Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?

3.6K 319 10
                                    

"ថេយ៉ុង....ហេតុអីក៏មកបាន? "ហានវ៉ូលទើបតែមកដល់ជ្រួសផ្លូវជាមួយនឹងថេយ៉ុងនៅត្រង់ចំណុចជណ្តើរយន្ត ព្រោះគេត្រូវចុចឡើងចំណែកថេយ៉ុងគឺចុចចុះ

"ចាហ្វាយរបស់បងពឹងអោយបងជួយជូនខ្ងុំទៅវិញ ប៉ុន្តែមិនអីទេខ្ងុំទៅខ្លួនឯងវិញ"ថេយ៉ុងញញឹមយ៉ាងស្រស់ដាក់ហានវ៉ូល

"ហេតុអី?ចាំបងជូនទៅល្អជាង"

"មិនបាច់ទេបង ខ្ងុំត្រូវទៅជួបមិត្តដូចគ្នាមិនបានចូលផ្ទះភ្លាមទេ"

"ប៉ុន្តែ"

"មិនអីពិតមែន បើចឹងខ្ងុំទៅហើយណា"ថេយ៉ុងញញឹមលាប៉ុន្តែហានវ៉ូលមិនអស់ចិត្តក៏ជួយហៅតាក់ស៊ីអោយដូចគ្នា

ឡានតាក់ស៊ីចាប់រំកិលទៅមុខ ទឹកមុខស្រស់ញញឹមមុននេះក៏ប្រែជាស្ងួតឆួលចុងច្រមុះឡើងមកតែក៏មិនព្រមព្រលែងអារម្មណ៏ទាំងនោះចេញមក សុខចិត្តអង្គុយផ្តេកខ្លួនសម្លឹងមើលទេសភាពតាមកញ្ចក់ឡានទាំងញញឹមចម្អកខ្លួនឯង

"ត្រូវហើយ វាជាសិទ្ធរបស់លោក លោកម៉េចនឹងមកយកចិត្តទុកដាក់ជាមួយមនុស្សដូចខ្ងុំទៅ"សូម្បីតែពេលគេចាកចេញមកក៏នាយមិនបានភ័យព្រួយជ្រួលច្របល់ស្វែងរកព្រោះគេមិនដែលសំខាន់ចំពោះជុងហ្គុកតាំងតែពីណាពីណីមកម្ល៉េស
-----------------------
រសៀលថ្ងៃដដែល

ឡានទំនើបពណ៏ខ្មៅបើកបត់ចូលខាងក្នុងភូមិគ្រិះរបស់ដេវីនសុនអមដោយវត្តមានកូនប្រុសពៅនៃគ្រួសារនេះបោះជំហានចួលខាងក្នុងផ្ទះតាមទម្លាប់ស្ងប់ស្ងាត់របស់គេ ប៉ុន្តែអ្វីដែលមិនស្ងប់ស្ងាត់ហើយចម្លែកនោះគឺគេត្រលប់មកផ្ទះវិញទាំងកណ្តាលថ្ងៃត្រង់ ទឺកមុខនាយស្ងប់ល្អណាស់ប៉ុន្តែបើសិនជាស្គាល់គេច្បាស់ហើយសង្កេតមើលអោយស្រួលបួលប្រាកដជាបានដឹងថា

អ្នកប្រុសតូចម្នាក់នេះកំពុងជ្រួលច្រាលតាមរកនរណាម្នាក់ប៉ុន្តែមិនបានបញ្ចេញវាមកអោយគេឯងបានឃើញ

"អ៊ំស្រី"ក្រឡេកមើលសព្វផ្ទះដូចជាមិនឃើញទើបដាច់ចិត្តទៅសួរអ្នកស្រីអេរៀលដែលជាម្តាយរបស់ថេយ៉ុង ដែលទើបនឹងលើកថាសបបរចុះមកពីបន្ទប់របស់ឡាយរ៉ា

"អ្នកប្រុសតូច...មានការអីជាមួយអ៊ំឬ?"

"គឺខ្ងុំចង់សួរពី...ក្មេង....ក្មេងនោះមានបានមកផ្ទះវិញទេ?"ទម្រាំស្តាប់ចប់ក៏ចង់តឹងទ្រូងស្ទើរប្រេះទាំងអ្នកនិយាយទាំងអ្នកស្តាប់ អ្នកស្រីអេរៀលញញឹមបន្តិចទើបគ្រវីក្បាលជាចម្លើយប្រាប់ទៅកាន់អ្នកប្រុសតូចថាកូនប្រុសគាត់មិនទាន់ត្រលប់មកវិញ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Où les histoires vivent. Découvrez maintenant