Part 21: លើកក្រោយស្តាប់បងខ្លះទៅ

5.2K 376 10
                                    

ទម្រាំតែគ្រប់យ៉ាងបានបញ្ចប់មេឃក៏បាក់ងងឹតទៅហើយ នៅក្នុងផេនហោស៏ទាំងមូលដែលមានសម្លេងរញ៉េរញ៉ៃមុននេះក៏ប្តូរមកជាសម្លេងហាន់ចិញ្ច្រាំអ្វីក៏មិនដឹងលាន់ចេញពីចង្ក្រានបាយមកជះក្លិនឈ្ងុយនៃម្ហូបពេញបរិវេនទាំងមូល ជុងហ្គុកបិតហ្គ្រាសក្រោយពេលដែលបបរឆ្អិនទើបលើកវាមកដាក់លើតុដើម្បីរៀបចំដួសដាក់ចានដើម្បីលើកចូលទៅក្នុងបន្ទប់ ហើយពេលដែលលើកចូលទៅក៏បានឃើញថាអ្នកដែលសន្លប់អស់ជិតពីរម៉ោងកន្លះត្រូវអោយគេបម្រើសព្វគ្រប់សូម្បីតែបីយកទៅលាងខ្លួននិងផ្លាស់អាវអោយ ក៏ភ្ញាក់ដឹងខ្លួនឡើងល្មមគ្រាន់តែមិនអាចចុះទៅណាបានត្រឹមតែអង្គុយផ្អែកខ្លួននឹងក្បាលគ្រែក្រោយទឹកមុខស្រងូតស្រងាត់ ដៃក៏នៅជាប់ចំណងមិនទាន់បានស្រាយចេញដូចគ្នា

"..... "ឃើញបែបនេះជុងហ្គុកក៏មិនមាត់ជំនួសដោយការដាក់ខ្លួនអង្គុយនៅក្បែរនោះចាប់ចានបបរមកកូរថ្នមៗទើបដួសមកដាក់ក្បែរមាត់នាយតូចដែលងាកមុខចេញ

"ហារមាត់! "

"ខ្ងុំមិនឃ្លាន"ថេយ៉ុងតបដោយសម្លេងស្អកៗមើលក៏ដឹងថាកំពុងខឹង ហើយក៏អន់ចិត្តនឹងជុងហ្គុកមិនទាន់បាត់គេគ្រាន់តែទៅរៀនតសោះបែរជាចាប់អូសគេមកធ្វើបាបស្ទើរស្លាប់ស្ទើររស់បែបនេះ

"មិនឃ្លានក៏ត្រូវញ៉ាំ កុំគិតចង់ងាប់ក្នុងផេនហោស៏យើងនោះ"គេរុញស្លាបព្រាទៅកាន់តែជិតតែអ្នកខាងនោះនៅតែរឹងខ្ជិបមាត់មិនព្រមហើបដដែល

"ប្រាប់ហើយថាមិនញ៉ាំ លោកគិតចង់វ៉ៃក្បាលហើយអង្អែលខ្នងឬ?សមចិត្តហើយមែនទេឃើញសភាពខ្ងុំបែបនេះ!!!"

"យើងសួរលើកចុងក្រោយញ៉ាំឬមិនញ៉ាំ? "

"....... "ឃើញថាគេស្ងាត់ទើបជុងហ្គុកមិនមាត់តែក៏ងក់ក្បាលជាចម្លើយ ទើបដួសបបរដាក់ចូលមាត់ខ្លួនឯងញ៉ាំធ្វើមិនដឹង ជាហេតុអោយអ្នកដែលត្រូវអង្គុយមើលមុខនាយញ៉ាំបបរក៏ឆ្ងល់ដែលសារនេះនាយហាក់ស្ងាត់ៗមិននិយាយ មិនស្រែកអោយគេពេលគេប្រកែកតែវាជារឿងល្អមិនចឹង

គ្រូក......

មាត់ប្រាប់ថាមិនឃ្លានតែពោះបែរជាកូរគគ្រូកព្រោះមិនបានញ៉ាំអីតាំងតែពីព្រឹក ថេយ៉ុងខាំមាត់ដែលបែករបស់ខ្លួនតិចៗហាក់ខឹងខ្លួនឯងដែលមិនចេះទប់ពោះកុំអោយកូរ ប៉ុន្តែជុងហ្គុកបានយត្រឹមតែងើបមើលមុខគេហើយអោនញ៉ាំបបរតធ្វើមិនដឹង

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now