Part 3:រំខានណាស់

4.3K 305 2
                                    

ថេយ៉ុងបានត្រឹមយំដង្ហក់ក្នុងបំពង់ក ខឹងចិត្តដែលត្រូវគេដៀលសុខៗបែរជាចាប់ខ្លួនថើបមិនរអែង ហើយសម្លេងយំរបស់គេធ្វើអោយអ្នកដែលបង្កហេតុដកបបូរមាត់ចេញព្រមទាំងញញឹមចម្អកហាក់ចូលចិត្តពេលដែលបានឃើញទឹកភ្នែកមនុស្សដែលខ្លួនស្អប់ស្រក់ចុះមកបែបនេះ

"យំព្រោះយើងមិនថ្នាក់ថ្នមឯងដូចបងប្រុសឬ? "គេមិនបានមានអារម្មណ៏ថាខុសឬអាណិតក្មេងចំពោះមុខ គេមានតែបោះពាក្យបញ្ឈឺបុកកម្សួលអោយចិត្តរបស់កម្លោះតូចដែលស្តាប់ហើយកាន់តែឈឺចិត្ត ខឹងដែលគេមើលងាយខ្លួនជាច្រើនលើកច្រើនសារ

ថេយ៉ុងតម្លើងភ្នែកសម្លក់មុខគេដោយអារម្មណ៏ឈឺចាប់ ឈឺដែលមិនអាចកាត់ចិត្តឈប់ស្រលាញ់មនុស្សចិត្តអាក្រក់នេះ គេស្អប់ដែលមិនអាចលុបមនុស្សចំពោះមុខចេញពីបេះដូង ចង់ស្អប់គេណាស់តែធ្វើមិនដែលបានទាល់តែសោះ

"យើងម៉េចនឹងចេះថ្នាក់ថ្នមបបោសអង្អែលឯងដូចអ្វីដែលបងប្រុសធ្វើបានទៅ? ដូច្នេះហើយកុំអន់ចិត្តអី"គេហាក់សប្បាយនឹងធ្វើបាបអោយក្មេងនេះយំ ឈាមក្រហមប្រតាកលើបបូរមាត់នាយតូចព្រោះត្រូវនាយខាំក្រញិចមុននេះ មើលហើយសមចិត្តខ្លាំងណាស់

"ហ្ហឹក…ខ្ញុំស្អប់អ្នកប្រុសខ្លាំងណាស់ ហេតុអីក៏ចេះតែធ្វើបាបខ្ញុំមិនឈប់មិនឈរបែបនេះ..ខ្ញុំទៅធ្វើអីដាក់អ្នកប្រុសទៅ"គេមិនយល់…មិនយល់ថាហេតុអីក៏ស្អប់គេដល់ថ្នាក់នេះ មិនស្រលាញ់ក៏មិនស្រលាញ់ចុះតែហេតុអីក៏ធ្វើបាបគេមិនឈប់បែបនេះ

"អ្នកណាធ្វើបាបឯង?យើងគ្រាន់តែចង់ដាស់តឿនថាមនុស្សដែលស្រវាចង់ខ្ពស់មិនចេះប្រមាណខ្លួននឹងត្រូវជួបបែបណា"អ្នកប្រុសរូបសង្ហារបង្ខិតមុខមកជិតអ្នកដែលយំអណ្តឺតអណ្តកទើបអោនទៅលិតឈាមលើបបូរមាត់នាយតូចថ្នមៗ ទើបបង្អូសទៅថើបថ្ពាល់សស្អាតនោះមួយខ្សឺតទាំងដែលម្ចាស់ខ្លួនយំឡើងញ័រខ្លួនទទ្រើកទៅហើយ

"បើឯងនៅតែមិនព្រមបញ្ឈប់គំនិតចាប់បងប្រុស យើងស្បថថាឯងនឹងគ្មានថ្ងៃរស់នៅទីនេះបានសុខឡើយ"ម្រាមដៃស្រលូនៗវែងរបស់គេលូកមកចាប់ចង្ការរបស់ថេយ៉ុងអោយងាកមកប្រសព្វព្រមទាំងបោះសម្តីក្រោមទឹកមុខត្រជាក់ស្រឹប

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now