Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ

3.7K 296 6
                                    

"លោក...ចាំខ្ងុំផងទៅមើល ដើរលឿននោះលឿន"ថេយ៉ុងរត់តាមអ្នកដែលដើរទៅមុខមុនសឹងមិនចង់ទាន់ ពួកគេចេញមកឆ្ងាយគួរសមដែរទើបត្រូវប្រើពេលយូរទម្រាំតែដើរមកដល់ឆ្នេរកន្លែងពិធីបុណ្យវិញ

"ដើរអោយលឿនៗមក យឺតៗនៅនឹង"ជុងហ្គុកឈប់ចាំបែរមកមើលថេយ៉ុងដែលរត់ពីចម្ងាយមករក ហើយក៏ជាពេលដែលគេចាប់ភ្លឹកពីជនបិតមុខ 3 4 នាក់នៅតាមពីក្រោយថេយ៉ុងពីចម្ងាយអ្វីដែលសំខាន់ពួកវាកំពុងភ្ជុងកាំភ្លើងតម្រង់មករកថេយ៉ុងថែមទៀត

"ថេយ៏!! "

ផាំង!!!

ថេយ៉ុងភ្ញាក់ព្រើតញ័រខ្លួនទទ្រើកខណ:រាងកាយក៏ដួលទៅលើដីខ្សាច់ព្រោះជុងហ្គុកហក់មកទាញគេគេចចេញពីគ្រាប់ ឯពួកនោះក៏សម្រុករត់ចូលមកតែម្តង

"ជុងហ្គុក!! "

"រត់ទៅ! "

"អត់ទេ...បើខ្ងុំទៅលោកគិតយ៉ាងម៉េច? "

"កុំរឹង!ទៅរកអ្នកភូមិហើយសុំជំនួយពីពួកគេមកស្តាប់បានទេ? "ថេយ៉ុងងក់ក្បាលរួចរត់ចេញទៅទាំងចិត្តមិនចង់ គេបារម្ភពីអ្នកដែលឈរតតាំងជាមួយមនុស្សបី បួននាក់ប្រដាប់សុតតែកាំភ្លើងទៀត

"ចាហ្វាយយើងស្មានត្រូវពិតមែន ពួកឯងពិតជាមិនទាន់ងាប់"ជនបិតមុខម្នាក់និយាយឡើងទើបស៊ីញ៉ូកូនចៅខ្លួនម្នាក់អោយទៅតាមចាប់ថេយ៉ុងដែលរត់ទៅមិនទាន់ឆ្ងាយ

"ត្រៀមខ្លួនងាប់អោយហើយទៅ"បុរសម្នាក់នោះមិនទាន់បានកេះកៃបាញ់ផងក៏ត្រូវនាយស្ទុះមកដណ្តើមកាំភ្លើងចេញពីដៃ ប្រទាញប្រទង់គ្នាទៅមក អាម្នាក់ទៀតឃើញបែបនេះក៏រកបាញ់តែជុងហ្គុកយកខ្លួនមេវាមកពាំងទើបមិនហ៊ានបាញ់

គេឈ្លៀតឱកាសនេះដណ្តើមកាំភ្លើងមកបានរុញអាម្នាក់ជាមេនោះទៅបុកនឹងកូនចៅវាម្នាក់ទើបបាញ់ទម្លុះជើងសងខាងរបស់វាទន់ជង្គង់ចុះទៅនឹងខ្សាច់

"ឯង!! "

ផាំង!!

ជុងហ្គុកសង្គ្រឺតធ្មេញខ្ទប់ស្មារដែលត្រូវគ្រាប់កាំភ្លើងបាញ់បញ្ចិតសាច់ ក្តោបស្មាររត់ទៅពួនក្បែរច្រាំងថ្មនៅជិតនោះបាញ់តទល់នឹងពួកវាវិញ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now