Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ

4.2K 305 10
                                    

ថេយ៉ុងរហ័សយកដៃជូតទឹកភ្នែកយ៉ាងលឿនទើបរត់ទៅអើតលើមមើលអ្នកដែលដើរចេញទៅមុននេះចង់ដឹងថាគេចេញផុតឬនៅ ហើយពេលដែលដឹងថាជុងហ្គុកទៅផុតហើយទើបលួចបង្ហាញស្នាមញញឹមចេញមកទើបហៅហូសុកនិងអេដវឺតដែលពួននៅក្បែរនោះអោយចេញមកខាងក្រៅវិញ

"វ៉ាវ...ថេយ៉ុងឯងអស្ចារ្យខ្លាំងណាស់ មិញឡើងចូលតួតាមតែម្តង"ហូសុកលើកមេដៃសរសើរមិនដាច់ពីមាត់ព្រោះឃើញថេយ៉ុងលេងដូចមែនទែនពេក មុននេះគេឡើងរំជួលអារម្មណ៏តាមទៅហើយ

"ខ្ងុំភ្លេចខ្លួនបណ្តោយអារម្មណ៏តាមនោះដូចគ្នាទេអ្នកប្រុស"ថេយ៉ុងញញឹមមិនសូវសមដាក់ហូសុកព្រោះមិញនេះគេនិយាយមែនទែនចេញពីចិត្តពិតមិនមែនសម្តែងឡើង

"តែពិននេះយប់នេះមិនបាច់ដេកទេ ច្បាស់ជាត្រូវជុងហ្គុកទៅគោះទ្វារបន្ទប់កណ្តាលយប់មិនខាន"អេដវឺតគ្រវីក្បាលតិចៗ លួចសើចឡើងមក

"អោយគាត់ស្គាល់ថ្នាំខ្លាំងខ្លះក៏ល្អ.....ធ្វើបាបខ្ងុំមកច្រើនក៏ល្មមសងសឹកវិញខ្លះហើយ"ថេយ៉ុងញញឹមយ៉ាងស្រស់ឡើងមក នេះបើកុំតែពេលដែលគេដើរទៅផ្ទះតូចក្រោយមកពីដើរលេងជាមួយសូជុនវិញ ហើយចៃដន្យស្តាប់លឺបងៗរបស់ជុងហ្គុកអង្គុយពិភាក្សារកវិធីយ៉ាងណាអោយគេឆាប់ដឹងពីអារម្មណ៏របស់ខ្លួនឯង ទើបគេចូលទៅសួរនាំហូសុកនិងអ្នកផ្សេងទៀតពីរឿងដែលបានលឺថាវាយ៉ាងម៉េចអោយប្រាកដដំបូង ហូសុកនិងគ្រប់គ្នាក៏មិនប្រាប់ព្រោះមិនចង់ក្បត់សន្យារបស់ជុងហ្គុកតែគួរអោយស្តាយដែលថេយ៉ុងបានលឺអស់ទៅហើយមិនបាច់ប្រាប់ក៏ដឹង នាយតូចដែលបានដឹងរឿងបានត្រឹមខឹងផង ហួសចិត្តផងពេលនោះឯងទើបចាប់ផ្តើមគិតពីពាក្យដែលសូជុនបាននិយាយព្រោះវាក៏អាចមានភាគរយដែលជុងហ្គុកក៏អាចស្រលាញ់គេខ្លះដូចគ្នាបើចឹងមានតែពិសោធន៏ប៉ុណ្ណោះ បែបនេះឯងទើបគេចូលដៃជាមួយបងៗរបស់ជុងហ្គុកដោយសម្តែងធ្វើជានិយាយថាឈប់ស្រលាញ់នាយទៀតហើយ ដើម្បីចង់អោយនាយដឹងពីអារម្មណ៏ខ្លួនឯងថាគិតយ៉ាងណាចំពោះថេយ៉ុងអោយប្រាកដ ពូកែធ្វើបាបគេពេកពេលនេះសុំធ្វើបាបវិញម្តងចុះ

"មុននេះភ្នែកគេឡើងក្រហមតែម្តង បងស្ទើរមិនជឿទេ"អេដវឺតងាកមកនិយាយជាមួយហូសុកដែលងក់ក្បាលដូចគ្នា

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now