Part 19: ឆ្កួតឬ?

4.6K 328 7
                                    

"ខ្ងុំញ៉ាំអីរួចហើយ ម៉ាក់កុំបារម្ភអី"ថេយ៉ុងបន្លឺឡើងតាមទូរស័ព្ទដោយស្នាមញញឹមក្រោយបានទាក់ទងទៅកាន់ម្តាយ គេហាក់ស្រលះចិត្ត តែក៏ហេងហាងរកប្រាប់មិនត្រូវដូចគ្នាពេលដែលត្រូវចេញមកនៅម្នាក់ឯងជាលើកដំបូងបែបនេះ ប៉ុន្តែក៏មានអារម្មណ៏ថាឯករាជ្យនិងមានភាពម្ចាស់ការលើខ្លួនឯងច្រើនណាស់ អំឡុងពេលដែលចេញមកស្នាក់នៅខាងក្រៅពីរថ្ងៃមកនេះ

"ខ្ងុំត្រូវហោះហើរនៅថ្ងៃស្អែកនេះ ចាំពេលដែលឡើងយន្តហោះចាំខ្ងុំតេរប្រាប់ម៉ាក់ណា"គេបន្លឺឡើងបណ្តើរងាកទៅមើលទេសភាពទីក្រុងតាមកញ្ចក់បន្ទប់បណ្តើរ ថេយ៉ុងបន្តជជែកជាមួយម្តាយអស់ជាច្រើនម៉ោងទើបសម្រេចចិត្តបិតទូរស័ព្ទទុក ផ្តេកខ្លួនទៅនឹងក្បាលគ្រែទាញសៀវភៅមកអានប៉ុន្តែអារម្មណ៏បែរជាមិនបានផ្តោតនៅលើសៀវភៅជំនួសដោយការគិតលើអ្វីផ្សេងទៅវិញ

"ខ្ងុំចាកចេញមកបែបនេះ ប្រហែលជាសមចិត្តលោកណាស់ហើយ"ថេយ៉ុងដកដង្ហើមធំនិយាយឡើងតិចៗ គេចេញមកពីរ បីថ្ងៃទៅហើយប្រហែលជាជុងហ្គុកគេសប្បាយចិត្តដែលមិនចាំបាច់មកឃើញមុខខ្លួន អ្នកដែលនាយគិតថានឹងចង់ចាប់គ្រួសារនាយឡើងខ្ពស់មករហូតបែបនេះ គេក៏មិនបានសប្បាយចិត្តប៉ុន្មានកាលដែលចាកចេញហើយមិនបានឃើញមុខគ្នាបន្តបែបនេះ ប៉ុន្តែបើអោយគេនៅរឹតតែមិនអាចទៅរួច ព្រោះថេយ៉ុងមិនអាចទ្រាំនឹងចរឹកសោះកក្រោះដែលជុងហ្គុកបានផ្តល់អោយបានឡើយ ស្រលាញ់គឺស្រលាញ់ហើយគ្រាន់តែពេលខ្លះក៏ឆ្អែតចិត្តដូចគ្នា

"ខ្ងុំមិនប្រាកដចិត្តថាអាចបំភ្លេចលោកបាននៅពេលណា តែខ្ងុំនឹងព្យាយាម ព្រោះមិនថាខ្ងុំស្លាប់ឬរស់លោកមិនដែលខ្វល់ស្រាប់ទៅហើយ"

------------------

ប្រាវ!!!

ហានវ៉ូលក្រឡាស់ខ្លួនគេចសិនមិនទាន់ពេលត្រូវកូនថូផ្កាសម្រាប់តាំងលើតុ ស្រាប់តែចេះហោះប៊ិះនឹងបែកក្បាលរបស់គេក្រោមស្នាដៃអ្នកដែលមាននាមជាចាហ្វាយនឹងហើយ កម្រឃើញចាហ្វាយខឹងដល់ថ្នាក់កម្រោលចូលបោករបស់បែបនេះណាស់សារនេះច្បាស់ជាម៉ួម៉ៅដល់ទប់លែងជាប់ហើយមើលទៅ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now