Part 4:ចេញទៅ!!

4.3K 319 2
                                    

គេនិយាយថារំខានទាំងមិនបានខ្វល់ខ្វាយពីអារម្មណ៏អ្នកស្តាប់ឡើយថាឈឺចាប់កម្រិតណាស់ កម្លោះតូចងើយមុខឡើងទប់ទឹកភ្នែកកុំអោយហូរទើបងាកមកប្រឈមនឹងអ្នកដែលឌឺដងផ្ចាញ់ផ្ចាលខ្លួនដោយទឹកមុខគ្មានអារម្មណ៏អ្វីទាំងអស់

"បើវត្តមានខ្ញុំរំខានអ្នកប្រុសដូច្នេះខ្ញុំសុំទោសផង ប៉ុន្តែលោកជំទាវបានបញ្ជាអោយខ្ញុំឡើងមកចាំគាត់មុននៅទីនេះ នៅក្នុងបន្ទប់អ្នកប្រុសទម្រាំតែអ្នកនាងឡាយរ៉ា និងអ្នកប្រុសហូសុកធ្វើការចុះចតយន្តហោះ"ថេយ៉ុងរៀបរាប់ទាំងខ្សែរធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ពេលលឺថេយ៉ុងលើកពីម្តាយខ្លួនមកនិយាយ អ្នកម៉ាក់មកទីនេះហេតុអីមិនប្រាប់អោយគេដឹងផង

"អ្នកម៉ាក់មកទីនេះ? "ជុងហ្គុកងាកទៅមើលហានវ៉ូលដែលសន្សឹមបង្ហើបមាត់ប្រាប់ថាវាជាការពិត ខុសពីណាយរ៉ាដែលអោបដៃសម្លក់មុខថេយ៉ុងដោយឬកពារមិនពេញចិត្ត ខឹងដែលថេយ៉ុងចូលមកកាត់ចង្វាក់សម្ព័ន្ធភាពជ្រាលជ្រៅរបស់នាងនិងជុងហ្គុក ទើបងើបចុះពីលើតុដើរមកអោបដៃជុងហ្គុកជាប់

"លោកទៅជឿអ្វីសម្តីក្មេងបម្រើនេះនោះ ជួនកាលគេអាចនិយាយកុហកក៏ថាបាន"នាងញញឹមចម្អកមកកាន់ថេយ៉ុងតែក៏ត្រូវជុងហ្គុករបេះដៃនាងចេញព្រមទាំងសម្លឹងមុខនាងជាប់

"ត្រលប់ទៅវិញទៅ "

"ប៉ុន្តែ… "

"ចាំខ្ញុំទៅរកនាងយប់នេះ"សម្តីរបស់គេធ្វើអោយណាយរ៉ាញញឹមស្រស់ទើបងក់ក្បាលយល់ព្រមជាមួយគេដោយមិនស្ទាក់ស្ទើរ តែពាក្យរបស់ជុងហ្គុកមិញថេយ៉ុងក៏ស្តាប់លឺតែបានត្រឹមលួចឈឺចិត្តយ៉ាងស្ងៀមស្ងាត់ព្រោះដឹងថាគ្មានសមត្ថភាពអ្វីទៅឃាត់ឃាំងមិនអោយនាយទៅបានឡើយ

"ខ្ញុំនឹងចាំលោក"ថាហើយនាងក៏ជង្អើតជើងថើបថ្ពាល់គេមួយខ្សឺត ហើយដើរមកយកកាបូបនាងនៅលើតុធ្វើការរបស់ជុងហ្គុក

"ចំណែកឯងនៅទីនេះហើយ ហាមចេញទៅណាផ្តេសផ្តាសអោយសោះ"ជុងហ្គុកអូសថេយ៉ុងអោយមកអង្គុយលើសាឡុងទើបចាកចេញទៅខាងក្រៅជាមួយហានវ៉ូលទំនងជាទៅតាមរកម៉ាដាមអេបេល៏សួរនាំថាហេតុអីបានជានាំក្មេងនេះមកជាមួយដែរ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now