Part 33:ជួបគ្នាម្តងទៀតហើយ

3.9K 302 11
                                    

ត្របកភ្នែករបស់ថេយ៉ុងចាប់បើកឡើងសន្សឹមៗហាក់សេសឺមិនទាន់អស់ងងុយចំណែកខ្លួនប្រាណក៏មានអារម្មណ៏ថាថប់ដូចគេមកអោបរឹតយ៉ាងណែន អារម្មណ៏ដែលលួចភ័យថាជុងហ្គុកនឹងមិនត្រលប់មកវិញហើយមានបញ្ហាអីក៏ប្រែជាបាត់អស់ពេលស្តាប់ដឹងពីខ្យល់ដង្ហើមក្តៅគគុកបក់ផាត់ប៉ះកញ្ចឹងរបស់ខ្លួន

កម្លោះតូចក្រឡាស់ខ្លួនតិចៗបង្វែរមកមើលអ្នកដែលគេងអោបខ្លួនពេញមួយយប់មិនទាន់ភ្ញាក់នៅឡើយ ចង្កេះតូចក៏ត្រូវប្រអប់ដៃជុងហ្គុកក្រសោបអោបជាប់មិនទាន់ព្រលែងនៅឡើយ ផ្ទៃមុខស្ងប់ស្មើររបស់នាយពេលដែលកំពុងគេងលក់កាន់តែធ្វើអោយសង្ហារឡើងបន្ថែមមួយកម្រិតទៀតដល់ថ្នាក់អ្នកដែលងើយមុខមើលជិតៗអារម្មណ៏លោតកន្រ្តាក់រកប្រាប់មិនត្រូវរហូតដល់ភ្លេចខ្លួនលើកដៃទៅប៉ះអង្អែលមុខអ្នកដែលគេងលក់ស្រាលៗក្រោមស្នាមញញឹមស្រាលបំផុតបង្ហាញលើផ្ទៃមុខ ជាស្នាមញញឹមដែរបង្ហាញឡើងមកទាំងដែលក្នុងទ្រូងកំពុងតឹងស្ទើរបែកទៅវិញទេ

"ខ្ងុំស្រលាញ់លោកខ្លាំងណាស់ដឹងដែរទេ?ស្រលាញ់រហូតដល់ខ្ងុំគិតថាខ្ងុំមិនអាចបើកចិត្តទៅស្រលាញ់នរណាផ្សេងបាន ស្រលាញ់ដល់ថ្នាក់ខ្ងុំសុខចិត្តល្ងង់នៅអោយលោកធ្វើបាបខ្ងុំ"ថេយ៉ុងបន្លឺឡើងក្នុងចិត្តមិនហ៊ានសារភាពទៅកាន់អ្នកគេងលក់ចំៗ ប៉ុន្តែក៏បង្ហើរប្រយោគចុងក្រោយក្រោមសម្លេងស្រាលបំផុត

"ពេលនេះខ្ងុំមិនទៅណាព្រោះខ្ងុំមិនទាន់ឈប់ស្រលាញ់លោកបាន តែបើខ្ងុំឈឺដល់កំណត់ហើយខ្ងុំច្បាស់ជាចាកចេញ ជីវិតនេះនឹងមិនបាច់រស់នៅជួបមុខគ្នាបន្តទៀតទេដល់ពេលនោះខ្ងុំនឹងមិនបកក្រោយស្រលាញ់លោកទៀតឡើយព្រោះលោកបាត់បងដំណែងក្នុងបេះដូងខ្ងុំហើយជុងហ្គុក"សម្លេងឡើងញ័រព្រោះម្ចាស់សម្លេងនិយាយវាទាំងអួលដើមក បើមិនស្រលាញ់ហេតុអីចាំបាច់ថ្នាក់ថ្នមគេដល់ថ្នាក់នេះ?បើមិនដែលមានគេក្នុងបេះដូងហេតុអីចូលចិត្តធ្វើអោយអារម្មណ៏ខ្លួនរំភើប ហើយលង់ស្រលាញ់ចំពោះទង្វើល្អៗតិចតួចរបស់នាយ ផ្តល់សង្ឃឹមហើយគេឆ្កួតគិតតែខ្លួនឯងបានប្រយោជន៏អីទៅ?បើបែបនេះអោយកាត់ចិត្តពីនាយយ៉ាងម៉េចបាន?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now