Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ

4.2K 317 5
                                    

"មានរឿងអីឯណាថេយ៉ុង? "យ៉ុនហ្គីងាកមកសួរហូសុកក្រោយឃើញថាគេត្រលប់មកវិញតែម្នាក់ឯង ហើយសំណួរមួយនេះក៏មិនបានចៀសផុតពីត្រចៀករបស់ជុងហ្គុកដូចគ្នា

"បងបានន័យថាម៉េច?ក្មេងនោះមកទីនេះ? "ជុងហ្គុករុញវេលឺរីនចេញងើបមកសួរហូសុកដើម្បីបញ្ជាក់អោយបានច្បាស់ពីអ្វីដែលគេបានលឺមុននេះ

"មកសួរនាំធ្វើអី?ក្រែងវាជាអ្វីដែលឯងចង់បានមករហូតមិនចឹង?បើបានថេយ៉ុងគេចេញពីឯងទៀតវាច្បាស់ជាល្អខ្លាំងណាស់ "គេខឹងណាស់ មិនមែនម្តងឡើយដែលថេយ៉ុងតែងតែយំព្រោះជុងហ្គុកមករហូតហើយគេមិនអាចជួយអ្វីបានក្រៅពីអាណិត ហើយក៏រឹតតែខឹងដែលប្អូនប្រុសធ្វើឬកពារជាន់ឈ្លីក្តីស្រលាញ់ដែលនាយតូចផ្តល់អោយរហូតមកទល់ពេលនេះឥលូវនេះដូចគ្នា ទើបទប់មិនជាប់សួរចម្អកទៅប្អូនវិញ

"ខ្ងុំសួរបងថា ថេយ៉ុងមកទីនេះមែនទេ!! "ជុងហ្គុកកន្រ្តាក់កអាវហូសុកមកជិតធ្វើអោយយ៉ុនហ្គីរហ័សត្រូវបំបែកពួកគេចេញ ម្យ៉ាងទីនេះមិនមែននៅផ្ទះ គ្រប់គ្នាច្បាស់ជាមិនចង់អោយមានព័ត៏មានបងប្អូនបង្កើតមកវាយគ្នាកណ្តាលទីសាធារណ:ឡើយ

"ឯងកើតឆ្កួតស្អីហ្អាសជុងហ្គុក នេះជាបងប្រុសឯងណា!! "យ៉ុនហ្គីគំហកកន្រ្តាក់ប្អូនប្រុសចេញពីហូសុកវិញ អ្នកកម្លោះសម្លឹងមើលបងប្រុសទាំងពីររបស់ខ្លួនទើបរហ័សចាកចេញទៅខាងក្រៅក្លិបបាត់ ទុកអោយវេលឺរីនដែលត្រូវរុញចេញមុននេះបានត្រឹមអង្គុយខ្នក់ចិត្តសោកស្តាយដែលឱកាសមកដល់ហើយបែរជាអោយរបូតបាន

"ចំណែកឯង....ឯងមិនទាន់ដឹងរឿងច្បាស់ហេតុអីក៏ទៅនិយាយបែបនេះ ហេតុការណ៏ថ្ងៃនេះវាមិនមែនជាកំហុសជុងហ្គុកទាំងស្រុងឡើយ"

"នេះបងចូលខាងជុងហ្គុកហ្អេស?ក្រែងបងក៏ឃើញ... "

"មែន...យើងដឹងថាកន្លងមកជុងហ្គុកធ្វើខ្លួនមិនល្អបំផ្លាញទឹកចិត្តអ្នកដទៃជាពិសេសថេយ៉ុងតែចំពោះរឿងមុននេះជុងហ្គុកគេមិនបានខុសទេ ស្រីម្នាក់នោះជាអ្នកមករកគេមុន"

"ក្រែងគេក៏អាចបដិសេធបានមិនចឹង? "

"ក៏ត្រូវគេអាចដកខ្លួនចេញបានតែគេជ្រើសមិនធ្វើនោះក៏ជាមូលហេតុដូចគ្នា ប៉ុន្តែពេលនេះអ្វីៗគឺសម្រេចលើខ្លួនជុងហ្គុកទាំងស្រុង ថេយ៉ុងបាត់ខឹងឬអត់អាស្រ័យលើគេហើយ"បងប្អូនទាំងពីរបានត្រឹមមើលមុខគ្នាហើយដកដង្ហើមធំមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេ​

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now