Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ

4.6K 286 4
                                    

"ពាក់ទៅ"ជុងហ្គុកទម្លាក់ស្បោងខោអាវដែលបានពឹងអោយហានវ៉ូលទិញមកអោយលើពូក ទើបបែរមកមើលអ្នកដែលសង្ងំក្នុងភួយមិនព្រមងើបចេញមកនេះគេងូតទឹកស្លៀកពាក់រួចទៀតទៅហើយអាល្អិតនេះនៅតែសង្ងំមិនព្រមចេញដដែល

"...... "

"អោយឆាប់ឡើង នឹងបានទៅភូមិគ្រិះវិញ"ជុងហ្គុកបន្លឺឡើងសារថ្មីធ្វើអោយអ្នកដែលសង្ងំក្នុងភួយហាក់ឆ្ងល់ដែលជុងហ្គុកស្រាប់តែព្រមនាំគេទៅវិញលឿនបែបនេះ

លឺថាបានទៅវិញទើបនាយតូចក្តោបភួយរំកិលចុះពីពូកតិចៗទាំងមុខមិនស្រស់ក៏ព្រោះតែស្ពឹកពេញមួយរាងកាយ ទើបអ្នកដែលឈរមើលដូចជាពិបាកភ្នែកពេកក៏ដើរមកបោចភួយចេញហើយលើកបីគេឡើងសម្តៅទៅបន្ទប់ទឹក

"ស្លៀកពាក់ហើយក៏ចេញទៅខាងក្រៅទៅ "គេផ្តែផ្តាំទើបដើរចាកចេញទៅវិញបំណងចេញពីបន្ទប់នេះចូលអូហ្វីសគេវិញឯកសារសល់ច្រើនណាស់ដែលមិនទាន់បង្ហើយកាលពីយប់មិញ

"ចាហ្វាយ... "ហានវ៉ូលបិតទ្វារអូហ្វីសទើបដើរមកតុធ្វើការសម្លឹងមើលអ្នកដែលស្ថិតក្នុងឈុតខោក្រណាត់ខ្មៅនិងអាវសឺមីពណ៏ខ្មៅមូលដៃអាវឡើងត្រឹមកែងដៃបង្ហាញអោយឃើញស្នាមសាក់នៅដៃខាងស្តាំរបស់គេយ៉ាងច្បាស់ ចំហឡេវអាវពីបីគ្រាប់អង្គុយមើលឯកសារនៅឯតុធ្វើការ

"យ៉ាងម៉េច? "

"អ្នកដែលបំផ្លាញយន្តហោះរបស់យើងកាលពីលើកមុន ខ្ងុំរកតម្រុយបានខ្លះៗហើយ"ចុចប៊ិចដែលកំពុងស៊ីញ៉េបង្អាក់បន្តិចទើបងើយមុខឡើងមកមើលហានវ៉ូលដែលទម្លាក់រូបថតនិងក្រដាសព័ត៏មានខ្លះៗមក

"ខ្ងុំកំពុងសង្ស័យថាជាកូនប្រុសអតីតសត្រូវលោកម្ចាស់ដែលបានស្លាប់នៅប៉ុន្មានឆ្នាំមុន ព្រោះកាលពីឆ្នាំនោះលោកម្ចាស់មិនបានសម្លាប់ប្រពន្ធនិងកូនរបស់សត្រូវគាត់ឡើយ"ជុងហ្គុកបើកមើលរូបថតជាគ្រួសាររបស់អតីតសត្រូវឪពុកខ្លួនដោយមិននិយាយអ្វីទាំងអស់

"រ៉ូប៊េន មេនសុនជាម៉ាហ្វៀរក្នុងសង្គមងងឹតមួយរូបមានឥទ្ធិពលក៏ក្រាស់ក្រែល ខ្ងុំគិតថាប្រហែលជាគេចង់សងសឹកមកកាន់ដេវីនសុនវិញព្រោះតែលោកម្ចាស់ជាដើមហេតុនៃការស្លាប់របស់ឪពុកគេនៅឆ្នាំនោះ" ហានវ៉ូលទម្លាក់រូបថតមួយសន្លឹកទៀតដែលបានមកពីមនុស្សជំនិតរបស់យ៉ុនហ្គី​ និងហូសុក

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Onde as histórias ganham vida. Descobre agora