Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?

3.6K 323 7
                                    

រ៉ូប៊េនទ្រេតខ្លួនដួលទៅបុកនឹងថូផ្កា ពេលត្រូវបងប្រុសបង្កើតហក់ដាល់អោយខ្ទប់នឹងជញ្ជាំងក្បែរនោះ សុកជីន(ឈ្មោះពិតម៉ាយឈែល)គប់ឯកសារមួយចំនួនទៅលើប្អូនប្រុសទាំងកំហឹងខឹងដែលតែងតែតឿនអោយប្អូនឈប់ ប៉ុន្តែប្អូនបែរជាមិនដែរស្តាប់ពាក្យរបស់គេសូម្បីតែម្តង

"ហែកភ្នែកឯងមើលអោយច្បាស់ទៅ!! ហើយកុំថាយើងជាបងកាន់ជើងអ្នកក្រៅ មើលច្បាស់ថាវាជាពិតជាកំហុសពួកគេមែនឬក៏អត់"រ៉ូប៊េនបើកមើលឯកសារដែលបងប្រុសគប់មកមុននេះមកបើកមើលហើយក៏ឃើញថាអ្វីដែលលោកអាន់ឌ្រេនិងយ៉ុនហ្គីបាននិយាយវាសុតសឹងតែជាការពិត ឯកសារកេងប្រវ័ញ្ចលួចលបយកគម្រូម៉ូតរបស់ដេវីនសុនមកធ្វើជារបស់ខ្លួន អំពើអាក្រក់ហួសថ្លែងរបស់អ្នកជាឪពុកបានបង្ហាញឡើងយ៉ាងច្បាស់នៅនឹងមុខរបស់រ៉ូប៊េនធ្វើអោយគេគ្រវីក្បាលបែបមិនគួរអោយជឿ ស្មារដែរត្រូវជុងហ្គុកបាញ់ហូរឈាមកក្លាក់ក៏លែងចាប់ភ្លឹកដឹងទៀតដែរ

"យើងព្យាយាមប្រមានឯងច្រើនដង ឯងក៏មិនដែលយកត្រចៀកស្តាប់ អ្នកម៉ាក់មុនពេលដែលគាត់ស្លាប់គាត់ក៏បាននិយាយ តែឯងមិនដែលជឿយើងជឿម៉ាក់បណ្តោយអោយអាគំនុំឆ្កួតឡប់មកគ្រប់គ្រងឯងបានទេ នេះបើយើងរកភស្តុតាងមកមិនទាន់រឿងគ្រប់យ៉ាងវានឹងក្រឡាប់ចក្រយ៉ាងណាខ្លះ?ឯងវិះនឹងសម្លាប់ជីវិតគ្រួសារគេដែរមិនបានដឹងអី ឯងវិះនឹងបំផ្លាញអនាគតកូនស្រីគេម្នាក់ឯងដឹងឬអត់រ៉ូប៊េន!! "មិនថាគេស្រែកគំហកស្តីអោយខ្លាំងប៉ុណ្ណាក៏រ៉ូប៊េនមិនបានស្តាប់លឺព្រោះត្រចៀកកំពុងហឺង អារម្មណ៏ដែលដឹងការពិតថាឪពុកដែលគេគិតថាល្អតាមពិតជាមនុស្សមានចិត្តសាមាន្យ អាក្រក់ស្ទើរមិនគួរអោយជឿ នាយបានត្រឹមងើបសម្លឹងមើលទៅមុខលោកអាន់ឌ្រេនិងអ្នកផ្សេងទៀតដែលនៅទីនោះមុននឹងក្តាប់ឯកសារក្នុងដៃជាប់រត់បំបុកស្មារហូសុកចាកចេញទៅខាងក្រៅ

"កុំតាមគេអី"លោកអាន់ឌ្រេឃាត់កូនប្រុសដែលបម្រុងនឹងទៅតាមចាប់រ៉ូប៊េនត្រលប់មកវិញ

"គេប្រហែលជាទទួលយកមិនទាន់បាន តែខ្ងុំនឹងអប់រំគេអោយបានល្អជាងនេះមិនអោយរឿងបែបនេះកើតឡើងម្តងទៀតឡើយ"សុកជីនអោនគំនាប់សុំទោសលោកអាន់ឌ្រេហើយគាត់ក៏មិនបានថាអ្វីឬខឹងក្រោធអ្វីខ្លាំង ព្រោះថាវាជារឿងយល់ច្រលំបានដោះស្រាយរួចបែបនេះតទៅនឹងមិនបាច់ពាក់ព័ន្ធគ្នាទៀត

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now