Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?

4.8K 322 13
                                    

"ថ្ងៃនេះមិនបាច់ចាំយើងទេ"ជុងហ្គុកនិយាយប្រាប់អ្នកដែលលុតជង្គង់នៅលើពូកដើម្បីអោយស្មើរកម្ពស់គេងាយស្រួលកិបឡេវអាវអោយនាយតាមបញ្ជា គិតៗទៅនេះកន្លងមកបួន ប្រាំថ្ងៃទៅហើយដែលគេឃុំថេយ៉ុងទុកក្នុងផេនហោស៏នេះដោយមិនបានផ្តល់ដំណឹងទៅកាន់អ្នកផ្ទះសូម្បីតែបន្តិច

"លោកទៅណាមែនទេ? "គេចោទសួរទាំងដែលលួចគិតរួចហើយថាជុងហ្គុកច្បាស់ជាមិនពេញចិត្ត កាលដែលខ្លួនសួរនាំពីរឿងផ្ទាល់ខ្លួននាយ ប៉ុន្តែគេគ្រាន់តែបារម្ភតែប៉ុណ្ណោះហើយក៏អន់ខ្លាចនាយខ្លះៗដែរព្រោះតាំងតែពីថ្ងៃដែលជុងហ្គុកចាប់គេមកធ្វើបាបបានតែមួយថ្ងៃគត់ ថ្ងៃបន្តបន្ទាប់ទៀតក៏គ្រាន់តែសម្តីអាក្រក់កាយវិការគ្រោតគ្រាតតែប៉ុណ្ណោះបើសិនជាថេយ៉ុងសម្របហើយស្តាប់តាមនោះគ្រប់យ៉ាងច្បាស់ជាមិនអី

"មានការងារ"ជុងហ្គុកឆ្លើយប្រាប់អ្នកដែលកិបលេវអាវអោយគេរួច ទើបអោនទៅថើបថ្ពាល់នាយតូចមួយដង្ហើមទើបចាកចេញទៅបាត់បន្សល់ទុកអោយនាយតូចមុខក្រហមតែតព្រោះមិនទាន់ទម្លាប់នឹងកាយវិការដែលជុងហ្គុកតែងតែថើបថ្ពាល់គេរាល់ពេលមុននិងមកពីធ្វើការបាន គេខឹងខ្លួនឯងដែលគ្រាន់តែជុងហ្គុកល្អដាក់តិចតួចប៉ុណ្ណឺងក៏ប្រែមកជាចុះសម្រុងជាមួយនាយយ៉ាងឆាប់រហ័សទាំងដែរមិនទាន់ដឹងច្បាស់ថាគេធ្វើបែបនេះមានបំណងអ្វី

"ធ្វើទៅព្រោះស្រលាញ់ ឬក៏ចង់ឈ្នះខ្ងុំអោយប្រាកដទៅ"

----------------------

"យ៉ាងម៉េចហើយការងារដែលយើងអោយធ្វើ? "ចូលមកដល់ខាងក្នុងឡានសម្លេងធ្ងន់ៗរបស់គេក៏ចោទសួរទៅកាន់មនុស្សជំនិតដែលកំពុងបញ្ជាចង្កូតឡានសម្តៅទៅក្រុមហ៊ុន

"មិនមាននរណាដឹងនោះទេថាតារាម៉ូឌែលម្នាក់នោះបាត់ទៅណា ហើយអ្វីដែលចម្លែកប៉ុន្មានថ្ងៃនេះអ្នកប្រុសធំក៏មិនបានចូលភូមិគ្រិះឬក៏ទៅក្រុមហ៊ុនដូចគ្នា ភាគច្រើនគឺអោយប៊េនជាអ្នកចាត់ចែងការងារជំនួសគាត់ទាំងអស់"ហានវ៉ូលរៀបរាប់ផងបញ្ជាចង្កូតផង តែឆ្លៀតលួចមើលចាហ្វាយដែលអង្គុយចាំស្តាប់នឹងកៅអីខាងក្រោយមិនមាត់មិនកអ្វី

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Όπου ζουν οι ιστορίες. Ανακάλυψε τώρα