Part 9:យើងច្បាស់ជាចងចាំវាទុក

4.7K 308 7
                                    

Warning....🔥
---------------
ដៃតូចក្តាប់កន្សែងញ័រទទ្រើក លើកមកជូតវាសលើករបស់អ្នកដែលចាប់ដៃខ្លួនជាប់មិនអោយកម្រើកទៅណាបានជាហេតុនាំអោយអ្នកដែលត្រូវគេចាប់អោបចង្កេះជាប់មិនអោយទៅណាចាប់ផ្តើមមិនស្រួលជួនជាពេលនេះនៅភូមិគ្រិះក៏មិនទាន់មាននរណា គេមិនអាចទុកចិត្តជុងហ្គុកបានឡើយ

"អឺ….ខ្ងុំ…ខ្ងុំជូតរួចហើយ អ្នកប្រុសសម្រាកទៅ"ថេយ៉ុងរើមួយអស់កម្លាំង គេចចេញពីរង្វង់ដៃគេ ហើយកាន់កន្សែងរត់ចេញទៅប៉ុន្តែសំណាងហាក់មិនបាននៅខាងគេព្រោះរត់មិនបានទាំងដល់មាត់ទ្វារផងកាយតូចក៏ត្រូវគេចាប់កញ្ឆក់អោយមកជិតវិញទើបលើកបីខ្លួនស្រាលល្ងើករបស់ថេយ៉ុងមកគ្រែវិញ ឯអ្នកដែលត្រូវគេលើកបីក៏រើបម្រាស់ស្រែកអោយនាយដាក់ចុះវិញ ទាំងបុកពោះភ័យសឹងថប់ដង្ហើមទៅហើយ

"រត់ទៅណា?យើងមិនទាន់អោយឯងទៅទេ"នាយអោនសម្លឹងមើលអ្នកដែលនៅក្រោមទ្រូងដែលកំពុងរើបម្រាស់រកតែចង់រត់ទើបចាប់សង្កត់គេជាប់មិនរើ សង្កត់ជង្គង់សងខាងទៅលើពូកក្បែរចង្កេះតូចកុំអោយនាយតូចគេចទៅណាបាន ឯកដៃតូចៗនោះក៏ត្រូវគេចាប់ផ្គួបឡើងទៅខាងលើផុតក្បាលដោយប្រើតែដៃម្ខាង

"អ្នកប្រុសចង់ធ្វើអី..លែងខ្ងុំ!! "គេព្យាយាមរើចេញដោយអារម្មណីភ័យខ្លាច គេខ្លាចពេលដែលនាយសម្លឹងមើលមកក្នុងក្រសែររាបស្មើរគ្មានបង្ហាញពីអារម្មណ៏អ្វីទាំងអស់ វាគួរអោយខ្លាចហើយគេមិនអាចស្មានត្រូវចិត្តគេបានថាគេកំពុងគិតអ្វីអោយប្រាកដឡើយ

"យើងមិនបានធ្វើអីទេ "គេឆ្លើយថាមិនបានធ្វើអ្វីប៉ុន្តែទង្វើខុសពីកាយវិការទាំងស្រុង នេះគេកំពុងតែទ្រោបពីលើនាយតូចណាមានដឹងខ្លួនឬក៏អត់?ហើយនៅមានមុខមកប្រកែកថាមិនបានធ្វើអ្វីទៀត

"កុំធ្វើអីផ្តេសផ្តាសអោយសោះមិនចឹង ខ្ងុំនឹងស្រែក! "ថេយ៉ុងនិយាយគម្រាមទាំងដែលការពិតគេភ័យស្ទើរគាំងនិយាយមិនចេញ ផ្ទុយពីអ្នកដែលត្រូវគម្រាមបានត្រឹមតែសើចដើមក សម្លឹងមើលអ្នកដែលកំពុងភ័យតែក៏ព្យាយាមធ្វើជាក្លាហាននិយាយគម្រាមគេ

"បើចឹងស្រែកទៅ…យើងអោយឯងស្រែកតាមចិត្ត"ថេយ៉ុងខាំមាត់សម្លក់ជុងហ្គុកទាំងរលីងរលោងរកយំ អាងតែខ្លាំងជាងហើយចង់ធ្វើអីក៏ស្រេចតែចិត្តនាយចឹងឬគិតថាគេមិនហ៊ានស្រែកមែនទេ?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now