Part 40:បាត់ខឹងនៅ?

4.4K 307 4
                                    

ជំហានជើងមួយៗរបស់ថេយ៉ុងបោះយឺតៗដូចមនុស្សខ្សត់កម្លាំងអោបឯកសារឡើងមកបន្ទប់ខ្លួនបិតទ្វារចាក់សោរជិតឈឹងព្រមទាំងបិតបង្អួចអស់ថែមទៀត នាយតូចទម្លាក់ឯកសារចុះលើតុទើបទម្លាក់ខ្លួនអង្គុយលើពូកមុននឹងសន្សឹមយកដៃស្ទាបថ្ពាល់ខ្លួនឯងទាំងសងខាងដែលវាឡើងក្រហមព្រោះអៀននឹងកាយវិការក៏ដូចជាសម្តីនឹងចរឹកដែលអ្នកខាងនោះបានផ្លាស់ប្តូរជាមួយគេមួយរយ:នេះ

"អត់ទេ....មិនអាចចិត្តទន់ជាមួយបានភ្លាមៗទេ កុំអៀនៗ"អាល្អិតទះថ្ពាល់ខ្លួនឯងទាំងសងខាងតិចៗប្រាប់កុំទាន់អាលអោយចិត្តទន់ មើលចុះ!ត្រឹមតែកាយវិការទន់ភ្លន់ សម្លេងស្រទន់ ក្រសែរភ្នែកពោរពេញដោយអារម្មណ៏ស្រលាញ់ចេញពីភ្នែកជុងហ្គុកធ្វើអោយគេទន់ខ្លួនដូចចាហួយទៅហើយ

"មុននេះលោកច្បាស់ជាឈឺណាស់ហើយ សុំទោស"នាយតូចបន្លឺពាក្យសុំទោសព្រោះស្តាយដែលពេលនោះខឹងពេកទើបទប់មិនជាប់ព្រលែងមកគ្មានសល់ដល់ពេលរសាយកំហឹងខ្លះទើបដឹងខ្លួនថាខុសដែលមិនគួរច្រឡោតដាក់ជុងហ្គុកដល់ថ្នាក់នេះមើលទៅគួរតែទៅសុំទោសគេហើយទើបបានតែកុំគិតថាសុំទោសហើយនឹងចិត្តទន់ដាក់នោះដរាបណាមិនព្រមសារភាពថាស្រលាញ់គេ នោះគីម ថេយ៉ុងម្នាក់នេះក៏គ្មានថ្ងៃលើកលែងទោសអោយដូចគ្នាចាំមើលទៅ!!

"បើគ្រាន់តែពាក្យស្រលាញ់មួយម៉ាត់លោកមិនហ៊ាននិយាយ ចឹងក៏កុំសង្ឃឹមថាខ្ងុំនឹងចិត្តទន់ដាក់លោកដូចលើកមុនទៀតអោយសោះជុងហ្គុក ដេវីនសុន"

-------------------------------

នេះសំណាងហើយដែលរសៀលថ្ងៃត្រង់នេះលោកម្ចាស់ត្រូវទៅពិនិត្យឃ្លាំងទំនិញនៅផែ ចំណែកលោកជំទាវជាប់ការងារនៅសមាគមន៏ទើបមិនបានមើលឃើញសភាពកូនប្រុសពៅដូចក្តាន់ធ្លាក់ទឹកមិនខុសមថ្ពាល់សងខាងដាមម្រាមប្រាំអោយច្បាស់ក្រឡែត នៅមានស្នាមឈាមនៅគែមមាត់ដែលបែកថែមទៀតតែគេមិនខ្ចីត្អូញឈឺឡើងទៅខាងលើបន្ទប់គេបាត់មិនស្តីរកនរណាសូម្បីតែម្នាក់

"ទាំងអស់គ្នានៅខាងក្រោមនេះហើយ ចាំខ្ងុំឡើងទៅរកប្អូន"ឡាយរ៉ាងាកមកប្រាប់បងនិងប្អូនប្រុសទាំងបីអោយចាំនៅខាងក្រោមទុកអោយនាងជាអ្នកឡើងទៅមើលប្អូនហើយពេលពួកគេងក់ក្បាលយល់ស្របនាងក៏ឡើងទៅខាងលើប៉ុន្តែឡើងចូលទៅបន្ទប់នាងយកប្រអប់ថ្នាំនិងរបស់មួយចំនួនចេញមកទម្រាំតែទៅចូលដល់បន្ទប់ប្អូន ជុងហ្គុកងូតទឹកប្តូរសម្លៀកបំពាក់ថ្មីហើយល្មម

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now