Part 43:ច្រលំលេខ

3.7K 294 11
                                    

ពីកន្លែងមើលផ្កាយមកដល់ភូមិគ្រិះវិញចំណាយពេលយូរគួរសមដែរទើបទម្រាំតែមកដល់ថេយ៉ុងគេងលក់ស្ងាត់មាត់ឈឹង ទើបអ្នកដែលទើបតែបត់ឡានមកឈប់នៅមុខភូមិគ្រិះមិនហ៊ានដាស់អោយភ្ញាក់សុខចិត្តលើកបីគេសម្តៅទៅផ្ទះតូចរបស់ថេយ៉ុងជំនួសវិញ តែអ្វីដែលភ្ញាក់ផ្អើលពេលដែលបីទៅដល់ផ្ទះរបស់ថេយ៉ុងក៏ឃើញប៉ាម៉ាក់របស់នាយតូចនៅចាំខាងក្នុងផ្ទះរួចស្រេច

"អ្នកប្រុសតូច! "លោកជេតនិងប្រពន្ធលាន់មាត់ឡើងរហ័សងើបឈរពីកៅអី ប៉ុន្តែជុងហ្គុកប្រាប់អោយពួកគាត់ធ្វើធម្មតានឹងអោយពួកគាត់រង់ចាំនៅទីនេះសិនព្រោះមានការនិយាយជាមួយពួកគាត់ លោកជេតនិងប្រពន្ធក៏បានត្រឹមតែយល់ព្រមសម្លឹងមើលអ្នកប្រុសតូចកំពុងបីកូនប្រុសពួកគាត់ឡើងទៅបន្ទប់សម្រាកអស់មួយសន្ទុះធំទើបចុះមកវិញ

"អ្នកប្រុសចង់និយាយជាមួយពួកខ្ងុំរឿងអីដែរ? "លោកជេតសួរឡើងក្រោយឃើញជុងហ្គុកចូលអង្គុយបានស្រួលបួលហើយ

ជុងហ្គុកមិនមាត់តែក៏ងើបឈរអោនគំនាប់សុំទោសធ្វើអោយលោកជេតនិងប្រពន្ធភ្ញាក់ផ្អើលរហ័សទប់ខ្លូនគេកុំអោយអោន

"អ្នកប្រុសធ្វើអី?ឋាន:អ្នកប្រុសខ្ពស់ខ្លាំងណាស់កុំអោនគោរពខ្ងុំបែបនេះអី"

"តែអ្នកទាំងពីរក៏ចាស់ជាងខ្ងុំមិនចឹង? "

"ប៉ុន្តែ.... "

"ខ្ងុំមកសុំទោសដែលកន្លងមកខ្ងុំធ្វើមិនល្អដាក់ថេយ៉ុងទាំងដែលគេនិងអ្នកទាំងពីរក៏មានបំណងល្អ ស្មោះត្រង់នឹងគ្រួសារខ្ងុំមករហូត ខ្ងុំសុំទោស"ជុងហ្គុកអោនគំនាប់សារជាថ្មីចំពោះមុខលោកជេតនិងអ្នកស្រីអេរៀលដែលឈរស្ងៀមលែងឃាត់គេទៀត

"ខ្ងុំនិយាយមិនរំពឹងអោយអ្នកទាំងពីរលើកទោសអោយ តែបើសិនជាអាច....ខ្ងុំអាចសុំឱកាសមើលថែថេយ៉ុងជំនួសលោកអ៊ំនិងអ៊ំស្រីបានដែរទេ? "អ្នកស្រីអេរៀលនិងស្វាមីបើកភ្នែកងាកមើលមុខគ្នាសឹងមិនគួរអោយជឿ ជុងហ្គុក ដេវីសុន អ្នកប្រុសតូចដែលមិនចេះអោនលំទោនអង្វរកអ្នកណាពេលនេះកំពុងអោនគំនាប់ពួកគាត់ដើម្បីសុំឱកាសមើលថែថេយ៉ុងចឹងឬ?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now