Part 22: លោកមានបំណងអី?

4.9K 322 7
                                    

"ថាម៉េច?អរគុណច្រើនដែលបានផ្តល់ដំណឹង"ឡាយរ៉ាដាក់ទូរស័ព្ទចុះបែរមកមើលគ្រប់គ្នាដែលចាំស្តាប់ដំណឹងរបស់ថេយ៉ុងថាបានទៅដល់សាលាឬនៅ

"ខាងសាលាទាក់ទងមកប្រាប់ថាមិនបានឃើញថេយ៉ុងនៅឯព្រលាននោះទេ"សម្តីរបស់ឡាយរ៉ាធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង បើថេយ៉ុងមិនបាននៅព្រលានតើគេទៅណាទៅ?

"គេទៅណារបស់គេទៅ"អ្នកស្រីអេរៀលបន្លឺឡើងដោយក្តីបារម្ភពេញទ្រូង បាត់ដំណឹងគេស្ងាត់ច្រៀបចឹងមិនអោយគាត់ភ័យបានយ៉ាងម៉េច?

"ចាំបងទៅរកកូនដោយខ្លួនឯង"លោកជេតលួងលោមប្រពន្ធអោយស្ងប់ចិត្តសិនទើបងាកមកសុំអនុញ្ញាតលោកម្ចាស់ និងលោកជំទាវ មុននឹងងើបចេញទៅតាមរកកូនពេលឃើញថាពួកគាត់អនុញ្ញាតហើយ

"ចាំខ្ងុំជួយចុះ"អេដវឺត និងឡាយរ៉ាក៏ប្រញាប់អោនលាម្តាយហើយចាកចេញទៅជាមួយលោកជេតដើម្បីតាមរកថេយ៉ុង ចំណែកអ្នកស្រីអេរៀលក៏មានម៉ាដាមអេបេល៏នៅអង្គុយលួងកុំអោយគាត់បារម្ភពេក

"មិនអីទេណា ថេយ៉ុងច្បាស់ជាមិនអីទេ"

"គេមិនមែនជាមនុស្សទៅណាមកណាមិនចេះប្រាប់ឪពុកម្តាយបែបនេះពីមុនមកទេ ខ្ងុំបារម្ភណាស់"

"ចម្លែក ក្រែងខាងព្រលានយន្តហោះផ្តល់ព័ត៏មានមកថាថេយ៉ុងឡើងយន្តហោះហើយតើ ហេតុអីក៏ពេលនេះថាមិនមានអ្នកដំណើរឈ្មោះថេយ៉ុងទៅវិញ"យ៉ុនហ្គីទម្លាក់ទូរស័ព្ទចុះក្រោយទាក់ទងទៅខាងអ្នកប្រចាំការនៅទីនោះ គេក៏ផ្តល់ព័ត៏មានថា ថេយ៉ុងបានCheck-in រួចរាល់ហើយ ប្រាកដជាមានអ្វីមិនស្រួលមិនខានឡើយ

"ទាក់ទងទៅជុងហ្គុកល្អទេបងប្រុស? "ហូសុកសួរឡើងមកស្របពេលដែលលោកអាន់ឌ្រេក៏គ្រវីក្បាលបដិសេធ

"បើទាក់ទងទៅក៏មិនបានអ្វីមកវិញដដែល ក្រែងគេក៏តាមរកក្មួយថេយ៏ដូចគ្នាមិនចឹង? "

"លោកប៉ានិយាយត្រូវ ម្យ៉ាងបើអោយជុងហ្គុកដឹងនោះរឿងដែលយើងលាក់គេក៏នឹងបែកធ្លាយទៅតាម យល់ល្អមិនបាច់ផ្តល់ដំណឹងអោយល្អជាង"យ៉ុនហ្គីនិយាយតិចៗងាកមកសុំការអនុញ្ញាតពីលោកប៉ាហើយអ្នកម៉ាក់ទើបអូសហូសុកចេញទៅខាងក្រៅដើម្បីតាមរកអ្នកដែលបានបាត់ខ្លួនទៅដូចគ្នា

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Unde poveștirile trăiesc. Descoperă acum