ្ងៃនេះដូចគ្នា

ភ្លៀងបែកមេឃមិនខានទេថ្ងៃនេះ

ថេយ៉ុងអោបឯកសារដើរលោតៗចេញពីខាងក្នុងភូមិគ្រិះធំវិញជ្រួសដំណើរគ្នានឹងជុងហ្គុកដែលទើបនឹងដើរចូលមកដល់ក្លោងទ្វារល្មម ទាំងពីរអ្នកគ្មាននរណានិយាយអ្វីក្រៅពីភាពស្ងៀមស្ងាត់ទើបថេយ៉ុងជាអ្នកដែលផ្តើមថយជំហានគេចហើយបម្រុងដើរជៀសអោយផុតតែម្តង

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now