Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ

5.1K 324 8
                                    

Warning....🔥

[សូមអធ្យាស្រ័យចំពោះពាក្យមិនសមរម្យឬលើសលួសដោយប្រការណាមួយ​​ ]

ជុងហ្គុកពេលនេះប្រៀបបានទៅតោដែលអាចហក់ត្របាក់ចំណីចំពោះមុខបានដោយមិនមានការស្ទាក់ស្ទើរអ្នកកម្លោះខាំថ្គាមជាប់សម្លឹងមើលអ្នកដែលរលីងរលោងរកយំក្រោមទ្រូងខ្លួនដោយមិននិយាយអ្វីទាំងអស់

"លែងខ្ងុំទៅណា...ខ្ងុំសុំអង្វរ បើលោកមិនបានស្រលាញ់ខ្ងុំពួកយើងក៏មិនគួរជំពាក់ពាក់ព័ន្ធជាមួយគ្នាទៀតអី "ថេយ៉ុងព្យាយាមនិយាយលួងលោមអោយគេដោះលែង មានអារម្មណ៏ថាខ្លាចពេលត្រូវជុងហ្គុកសម្លឹងមុខជាប់ដោយមិននិយាយអ្វី នាយតូចនិយាយផងព្យាយាមរំកិលខ្លួនឡើងលើខិតចេញពីអ្នកខាងនោះ ប៉ុន្តែចុងក្រោយក៏ត្រូវគេចាប់ជើងទាញកន្ត្រាក់អូសមកកណ្តាលពូកវិញដដែល

"មិនបាច់អង្វរ! ព្រោះមិនថាយ៉ាងណាឯងគ្មានថ្ងៃចេញពីយើងផុតឡើយ"សម្លេងធ្ងន់ៗសន្ធាប់ដាក់ក្រោមទ្រូងអោយញ័រខ្លួនទទ្រើកតែក៏រើមិនបានព្រោះដៃជាប់ចំណងបាត់ទៅហើយ

"ក្រែងស្អប់ខ្ពើមខ្ងុំណាស់មិនចឹងឬ? អោបក្រសោបខ្ងុំទុកធ្វើអីទៅ.... "គេមិនយល់ បើស្អប់គេហេតុអីក៏មិនព្រមនៅអោយឆ្ងាយចាំបាច់រស់នៅទាំងមិនដែលត្រូវគ្នាបែបនេះធ្វើអី

"ព្រោះវាសប្បាយ... "អ្នកកម្លោះចាប់បង្វែរមុខនាយតូចដែលងាកមុខចេញអោយបែរមកប្រសព្វនឹងគេវិញ សម្លេងធ្ងន់ៗរបស់នាយក៏បន្លឺឡើងស្រាលៗភ្លុំខ្យល់ដង្ហើមពេញៗមុខរបស់អ្នកដែលស្ថិតនៅខាងក្រោមទ្រូងពេលនេះអោយកាន់តែឈឺចាប់

"សប្បាយដែលឃើញទឹកភ្នែកឯងស្រក់មកនោះអី"

"ហ្អឹក...ខ្ងុំមិនដែលជួបមិនដែលប្រទះមនុស្សដែលអាក្រក់ឃោឃៅដូចជាលោកបែបនេះទេ!!"កោតគេចេះនិយាយរួចសប្បាយឃើញគេឈឺចាប់នឹងហ្អេស តើខ្លួនទៅធ្វើបាបស្អីដល់ជុងហ្គុកទៅ?បានជាមកចងកម្មចងពៀរម្ល៉េស

"ត្រូវហើយព្រោះយើងមិនដែលល្អក្នុងក្រសែរភ្នែកឯងតាំងតែពីដើមស្រាប់ហើយ!! "បើសិនជាស្រលាញ់គេ ទុកចិត្តគេមែនមិនមែនរៀបបង្វិចខោអាវរត់ចោលគេបែបនេះឡើយទាំងដែលគេហាមមិនក្រោមម្តងជាពីរដងតែក៏មិនដែលស្តាប់សូម្បីតែម្តង ដឹងទេថាគេស្អប់មនុស្សដែលបំពានបញ្ជាគេកម្រិតណា

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now