Part 23:វ៉ៃបួន ដប់ដៃសោះយំ?

4.8K 316 6
                                    

"ថេយ៉ុងនៅឯណាហានវ៉ូល!! " ឡាយរ៉ាតម្លើងសម្លេងសួរអ្នកដែលត្រូវចាប់អោយអង្គុយលើសាឡុង បែកញើសសស្រាក់សម្លឹងមើលគ្រួសារចាហ្វាយឈរព័ទ្ធជុំវិញគេដូចស្រមោចរោមស្ករ បើដឹងថាមកហើយត្រូវពួកគាត់ចាប់សួរបែបនេះមិនខ្ចីមកដាច់ខាត ដឹងគេភ័យអីអត់ទេ

"អត់....អត់ដឹងទេអ្នកនាង"ជំនិតរូបសង្ហារឆ្លើយញ័រមាត់ ព្រោះភ័យខ្លាចពួកគាត់ចាប់បានថានិយាយកុហកតែបើមិនកុហកច្បាស់ជាត្រូវស្លាប់ក្រោមដៃជុងហ្គុកមិនខាន ចុះទឹកក្រពើឡើងលើខ្លាហើយពេលនេះ

"ច្បាស់ឬអត់? "ហូសុកអោនមុខមកសួរបញ្ជាក់អមដោយទឹកមុខស្មើរធេងអោយហានវ៉ូលលេបទឹកមាត់កក្អឹក

"បាទ...ច្បាស់ ចាហ្វាយកំពុងអោយខ្ងុំតាមរកថេយ៉ុងដូចគ្នា"

"បើចឹងថេយ៉ុងទៅនៅឯណាទៅ? "អេដវឺតអោបដៃឆ្ងល់ ទើបលោកអាន់ឌ្រេងាកទៅមើលអ្នកស្រីអេរៀលនិងលោកជេតដែលនៅក្បែរនោះ

"ថេយ៉ុងបានទាក់ទងមកទៀតទេ? "

"អត់ទេលោកម្ចាស់ មានតែមុននេះបន្តិចហើយបាត់មកដល់ឥលូវតែគេសន្យាថានឹងទាក់ទងមកព្រឹកនេះដូចគ្នា"

"ឬមួយក៏គេចង់ទៅរស់នៅកន្លែងផ្សេងសិន? "ឡាយរ៉ានៅតែមិនយល់ពីការដែលថេយ៉ុងរត់គេចចេញទៅ

"ខ្ងុំនឹងព្យាយាមតាមរកថេយ៉ុងដូចគ្នា ដូច្នេះហើយគ្រប់គ្នាកុំបារម្ភអី"ហានវ៉ូលនិយាយឡើងតែក៏លួចធូរចិត្តពេលដែលគ្រប់គ្នាជឿសម្តីបើសិនជាធ្វើខ្លួនមានពិរុទ្ធអោយគេចាប់បានមុខជាចប់មិនខាន

-----------------

"លាក់បន្តទៅ ពេលវេលាល្អយើងច្បាស់ជាប្រាប់គ្រប់គ្នាដោយខ្លួនឯង"ជុងហ្គុកទម្លាក់ខ្លួនលើសាឡុងក្នុងផេនហោស៏និយាយប្រាប់ហានវ៉ូលដែលខលមកប្រាប់ពីរឿងដែលហៅគេទៅសួរនាំរឿងរបស់ថេយ៉ុង មិនមែនចង់លាក់អោយគ្រប់គ្នាបារម្ភតែបើប្រាប់ក៏មិនកើតព្រោះអ្នកម៉ាក់ ច្បាស់ជាអោយគេនាំថេយ៉ុងត្រលប់ទៅភូមិគ្រិះវិញហើយរកវិធីលាក់ក្មេងនេះពីគេទៀតមិនខានចាំអោយគេប្រាកដចិត្តថាថេយ៉ុងលែងមានគំនិតចង់រត់ទៀតសឹមនាំត្រលប់ទៅវិញ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Dove le storie prendono vita. Scoprilo ora