Part 44:គ្រោះថ្នាក់?

4K 308 12
                                    

បន្ទាប់ពីហេតុការណ៏តេរច្រលំលេខនោះរួចមកតាំងតែពីចាប់ផ្តើមធ្វើការរហូតដល់ជិតចេញទៅផ្ទះថេយ៉ុងគិតតែពីអង្គុយភ្លឹកៗធ្វើការក៏ដូចជារាងភាំងៗដូចគ្នា​ ទម្រាំតែតាំងសតិមកវិញបានប្រើពេលយូរគួរសមដែរ គេព្យាយាមផ្តោតលើការងារជាគោលព្រោះមិនចង់អោយខ្លួនឯងធ្លាយទៅគិតរឿងដែលបានលឺកាលពីថ្ងៃពោលគឺកំពុងលួចគិតថាអ្វីដែលបានស្តាប់វាអាចជាអារម្មណ៏ពិតរបស់ជុងហ្គុកមែនឬក៏អត់?តាមថាចង់តេរទៅសួរនាំដែរប៉ុន្តែមិនហ៊ានម្យ៉ាងមកទល់នឹងពេលនេះក៏មិនឃើញជុងហ្គុកទាក់ទងមកដូចគ្នា

ធ្វើការភ្លេចខ្លួនដល់ម៉ោងចេញសម្រាកល្មម ចៃដន្យអីថ្ងៃនេះមេឃភ្លៀងខ្លាំងណាស់មើលផ្លូវសឹងតែមិនចង់ឃើញច្បាស់ទៅហើយថេយ៉ុងបម្រុងនឹងហៅតាក់ស៊ីជិះទៅផ្ទះតែក៏នឹកឃើញពាក្យដែលជុងហ្គុកបានផ្តាំអោយចាំនាយកុំអាលទៅណាពេលដែលចប់ការងារ ព្រោះគេនឹងមកទទួលដោយផ្ទាល់ទើបថេយ៉ុងសម្រេចចិត្តអង្គុយចាំខាងក្នុងក្រុមហ៊ុននោះម្នាក់ឯងដំបូងក៏មានមិត្តរួមការងារមកអង្គុយកំដរជជែកលេងបំបាត់ភាពអផ្សុកដូចគ្នាតែដល់ពេលមានអ្នកមកទទួលគេក៏ចេញទៅមុនទើបថេយ៉ុងត្រូវនៅម្នាក់ឯងម៉ង់ៗរង់ចាំតាំងតែពីភ្លៀងធ្លាក់ខ្លាំងរហូតដល់រលឹមតិចៗមិនទាន់ដាច់គ្រាប់ក៏នៅតែមិនឃើញទៀត

"បើមិនមកទទួលហេតុអីមិនប្រាប់ខ្ងុំ"គេនិយាយឡើងមកតិចៗរាងខឹងដែរព្រោះយ៉ាងហោចណាស់ក៏គួរតែខលប្រាប់គេមួយម៉ាត់តែនេះអត់សោះ

"ថេយ៏...ថេយ៉ុង "ណាមជូនដើរចូលមកខាងក្នុងក្រុមហ៊ុនមានឬកពាររាងស្លន់ស្លោមករកអ្នកដែលអង្គុយអោបឯកសារលើកៅអីក្បែរនោះ

"អ្នកប្រុស"ថេយ៉ុងប្រញាប់អោនគំនាប់ជាការគោរពចំពោះបងប្រុសអគ្គនាយករបស់ខ្លួនប៉ុន្តែណាមជូនលើកដៃប្រាប់ថាមិនចាំបាច់អោនគោរពទេ

"ឆាប់...ឆាប់ទៅមន្ទីរពេទ្យទៅអោយឆាប់ឡើង"

"ហេតុអីនរណាកើតអី? "

"ជុងហ្គុកគ្រោះថ្នាក់ចរាចរណ៏ពេលដែលធ្វើដំណើរនៅទីនេះ ហូសុកទាក់ទងមកយើងមុននេះថាអោយមកទទួលឯង"ស្តាប់ចប់ថេយ៉ុងសឹងទន់ជើងដួលពេលស្តាប់ចប់ មិនអាចទេដឹង?ទើបតែនិយាយគ្នាហើយសោះហេតុអីក៏លឿនបែបនេះ?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now