Part 28:អរគុណ....

3.9K 317 14
                                    


"ថាម៉េច?? "លោកអាន់ឌ្រេងើបឈរឡើងក្រោយទទួលព័ត៏មានពីហានវ៉ូលតាមទូរស័ព្ទមកថាកូនប្រុសរបស់គាត់និងថេយ៉ុងត្រូវគេលួចឆ្មក់រហូតដល់ធ្លាក់ចូលក្នុងសមុទ្រពេលនេះមិនទាន់រកឃើញម៉ាដាមអេបល៏គ្រាន់តែលឺក៏ស្លុតរហូតដល់ខ្យល់គសន្លប់ដោយមានអ្នកស្រីអេរៀលជួយច្របាច់រឹតអោយទាំងទឹកភ្នែកសស្រាក់ព្រោះបារម្ភពីកូននិងអ្នកប្រុសតូចគាត់ ហូសុកនិងអ្នកផ្សេងទៀតបំបែកកូនចៅអោយចុះអូប័រទៅតាមរកទាំងយប់ងងឹតព្រោះបើចាំដល់ស្អែកខ្លាចថាមិនទាន់ការ ចំណែកយ៉ុនហ្គីដែលនៅលើកោះក៏ត្រូវបើកអូប័រត្រលប់មកវិញទាំងយប់ដើម្បីតាមរកប្អូនប្រុសដូចគ្នា

"លោកម្ចាស់នៅទីនេះចាំស្តាប់ដំណឹងចុះ ខ្ងុំនឹងទៅកំពង់ផែដើម្បីស្វែងរកអ្នកប្រុសនិងថេយ៉ុងដោយខ្លួនឯង"លោកជេតរហ័សចាកចេញទៅជាមួយអ្នកផ្សេងទៀត ទាំងញ័រដៃទទ្រើកព្រោះបារម្ភពីសុវត្ថិភាពកូនប្រុសខ្លួន និងជុងហ្គុកមិនតិច អូប័របញ្ចាំងភ្លើងហ្វារឆ្វេចឆ្វាចលើផ្ទៃទឹកទាំងកណ្តាលយប់ តាមដោយអ្នកជ្រមុជទឹកជំនាញព្យាយាមជ្រមុជមើលតែស្ថានភាពពេលយប់បែបនេះវាពិបាកក្នុងការស្វែងរកអ្នកដែលធ្លាក់ចុះទៅខ្លាំងណាស់ភាគរយដែលរកឃើញគឺតិចខ្លាំងមែនទែន គ្រប់គ្នាបានត្រឹមតែសង្ឃឹមថាអ្នកទាំងពីរនឹងមិនអីហើយរង់ចាំពួកគេទៅសង្គ្រោះប៉ុណ្ណោះ

---------------------

វាអាចជាសំណាងដែលក្រោយពេលដែលពួកនោះបើកអូប័រចេញទៅផុត ថេយ៉ុងប្រមូលកម្លាំងដែលខ្លួនមានគ្រាហ៏អ្នកដែលរងគ្រាប់កាំភ្លើងជំនួសគេដល់ទៅបីគ្រាប់ឡើងមកផ្ទៃទឹក ខ្លួនជុងហ្គុកធ្ងន់ខ្លាំងណាស់ធ្វើអោយពិបាកក្នុងការទាញនិងរកមើល

ច្រាំងតែនាយក៏នៅមានសតិតិចតួចទប់ទម្ងន់បណ្តែតខ្លួនឯងខ្លះមិនអោយពិបាកដល់ថេយ៉ុងច្រើន កំពុងប្រវេប្រវានៅកណ្តាលសមុទ្រប៊ិះនិងលិចទៅវិញទាំងពីរនាក់ ក៏មានទូកនេសាទអ្នកកោះឆ្ងាយពីទីនេះគួរសមដែលពួកគាត់មកនេសាទយកគ្រឿងសមុទ្រ ត្រីសមុទ្រទៅលក់នៅកោះពួកគាត់ រៀបនឹងបត់ទូកទៅវិញហើយតែក៏ចៃដន្យឃើញថេយ៉ុងដែលស្រែកហៅអោយពួកគាត់ជួយ ក៏ប្រញាប់ប្រញាលតម្លើងល្បឿនម៉ាស៊ីនទូកដើម្បីមកអោយកាន់តែជិតហើយស្រង់អ្នកទាំងពីរឡើងមក

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Unde poveștirile trăiesc. Descoperă acum