Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??

4.6K 329 4
                                    

"ថេយ៉ុងបានធូរហើយហ្ហេស? "ហូសុកចោទសួរឡើងក្រោយឃើញថេយ៉ុងចេញមកជួយម៉ាក់គេក្នុងការងារផ្ទះបន្ទាប់ពីឈឺគ្រុនក្តៅអស់ពីរថ្ងៃ

"បាទ...លែងអីហើយអ្នកប្រុស"ថេយ៉ុងញញឹមយ៉ាងស្រស់ដាក់គាត់ហើយដើរមកចាក់ទឹកអោយអ្នកផ្សេងទៀត តែក៏ចាប់អារម្មណ៏ថាកៅអីមួយទំនេរហើយក៏អវត្តមានមនុស្សម្នាក់ដូចគ្នា អ្នកដែលបាត់មុខចេញពីភូមិគ្រិះចាប់តាំងពីថ្ងៃដែលលើកបបរយកទៅអោយថេយ៉ុងដល់បន្ទប់មកម្ល៉េស

ថេយ៉ុងរហ័សបោសវាសគំនិតព្រួយបារម្ភពីអ្នកខាងនោះចេញ ហើយដើរមកឈរក្បែរម្តាយដើម្បីចាំបម្រើចាហ្វាយនាយបន្ត តែក៏អត់មិនគិតមិនបានថាពីរថ្ងៃមកនេះជុងហ្គុកមានបានមកភូមិគ្រិះវិញឬក៏អត់

"ជុងហ្គុកមិនមកផ្ទះទៀតហើយហ្ហេស? "លោកអាន់ឌ្រេងាកមកសួរភរិយាដែលចាក់កាហ្វេរចូលពែងអោយគាត់ ទើបម៉ាដាមអេបេល៏សន្សឹមងក់ក្បាលជាចម្លើយ

"បាត់ពីរថ្ងៃហើយលោកបង មិនដឹងថាញ៉ាំបាយទៀងឬអត់ក៏មិនដឹង លឺហានវ៉ូលថាគេធ្វើការមិនព្រមឈប់សោះ"គាត់ដឹងថាកូនប្រុសម៉ត់ចត់ចំពោះការងារខ្លាំងកម្រិតណា ប៉ុន្តែលេងធ្វើការមិនគិតសុខភាពបែបនេះក៏បារម្ភដូចគ្នា

"លឺហានវ៉ូលថានៅឯអាកាសយានដ្ឋាន ជើងហោះហើរមួយចំនួនមានបញ្ហា យន្តហោះប៉ុន្មានគ្រឿងក៏ខូចខាតត្រូវផ្អាកជើងហោះហើរទាំងប៉ុន្មាននោះមួយរយ: ជុងហ្គុកប្រហែលជានៅដោះស្រាយបញ្ហាទាំងនោះហើយ"ហូសុកនិយាយឡើងកាន់តែធ្វើអោយលោកអាន់ឌ្រេនិងភរិយាបារម្ភកាន់តែខ្លាំងចឹងតើទើបបាត់មិនព្រមចូលផ្ទះសោះ ពួកគាត់ចាំបានថាមួយរយ:មុនជុងហ្គុកក៏បាត់ទៅមួយខែពេញមិនចូលផ្ទះក៏ព្រោះងប់នឹងការងារដូចគ្នា

"តែរវល់យ៉ាងណាក៏ត្រូវឆ្លៀតមកផ្ទះសម្រាកដូចគ្នា ការងារៗតិចយកការងារធ្វើប្រពន្ធទៅ"

"ឯងក៏ដឹងថាជុងហ្គុកស្រលាញ់ក្រុមហ៊ុននិងការងារថ្នាក់ណា ថាមិនត្រូវក៏ប្រហែលជាយកការងារធ្វើប្រពន្ធមែនផងក៏មិនដឹង"យ៉ុនហ្គី

"រឿងការងារអាចយល់បាន ប៉ុន្តែម៉ាក់មិនចង់អោយធ្វើការដល់ភ្លេចបាយភ្លេចទឹកបែបនេះទេ"

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now