Part 12: អ្វីក៏បានឬ??

4.6K 323 3
                                    

"ចាហ្វាយ…នេះជាឯកសារដែល- "ហានវ៉ូលរុញទ្វារចូលមកហើយក៏ត្រូវភ្ញាក់ផ្អើលមុននឹងត្រូវខ្ទប់មាត់ខ្លួនឯងពេលឃើញក្រសែរភ្នែករបស់អ្នកជាចាហ្វាយកំពុងមើលមកគេដោយទឹកមុខមិនស្រួល បែបមិនចង់អោយគេនិយាយអ្វី

"ទុកហើយចេញទៅ! "ជុងហ្គុកនិយាយដេញហើយបែរមកមើលកុំព្យូទ័រវិញ ទុកអោយហានវ៉ូលនៅរេរចង់នៅបន្តិចទៅបន្តិច

"អ្ហឺ..ចាហ្វាយ"

"វាស្អីឯង? "ជុងហ្គុកជ្រួញចិញ្ចើមងាកមកសួរ ពេលឃើញហានវ៉ូលនៅរដិរដុបមិនព្រមនិយាយ

"គឺ…ថេយ៉ុងគេ…គឺចាំខ្ងុំបីគេនាំទៅសម្រាកនៅបន្ទប់សម្រាកបុគ្គលិកក្បែរនេះ អោយចាហ្វាយស្រួលធ្វើការ"គេប្រុងចូលមកលើកបីនាយតូចឡើងព្រោះឃើញថេយ៉ុងអង្គុយលើភ្លៅមាំអោបកជុងហ្គុកជ្រុបមុខនឹងទ្រូងហាប់ណែននោះគេងលក់មិនដឹងខ្លួន ខ្លាចថាចាហ្វាយនឹងម៉ួម៉ៅហើយធ្វើបាបអាល្អិតនេះ ព្រោះ…គួរតែដឹងហើយថាចាហ្វាយគេស្អប់ថេយ៉ុងយ៉ាងណានោះ

ជុងហ្គុកខាំថ្គាមជាប់សម្លឹងមើលហានវ៉ូលដែលចូលមកកាន់ចង្កេះថេយ៉ុងប្រុងទាញគេចេញទៅ អ្នក
កម្លោះបោកប៊ិចដែលកាន់ទៅតុកញ្ចក់លាន់សម្លេងល្មមអោយអ្នកជាជំនិតភ្ញាក់រហ័សដកដេញចេញពីសាច់របស់ថេយ៉ុងវិញ ហើយឈរឡើងត្រង់ខ្លួនភ្លឹង

"ចាហ្វាយ…"

"យើងប្រើឯងឬនៅ? "ហានវ៉ូលលេបទឹកមាត់ក្អឿក ពេលលឺសម្លេងធ្ងន់ៗសន្ធាប់ដាក់គេដូចតោ ហើយសម្លេងរបស់គេក៏ធ្វើអោយថេយ៉ុងរើខ្លួនបន្តិចទើបជុងហ្គុករហ័សទាញជើងទាំងគូរបស់នាយតូចមកដាក់ភ្លៅនាំអោយនាយតូចរុលខ្លួនមកកាន់តែជិតអោបកគេកាន់តែណែន

"shh…គេងទៅ"គេអោនខ្សឹបប្រាប់ថេយ៉ុង ដែលធ្វើអោយហានវ៉ូលសឹងតែដោះភ្នែកទៅលាងទឹកចេញ ព្រះអើយ!!ខ្មោចមកពីណាចូលខ្លួនចាហ្វាយគេទៅ នេះមិនមែនជុងហ្គុក ដេវីនសុនទេ ជាខ្មោចច្បាស់ណាស់

"អឺ…ចាហ្វាយ"ហានវ៉ូលរហ័សអោនមុខចុះដឹងដល់ចំហាយពិឃាតភាយចេញពីភ្នែកជុងហ្គុកមកយ៉ាងម៉េចក៏មិនដឹង

"ចេញទៅ! កុំអោយយើងនិយាយវាជាលើកទីបី"

"បាទ ចាហ្វាយ"ហានវ៉ូលរហ័សអោនគោរពហើយរត់ត្រុយចេញទៅបាត់ នរណាទៅដឹងថាប៉ះមិនបានបែបនេះនោះ បើគេដឹងក៏គេមិនប៉ះនាំជុងហ្គុកម៉ួម៉ៅចឹងដែរលោកអើយកម្មពារណាស់ អាហានវ៉ូល
------
រសៀលម៉ោង5

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now